អាចទិញ​ឡាន​បាន​១! ពេល​មាន​ប្រពន្ធ​Admin​ ជីចក់​ ចាយ​១​ខែ​ជាង​១​ពាន់​ដុល្លារ តែ​មុន​ពេល​រៀបការ ចាយ​រហូត​ដល់​ទៅ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​នឹង​កូនក្រមុំ​ឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ថ្ងៃ​មង្គលការ​នោះ មានការ​ចាប់អារម្មណ៍​ទៅលើ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​រូប​នេះ ត្រង់​ថា សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​ម៉ាក Jorden ដែរ ដោយ​មើល​ទៅ​សក្ដិសម​ទៅ​នឹង​អ្វី ដែល​លោក​ហៅ​ខ្លួនឯង​ថា ជា​អភិជន​នោះ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៅទៀត គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​ភរិយា​លោក​ទទួល​បាន​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ឯណោះ ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺរោម​តែម្ដង​។ នេះ​មិនទាន់​រាប់បញ្ចូល​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​​ នៅពេល​មានការ​សួរនាំ​ពី​តម្លៃ​ចិញ្ចៀន​ពេជ្រ​នោះ អ្នកនាង ផល្លា ភរិយា Admin ជីក​ចក់ បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិញ្ចៀន​ពេជ្រ​របស់​ខ្លួន​មាន​ទំហំ​១២​លី តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ចិញ្ចៀន​ពេជ្រ​ស្វាមី​របស់ខ្លួន​វិញ ធ្វើ​អស់​តែ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ទេ​។ តាម​ការ​អះអាង​ខាងលើនេះ បើ​យើង សរុប​ថ្លៃ​បណ្ដាការ និង​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​នោះ ឃើញ​ថា លើស​ពី​២០​ម៉ឺន​ដុល្លារ​បាត់​ទៅហើយ​។ នេះ​ពិត​ជា​សក្ដិសម​ជា​អភិជន​មែន។ តែ​អ្វី​កាន់តែ​ធ្វើ​ឲ្យគេ​គិតថា សក្ដិសម​ទៀត​នោះ ក្រោយ​ពី​ដឹង​ពី​ចំណាយ​របស់​លោក​​មុន​ពេល​រៀបការ ​ក្នុង​១ខែៗ​អស់​ច្រើន​ញាក់​សាច់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ Admin ជី​ចក់ បាន​បញ្ជាក់​ថា និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ពីមុន​ចាយ​១​ខែ​៧​ពាន់​ដុល្លារ ហើយ​ពេល​មាន​ប្រពន្ធ​១​ខែ​សល់​តែ​១៥០០​ដុល្លារ ហើយ​ឥឡូវ​ប្រពន្ធ​កាត់បន្ថយ​សល់​៤​លាន​រៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីង​ចក់ បន្ថែមទៀតថា ពីមុន​ចាយ​​ចន្លោះ​ពី​៥​ទៅ​៧​ពាន់​ដុល្លារ​ក្នុង​១​ខែ ដោយសារតែ ទី​១ អាច​ថា​ នៅ​ខ្លួន​១​អត់​គិត យើង​ចាយ យើង​គិត​ថា​រក​បាន​ទៀត​។ នៅ​ពេល​ភរិយា​លោក​សួរ​ថា ប្រាក់ខែ​ប្រពន្ធ​ឲ្យ​ប៉ុណ្ណឹង​ចាយ​គ្រប់​អត់​នោះ, Admin ជី​ចក់ បានបញ្ជាក់​ទៀតថា វា​គ្រប់ៗ​ហើយ គ្រាន់តែ​មិនបាន​ពេញ​ដៃពេញ​ជើង​ដូច​មុន​។ ពេល​សួរថា មាន​សម្ពាធ​អត់​នោះ​? លោក​ឆ្លើយថា មាន​តិចតួច គ្រាន់តែ​ថា​ពេលខ្លះ​យើង​ចង់​ទិញ​អី​សុំ​ទៅ ព្រោះ​មានគ្រួសារ និង​ភាព​នៅ​លីវ​ផ្សេងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ចំណាយ​របស់​Admin ជី​ចក់ មុន​ពេល​រៀបការ ឃើញ​ថា ពិតជា​ច្រើន​ខ្លាំង​ណាស់ ដោយ​អាច​ទិញ​រថយន្ត​មួយ​ទឹក​ស៊េរី​ទាប​ បាន​១​គ្រឿង​ឯណោះ។ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ជុំវិញ​ការ​បញ្ជាក់​របស់​Admin ជីងចក់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts