អ្នកខ្លះចាប់អារម្មណ៍ខ្សែ.ក, ក្រោយ​ប្រកាស​បើក​បេះដូង​ហើយ​, អ្នកស្រី​ទ្រី ដា​ណា អង្គុយ​ញញឹម​ម្នាក់ឯង​, ហ្វេ​នៗ​ចូល​ខំ​មិន​ព្រាត​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បានប្រកាស បើក​បេះដូង ជ្រើសរើស​អ្នកថ្មី ជាមួយ​នឹង​លក្ខខណ្ឌ​មួយចំនួន ហើយ​ថ្ងៃនេះ ស្រាប់តែ​អ្នកស្រី អង្គុយ​ញញឹម​ម្នាក់ឯង​ធ្វើ​ឲ្យ​ហ្វេ​នៗ​ចាប់អារម្មណ៍​ចូល​ខំ​មិន​ព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស​អ្នកថ្មី​នោះ អ្នកស្រី បានបញ្ជាក់​នៅក្នុង​ឡាយ កាលពីពេល​ថ្មីៗ​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូលមកក្នុង​ជីវិត​របស់ខ្លួន​បាន មិនចាំបាច់​មាន​ច្រើន​នោះទេ បង​អ្នករត់ម៉ូតូឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យកតែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់បែបយ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកស្រី បាន​បញ្ជាក់ថា ខ្លួន​អត់​ស្រឡាញ់​អ្នកទាបៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ឡើងដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នកទាបៗ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ នៅពេល​មាន​គេ​ខំ​មិន ចង់ឃើញ​អ្នកស្រី​ការ​ម្ដងទៀត​នោះ​, ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ ក៏បាន​បញ្ជាក់ដែរថា និយាយ​ទៅ​ការ​ម្ដង​ហ្នឹង​ក៏​អត់​ប្រាប់​ដែរ បងប្អូន​ទាំងអស់គ្នា បើសិន​ខ្លួន​ការ​ម្ដង​ហ្នឹង គឺ​ការ​ស្ងាត់ៗ ដោយ​ខ្លួន​អត់​ឲ្យ​អនាគត​ប្ដី​របស់ខ្លួន​ចេញ​នៅក្នុង​ប្រព័ន្ធ​អន​ឡាញ​ទេ ដោយសារតែ​ឈ្លោះ​គ្នា​ព្រោះតែ​រឿង​ហ្នឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្តថា មួយវិញទៀត បុរស ដែល​ខ្លួន​ស្រឡាញ់ ឬ​រៀបការ​ជាមួយ​ខ្លួន​នោះ ចាំបាច់​ត្រូវតែ​គាត់​អត់​ចេះ​លេង​ហ្វេ​ស​ប៊ុ​ក អត់​ចេះ​លេង​ទីក​តុ​ក ដោយ​មិន​រវល់​នឹង​ប្រព័ន្ធ​អស់ហ្នឹង​តែម្ដង​។ អញ្ចឹង បាន​ខ្លួន​ទទួលយក ព្រោះ​មនុស្ស​ស្រី​មួយចំនួន​ឥឡូវ​ពិបាក មនុស្ស​ប្រុស​មួយចំនួន​ក៏​ពិបាក​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្រកាស​បើក​បេះដូង​ដូង​ខាងលើ​រួចមក ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​ការពាក់​ខ្សែក ខ្សែដៃ​ធំៗ ក្នុង​ទឹក​មុខ​ញញឹមញញែម ហើយ​ដាក់​Caption​យ៉ាងខ្លី​ថា «​ចែ​នឹង​កើត​អី​? អង្គុយៗ​ញញឹម​ម្នាក់ឯង​,»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ Caption​នេះ អ្នកគាំទ្រ​ចូល​ខំ​មិន​ព្រាត​ថា «​ស្រលាញ់​ខ្លួនឯង ទើប​មានការ​ញញឹម​, ទោះ​ខ្សែក​ខ្សែដៃ​.​មាស​ពេជ្រ​.​ធំៗ​ប៉ុនៗ​ក​ដៃ​ក៏ដោយ​ក៏​នៅតែ​មិនល្អ​មិន​ស្អាត​នោះទេ​.​នៅតែ​ចាញ់​សម្រស់​របស់​ចែ​ដា​ណា​រហូត​នឹង​, ញញឹម​រក​ស្នេហ៍ តើ​ម្ចាស់​ស្នេហ៍​នៅ​ទីណា ញញឹម​ស្រស់​សម្រស់​កាន់តែ​ស្អាត​ញញឹម​មាន​មុន​ស្នេហ៍​, លង់​នឹង​សម្រស់​ខ្លួនឯង​ទេ​ដឹង​, ស្អាត​ណាស់​ចែ​, ម្ចាស់​មិនសូវ​ចាប់​អារម្មណ៍​ទេ​។ តែ​ដូច​ជា​មាន​និស្ស័យ​ជាមួយ​ខ្សែក អា​ម៉េច​ទេ​នេះ ព្រោះ​វា​ធំ​ពេក​ហ្មង​ហ្នឹង​?»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts