ទ្រាំ​លែង​បាន ​ប្អូនស្រី ហ៊ិន ចាន់នីរ័ត្ន បញ្ជាក់​ពី​មូលហេតុ ដែល​បងស្រី​ខ្លួន មិន​ជួប​ម្ដាយ​បង្កើត ព្រោះតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះសារដាស់តឿនរបស់ស្រីរបស់ខ្លួនហើយនៅតែមិនអើពើ និងដើម្បីជាការឆ្លើយតបនឹងសំណួរមួយចំនួនពីអ្នកលេងបណ្ដាញសង្គមទីកតុកនោះ, កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ប្អូនស្រីរបស់ពិធីការិនី ហ៊ុន ចាន់នីរ័ត្ន បានបញ្ជាក់មូលហេតុ ដែលបងស្រីខ្លួន មិនទៅជួបម្ដាយបង្កើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ, ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zeii Pov ថា ​ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ន៍ បាន​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ម្ដាយចិញ្ចឹម​តាំងតែ​ពី​នៅ​វ័យ​កុមារភាព​មក​ម្ល៉េះ ពោល​កាលពី​នាង​មាន​អាយុ​៣​ឆ្នាំ​ដោយសារតែ​បញ្ហា​ជីវភាព​លំបាក ទើប​ឪពុកម្ដាយ​សម្រេចចិត្ត​ធ្វើបែបនេះ។ តាំងពី​ពេលនោះ នាង​មិន​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បញ្ជាក់​ថា អ្វីដែល​នាង​បាន​បង្ហោះ​ទៅ​គឺ​គ្មាន​ចេតនា​ចង់​ល្បី ឬ​ចង់បាន​ចំណាប់អារម្មណ៍​នោះទេ គឺ​គ្រាន់តែ​ចង់​ឱ្យ​បងស្រី​ទទួលស្គាល់​ការពិត និង​គ្រួសារ ព្រោះ​ម្ដាយ​មាន​វ័យ​ចំណាស់​។ ទោះបីជា​យ៉ាងណា បច្ចុប្បន្ន​នេះ ​ជីវភាព​គ្រួសារ លែង​លំបាក​ទៀតហើយ គឺអាច​រស់នៅ​បាន​ស្រួល ទើប​ជាហេតុ​ចង់​ឱ្យ នី​រ័ត្ន​ ត្រឡប់​មក​ទទួលស្គាល់​ម្ដាយ​ឪពុក​បង្កើត ព្រោះ​ពេលនេះ​លោក​ទាំងពីរ​មាន​វ័យ​កាន់តែ​ចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សំណេរ​របស់​គណនី Zeii Pov បញ្ជាក់ថា​ «មិនមែន​បំពុល​ចង់​ល្បី​ទេ តែ​សូម​បង​បើកភ្នែក​មើល​ម្ដាយ​យើង​ផង ហើយ​គិត​មើល​ម្ដង​ទៀតថា ម្ដាយ​យើង​គាត់​ចំណាស់​ប៉ុន្មាន​ហើយ​…​តើ​គាត់​អាច​នៅ​ជាមួយ​យើង​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​អស់ចិត្ត​ជុំវិញ​រឿង​នេះ នៅ​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​វិញ​ម្ដង ដោយ​ប្រកាស​ថា «​សូម​បញ្ចប់​ត្រឹមនេះ​សង្ឃឹមថា បង​នឹង​មិន​ស្ដាយ​ក្រោយពេល​បាត់បង់​គាត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​បញ្ចេញយោបល់​ជាច្រើន ក្នុងនោះ​មានការ​លើកឡើងថា «​ប្អូន​ទុក​ឲ្យ​គាត់​មើលថែ​ម្ដាយចិញ្ចឹម​ទៅ ព្រោះ​គាត់​ស្រឡាញ់​ខំ​មើលថែ​តាំងពី​តូច​រហូត​បាន​ល្អ​បែបនេះ ទាមទារ​ធ្វើ​អី