ទម្លាយខ្ទេច! ចេះតែឆ្ងល់ហេតុអ្វី ទេព រិនដារ៉ូ មិនយកប្រពន្ធ ដល់សួរនាំ ទើបដឹងថាមកពី…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ដល់​ពេល​នេះ​ នៅតែ​មាន​មហាជន​ខ្មែរ​ជាច្រើន មាន​ចម្ងល់​ឆ្ងល់​ចំពោះ​ជីវិត​ឯកជន​របស់​តារាភាពយន្ត​ជើងចាស់​លោក ទេព រិ​ន​ដា​រ៉ូ ព្រោះថា​ លោក​រស់នៅ​ជា​បុរស​ពោះម៉ាយ​អស់​រយៈពេល​៣០​ឆ្នាំ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្ត​ជើងចាស់ ទេព រិ​ន​ដា​រ៉ូ បាន​ថ្លៃ​ង​ប្រាប់​សារព័ត៌មាន តារា​ញូ​ស៍ ថា រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ ជា​ពេលវេលា​ដែល​លំបាក​សម្រាប់​រូបលោក ព្រោះ​នៅក្នុង​គ្រួសារ លោក​ត្រូវ​ដើរតួ​ជា​ឪពុក​ផង ជា​ម្ដាយ​ផង និង​ជា​បង​ផង ហើយ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​សមាជិក​ក្នុង​គ្រួសារ​។ ដូច្នេះ​លោក​មិនអាច​ធ្វើ​អ្វី​សម្រាប់​ខ្លួនឯងបាន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្យ៉ាងទៀត មកដល់ពេលនេះ លោក​ទម្លាប់​រស់នៅ​នឹង​ជិវិត​ពោះម៉ាយ​បានល្អ​ហើយ លោក​មិន​ចង់​កែប្រែ​ទម្លាប់​របស់លោក​នោះទេ ម្យ៉ាង​លោក​មាន​វ័យចាស់​ណាស់​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ទេព រិ​ន​ដា​រ៉ូ បញ្ជាក់ថា​៖ “​ឥឡូវនេះ វា​ជា​ទម្លាប​ដែល​ខ្ញុំ​រស់នៅ​ម្នាកឯង​បាន​ស្រួ​ស​ហើយ​។ អ៊ីចឹង​ខ្ញុំ​មិន​ចង់​កែប្រែ​ទម្លាប់​ខ្ញុំ​តទៅទៀត​ទេ ព្រោះ​ចាស់​ហើយ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា លោក ទេព រិ​ដា​រ៉ូ បាន​អះអាង​ទៀតថា រូបលោក​មិន​ធានា ឬ​សន្យា​នឹង​ខ្លួនឯង​ទេ​ថា មិន​យកប្រពន្ធ​នោះទេ រង់ចាំ​មើល​ពេល​វា​លា​ទៅមុខ​បន្តទៀត ព្រោះ​ពេលខ្លះ​មិនអាច​ដូច​ការរំពឹង និង ការសន្យា​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ទេព រិ​ន​ដា​រ៉ូ បានបញ្ជាក់​ទៀតថា​៖ “​មិន​ហ៊ាន​ធានា ឬ​សន្យា​ខ្លួនឯង​ថា មិន​យកប្រពន្ធ​នោះទេ ចាំមើល​ពេលវេលា​តទៅទៀត​។ ពេលខ្លះ​មិនអាច​ដូច​ការសន្យា​ខ្លួនឯង​នោះទេ​។ ព្រោះ​តាំងពីដើម​រហូតមកដល់​ពេលនេះ ខ្ញុំ​ដើរ​មួយ​ជំហាន ខ្ញុំ​គិត​មួយ​ជំហាន មិនសូវ​គិតពី​ថ្ងៃ​អនាគត​ប៉ុន្មាន​ទេ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួ​បញ្ជាក់ដែរថា នៅក្នុង​ឆ្នាំ ១៩៨៧ លោក ទេព រិ​ន​ដា​រ៉ូ បាន​រៀបការ​ជាមួយ​នារី​ម្នាក់ ដែល​រៀបចំ​ដោយ​ឪពុកម្ដាយ​។ តែដោយសារ​តែ​គ្មាន​មនោសញ្ចេតនា​អ្នក​ទាំង ២​ក៏បាន​លះលែងគ្នា​ក្នុង​ឆ្នាំ ១៩៨៨ ដោយបាន​កូនស្រី​ម្នាក់​ជា​ចំណងអាពាហ៍ពិពាហ៍​ជាង​មួយឆ្នាំ ។ ក្រោយមក​អតីត​ភរិយា​ក៏បាន​ចេញទៅ​នៅ​បរទេស​។ តាំងពី​ពេលនោះ​មក​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ពោះម៉ាយ​រហូតមក​ដល់ពេលនេះ​៕ ប្រភព ៖ តារាញូស៍​

Related posts