លឿន​មែន! មិន​ទាន់​រៀបការ​ផង អាជី មាន​កូន​បាត់, ហ្វេនៗ​ជូនពរ​ព្រាត សូម្បី​​​ឧកញ៉ា​នឹម វណ្ណៈ ក៏​និយាយ​ដែរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបានថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ ​គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួល​បាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺនដុល្លារ​​​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បានបង្ហាញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក
McLaren ពណ៌​ប៉ៃ​តង​យ៉ាង​ស្រស់ស្អាត ដែលជា​កាដូរ ដែល​ម៉ាៗ ជូន​នាង​ទៀតផង​។ រថយន្ត​នេះ ជា​ក្ដី​ស្រមៃ​របស់​អា​ជី ជា​យូរ​មកហើយ ហើយ​ទើប​បំផុត​នាង​ក៏​សម្រេច​បំណង​នៅ​ថ្ងៃនោះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហាញ​រថយន្ត​នេះ មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បង្ហោះ​រូបថត​ប្រដាប់​ពិនិត្យ​ទឹកនោម​មើល​កូន​ ហើយ​បញ្ជាក់​ច្បាស់​ៗ​ថា «​ចែ​ជី​មាន​baby​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ភាព​ភ្ញាក់ផ្អើល​នេះ អ្នកគាំទ្រ អា​ជី បាន​ជូនពរ​ព្រោងព្រាត ក្នុង​នោះ​សូម្បីតែ​លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ​ដែល​ត្រូវ​ជា​កូនស្រី​​បង្កើត​លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏​ចូល​មក​ខំ​មិន​ជូនពរ​ដែរ​ថា «​អបអរសាទរ​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​ជូនពរ​របស់​អ្នកគាំទ្រ អា​ជី បាន​ឆ្លើយតប​ថា «​អរគុណ​បងប្អូន​ទាំងអស់គ្នា សម្រាប់​ពាក្យ​ជូនពរ​»​។ ចំណែក​ការ​ជូនពរ​របស់​លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ អា​ជី បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​បាន លោកជំទាវ​បង​ចូលមក​ខម​មិន នាង​ខ្ញុំ​សូម​គោរព​អរគុណ​ជំទាវ​បង ដោយ​ក្ដី​គោរព​ស្រឡាញ់​ពី​ប្អូន, អរគុណណាស់បងសម្លាញ់​»៕

Related posts