អាណិត​ទឹកចិត្ត​ម្ដាយចិញ្ចឹម​ផង​»​។ ជា​ការ​ឆ្លើយតប Zeii Pov បាន​បញ្ជាក់​ថា ​«​មិន​ទាមទារ​អ្វី​ទាំងអស់​បង គ្រាន់តែ​ចង់​អោយ​គាត់​ដឹង​ថា ​ម្តាយ​​បង្កើត​ប៉ុណ្ណោះ ព្រោះ​គាត់​ចាស់ៗ​អស់​ហើយ»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​លើកឡើងថា «​អាណិត​បង​រ័ត្ន​ណាស់ មិន​គួរ​ជួប​រឿង​បែបនេះ បើ​បង​ស្រលាញ់​បង​រ័ត្ន​ពិត​មិន​មែនមាន​ចេតនា​បង្ហោះ​តាំងពី​FB​មកដល់​TikTok​ទេ គួរ​ទៅ​រក​គាត់​ដល់ផ្ទះ​ទៅ​»​។ ជាការឆ្លើយតប Zeii Pov បញ្ជាក់​ថា «​សូម្បីតែ​ផ្ទះ​គេ​ដូរ គេ​មិនដែល​អោយ​ម្តាយ​ខ្ញុំ​ទៅលេង​កូន​ផង​បង​សាក​គិត​មើល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ការ​លើក​ឡើង​ថា «ខ្ញុំអធ្យាស្រ័យ​ផង តើ​តាំងពី​តូច​រហូត​មក​ ដែល​ទាក់ទង​គាត់​ទៅលេង​គាត់​ទេ ​ពេល​អោយ​គេចិញ្ចឹម​គាត់​នឹង​ ដែល​សួរ​សុខទុក្ខ​កូន​ទេ​ ដែល​បំពេញ​តួនាទី​ជា​ម្ដាយ​ទេ​?​ បើ​ថា​ជីវភាព​ខ្វះខាត​ បាន​អោយ​ទៅ​គេ​។ ឆ្លើយ​តប​នឹង​សំណួរ​ចាក់ដោត​នេះ Zeii Pov បានបញ្ជាក់ថា «​ពី​តូច​បាន​ជួប​ច្រើន​ដង​ដែរ​បង តែ​តាំងពី​គាត់​ចូល​សិល្បៈ​មក ម្តាយ​ចិញ្ចឹម​គាត់​ក៏ផ្ដាច់​ទំនាក់ទំនង​តាំងពី​ពេលនោះ​មក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «ចិញ្ចឹម​ឲ្យ​លុយ​ទៅ​គេ ថា​បង​រ័ត្ន​ល្អ​វិញ​ហើយ​»។ ឆ្លើយតបនឹងការលើកឡើងនេះ Zeii Pov បញ្ជាក់ថា «​តាំងពី​អោយគេ​ទៅ​គ្រួសារ​ខ្ញុំ​មិនបាន​សូម្បី​100​លុយ​ខ្មែរ​ពី​គាត់ មុន​ខ​មិន​មើលខ​មិន ដែល​ខ្ញុំ​មួយ​បង​បង​មុន​ផង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «បើ​ខ្ញុំ​ជា​បង​រ័ត្ន ​ខ្ញុំ​នឹង​ទៅរក​ម្តាយ​សំពះ​ដល់​បាតជើង​គាត់ ​ហើយ​និង​អរគុណ​គុណ​គាត់​ណាស់​ ដែល​បង្កើត​មក​មាន​រូបរាង​ស្អាត​បែបនេះ​»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «​ចា​បង​គាត់​មិនបាន​បោះបង់​គាត់​ទេ​ តែ​ដោយ​ជំនាន់​នោះ​គ្រួសារ​ខ្ញុំក្រ​ណាស់​បង ហើយ​ដោយសារតែ​ម្តាយចិញ្ចឹម​ជា​បងប្អូន​ជីដូនមួយ​បាន​គាត់​អោយ​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «រាល់​ខម​មិន​តប​របស់​បងស្រី បង​ប្រើពាក្យ​ថា ​គេ​បង្ខំ​បង​រ័ត្ន​មិន​អោយ​ទទួលស្គាល់ (​គេ​=​ឪពុកម្ដាយ​ចិញ្ចឹម​មែន​?) បើ​ចឹ​ង​មែន​មិន​ទៅ​ដោះស្រាយ​ជាមួយ​ពួកគាត់​»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «​បើ​ស្រួល​ដូច​បង​សរសេរ​មែន មិនមែន​ខ្ញុំ​ផុស​ទេ តើ​បង​ដឹង​ទេ​ថា​ ពេល​គាត់​មកលេង​ស្រុក​ គាត់​មកលេង​ម្តាយ​ខ្ញុំ​ទេ ​ហើយ​ដែល​ប្រាប់​ម្តាយ​ខ្ញុំ​អោយដឹង​អត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «បើ​យើង​ជា​ប្អូន​ល្អ​មែន​មិនត្រូវ​ផុស​បង​បែប​និង​ទេ​»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «:​មុននឹង​ខ្ញុំ​ផុស ​ខ្ញុំ​ប្រើ​គ្រប់​វិធី​អស់​ហើយ​​ឆាត​ផង ខ​ល​ផង រាប់​ឆ្នាំ​ហើយ ​ដែល​ព្យាយាម​រហូតទល់​ពេលនេះ គេ​ផ្តាច់​ទំនាក់ទំនង​ព្រោះ​មក​ខេត្ត​ម្តងៗ​គេ​មិន​អោយ​មក​ជួប​ម្តាយខ្ញុំ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «ចិត្តដាច់​ម្ល៉េះ​ទោះ​គាត់​មិនបាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ក៏​គាត់​ជា​អ្នក​ផ្តល់​កំណើត​អោយ​យើង​ស្គាល់​ពិភពលោក​បើ​គ្មាន​គាត់​អ្នក​ផ្តល់កំណើត​អោយ​ទេ​ជីវិត​ក៏​មិន​ជោគជ័យ​»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «​អ្នក​មិនដឹង​រឿង​គ្រួសារ​ពួ​កខ្ញុំ​គាត់​បានខ​មិន​វាយប្រហារ​ម្តាយ​ខ្ញុំ​ខ្លាំងណាស់​ទាំង​មិនដឹង​រឿង​ថា​គ្រួសារ​ខ្ញុំ​ពីមុន​កម្សត់​វេទនា​ប៉ុនណា​ទេ​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះការលើកឡើងថា «អូន​ មិនបាន​យក​បេះដូង​អូន​ទៅ​ស្រលាញ់​អារ័ត្ន​ទេ​អូន​។ ជាការឆ្លើយតប Zeii Pov បញ្ជាក់ថា «​គេ​បំបែកពួក​ខ្ញុំ​10 20 ឆ្នាំ​មក​​ហើយ​ មុននឹង​ផុស​ខ្ញុំ​ទាក់ទង​គ្រប់​វិធី​អស់ហើយ​ទាំងខ​ល ឆាត សូម្បី​ផ្ទះ​គាត់​ដូរ​ក៏​ពួក​ខ្ញុំ​មិនដឹងថា​នៅ​ម្តុំ​ណា​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា «ទុកពេល​អោយ​គាត់​បន្តិច រឿង​បែបនេះ​ខ្ញុំ​ថា​ មានតែ​ក្នុង​កុន តែ​វា​មាន​ពិតមែន និយាយ​តាម​ត្រង់ណា​សូម្បីតែ​ខ្ញុំ​ក៏​ពិបាក​នឹង​ទទួលយក​ភ្លាមៗ​ដែរ តែ​ខ្ញុំ​គិត​ថា​គាត់​នឹង​គិត​យល់​នៅពេល​១​»។ ជាការឆ្លើយតប Zeii Pov បញ្ជាក់ថា «​មិនមែន​គាត់​ទើបតែ​ដឹង​ពេលនេះ​ទេ​បង​គាត់​ដឹង​យូរហើយ​តែ​គាត់​ធ្វើ​មិនដឹង​រាប់​ឆ្នាំ​ហើយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមានការលើកឡើងជាច្រើនបែបណាក៏ដោយ ក៏រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ គេមិនទាន់ឃើញ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ធ្វើការឆ្លើយតបបែបណាឡើយ ដោយគ្រាន់តែបង្ហោះរូបថតរបស់ខ្លួន១សន្លឹកកាលពីថ្ងៃទី១៦ ខែធ្នូ ហើយសរសេរថា «អរគុណសម្រាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នា ដែលបានផ្តល់ឲ្យនាងខ្ញុំ»៕

Related posts