រយ​លាន​អត្ថន័យ! អ្នក​ឧកញ៉ា​ គិត ម៉េង ចែក​រំលែក​រឿង​មួយ​នេះ, អាន​ដំបូង ​អ្នក​ខ្លះ​គិត​ខុស, ដល់​អាន​ចប់​ទើប​ដឹង​ថា…

ក្រៅ​ពី​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ ហើយ​គ្រួសារ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ហើយ​នោះ​ ជា​រឿយៗ អ្នកឧកញ៉ា គិត ម៉េង​ តែងតែ​ចែក​រំលែក​ចំណេះដឹង​ផ្សេងៗដើម្បី​ជាផ្នត់គំនិតសម្រាប់​អ្នកគាំទ្ររបស់ខ្លួន ក្នុង​ការ​មានទំនុកចិត្តលើខ្លួនឯង ឲ្យតម្លៃខ្លួន​ឯង​ជាដើមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកឱកញ៉ា គិត ម៉េង បាន​បង្ហោះ​រូប​ថតជា​ច្រើនសន្លឹក ហើយ​រៀបរាប់​ថា «ថ្មីៗ​នេះ​ ខ្ញុំ​បាន​អាន​រឿង​មួយ​អំពី “​របៀប​ដែល​ ដៃ​របស់​យើង​បង្ហាញ​នូវ​រឿង​ក្នុង​ជីវិត​របស់​យើង​”​។ស្ត្រី​ម្នាក់​ធ្វើការ​នៅ​ហាង​កែ​សម្ផស្ស​។ ថ្ងៃមួយ មាន​អតិថិជន​ម្នាក់​មក​ធ្វើ​ក្រចកដៃ​។ ខណៈពេលដែល​ស្ត្រី​នោះ​ រៀបនឹង​រើស​ពណ៌​ថ្នាំ​ក្រចក អតិថិជន​នោះ បាន​ប្រាប់ថា គាត់​គ្រាន់តែ​ចង់ឱ្យ​ក្រចក​ជ្រះ​ស្អាត​តែប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិត​តែមួយគត់​របស់​ស្ត្រី​ធ្វើ​ក្រចក​នោះ​គឺ “​ហេតុអ្វី​បានជា​អតិថិជន​ចង់ឱ្យ​ក្រចក​មាន​ភាព ជ្រះ​ស្អាត​តែប៉ុណ្ណោះ​?” គាត់​បាន​សួរ​អតិថិជន​នោះ ហើយ​អតិថិជន​នោះ​ឆ្លើយថា ៖ «​ដៃ​របស់ខ្ញុំ​មាន​សភាព​អាក្រក់ ខ្ញុំ​មិន​ចង់ឱ្យ​អ្នកដទៃ​ចាប់អារម្មណ៍​ពី​ស​ភាព​នេះ​ទេ​។ វា​ពោរពេញ​ទៅដោយ​ស្នាម​អុច​ខ្មៅ ជ្រីវជ្រួញ ហើយ​មាន​សភាព​ចាស់​ខ្លាំង មើលទៅ​ពិតជា​មិនល្អ​នោះទេ​។ ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ដែល​ធ្វើការ​នោះ បាន​ឆ្លើយតប​ដោយមាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ថា ៖ “​ដៃ​របស់​អ្នក​ប្រាប់​ពី​រឿង​ជីវិត​របស់​អ្នក​។ ដៃ​នេះ​ប្រាប់​ពី​សេចក្តី​ស្រ​ទ្បា​ញ់ ការយកចិត្តទុកដាក់ និង​ការ​ផ្សងព្រេង​ដែល​អ្នក​បាន​តស៊ូ និង​ឆ្លងកាត់​ជាច្រើន​ឆ្នាំ​។ ដៃ​ទាំងនេះ​បាន​ប៉ះ និង​កាន់​របស់​ដែល​មនុស្ស​ភាគច្រើន​ប្រាថ្នា​ចង់បាន​នៅ​ថ្ងៃមួយ​។ ដៃ​នេះ​តំណាងឱ្យ​ដំណើរ​ដ៏​អស្ចារ្យ​របស់​អ្នក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតិថិជន​បាន​អរគុណ​នូវ​ពាក្យសម្តី​នោះ ដោយ​ក្តី​រីករាយ ហើយ​យល់ព្រម​នឹង​ពណ៌​ដែល​លាប​សម្រាប់​ក្រចក​របស់គាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ អ្វីដែល​ខ្លួន​យើង​មើលឃើញថា ​មិន​ប្រពៃ​លើ​ខ្លួនឯង អ្នកដទៃ​មើលឃើញ​ចំណុច​នោះ​ជា​ភាពស្រស់ស្អាត​។ ដូចនេះ សូម​មាន​មោទនភាព និង​ពេញ​ចិត្តនឹង​ដំណើរ​ជីវិត​របស់​អ្នក និង​ខ្លួន​អ្នក​ផ្ទាល់​។ សូម​ធ្វើជា​មិត្ត​របស់​ខ្លួនឯង ជា​ម្ចាស់​រឿង និង​ជា​តួឯក​របស់​ខ្លួនឯង​។​***»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកអានអត្ថបទនេះហើយ បានបង្ហាញអារម្មណ៍ថា «អត្ថបទ​ក្នុង​សាច់​រឿង​ពោរពេញទៅសេចក្ដីស្រឡាញ់. សេចក្ដី​អំណរ​ និងភាពកក់ក្ដៅពិសេសគឺការលើកទឹកចិត្ត, នៅក្នុង​ការ​មើលឃើញ​បាន​បង្ហាញ​នូវ​អារម្មណ៍​ពិតប្រាកដក្នុង​ពេលវេលាដ៏យូរលង់មួយ។,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលចូលអានដំបូងស្មានតែ​ អតិថិជននោះ គាត់ ចង់ប្រាប់ជាងធ្វើក្រចកថា ដៃ ដែលស្អាត គឺដៃ ដែលរក្សាបាននូវសភាពដើម គ្រាន់តែរក្សាវាអោយមានអនាម័យ (គាត់​ក្រចក​អោយរាងស្អាត និង​ ដុះជំរុះត្រចៀកក្រាញ់ សាច់ក្រាស់ៗ នៅគែមៗ និង​ ខាត់ក្រចកនោះអោយមានសភាពស្តើងថ្លាៗ)​… ដល់អានដល់ចប់ ទៅជាជាង ជាអ្នកបង្ហាញគតិបណ្ឌិតទៅវិញ​។ បាក់ចង្កេះ»៕​

Related posts