សង្ឃឹម​កក្រើក​ជាថ្មី! ស្ងាត់​រឿង​បំណុល, សឿ សុធារ៉ា ត្រៀម​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​រង​អាស្រូវ​ស្ទើរ​ស្ពឹក​មុខ​រឿង​លុយ​តុងទីន ពេលនេះ​ តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​អ្នកនាង សឿ សុធា​រ៉ា ហាក់​បាន​ប្រសើរឡើង​បន្តិច បន្ទាប់ពី​ស្ងប់ស្ងាត់​រឿង​បំណុល ខណៈ​​​ឆាប់ៗ​ខាងមុខនេះ ក៏​ត្រៀម​បង្ហាញ​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សឿ សុធា​រ៉ា ក្រោយពី​បាន​បាត់​មុខ​មួយរយៈ​ធំ​ពី​អាជីព​ជា​តារា​សម្ដែង ថ្មីៗ​នេះ ​ក៏បាន​បង្ហាញ​វត្តមាន​ឡើងវិញ ជាមួយនឹង​សម្រស់​ ដែល​សក្ដិសម​ទៅនឹង​វ័យ។ នាង​កំពុង​សម្ងំ​ខំប្រឹង​ថត​រឿង​ភាគ​បែប​ប្រវត្តិសាស្ត្រ​មួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការវិលត្រឡប់​មករក​វិស័យ​សម្ដែង​ម្ដងនេះ សឿ សុធា​រ៉ា ហាក់​មិនសូវ​បាន​សប្បាយ​ក្នុង​ចិត្ត​ប៉ុន្មាន​ឡើយ ពោល​គឺ​នាង​មានរឿង​រកាំរកូស​ជា​ហូរហែ ហើយ​ជាពិសេស គឺ​រឿង​បំណុល​តុងទីន​តែម្ដង ដែល​ធ្វើឱ្យ​នាង​ត្រូវ​លក់​មុខខូច​ឈ្មោះ​ល្បី​ពេញ​ប្រទេស។ ដោយ​អ្នកនាង សឿ សុធា​រ៉ា ត្រូវបាន​ម្ចាស់បំណុល​ជាច្រើន​បង្ហោះ​លាតត្រដាង​ការពិត​លើ​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​មាន​ទាំង​តារា​ល្បី និង​តារា​មិនសូវ​ល្បី​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា បន្ទាប់ពី​ស៊ូទ្រាំ​ខាំមាត់សង្កត់ចិត្ត​មួយរយៈ​ពេល​ខ្លី ពេលនេះ​អ្នកនាង សឿ សុធា​រ៉ា ក៏បាន​ស្ងប់ស្ងាត់ និង​មិនមាន​អ្នកណា​យក​រូប​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករឿង​បំណុល​ទៀតឡើយ ដោយ​ទំនងជា​អ្នកនាង​រកបាន​ដំណោះស្រាយ​សមស្រប​ហើយ​មើលទៅ​?។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ​ទន្ទឹមនឹង​ទទួលបាន​ភាពស្ងប់ស្ងាត់ អតីត​តួឯក​ស្រី​ដ៏​ល្បីល្បាញ​រូបនេះ ក៏​កំពុងតែ​ត្រៀមខ្លួន​ជាមួយនឹង​រឿង​ថ្មី ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​សម្ដែង​អ្នកនាង សឿ សុធា​រ៉ា ត្រូវបាន​កូនបំណុល​ជាច្រើន​រួមមាន តារា​កំប្លែង​អ្នកនាង ក្អ​យ​, តារា​កំប្លែង ស្រី​ពី​ន និង​កូនបំណុល​ជាច្រើន​នាក់​ទៀត​ប្រកាស​ឱ្យចេញ​មុខ​ដោះស្រាយ​តុងទីន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិនតែប៉ុណ្ណោះ សឿ សុធា​រ៉ា ក៏​ធ្លាប់មាន​អាស្រូវ​លុយកាក់​ជាមួយ​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ដែល​ទើបនឹង​ដោះស្រាយ​ហើយ​ថ្មីៗ​នេះ​ផងដែរ៕​ ប្រភព ៖ តារាញូស៍

Related posts