ក្រោយ​ចូល​រោងការ​៣​ថ្ងៃ​, ស្វាមី​Love Riya ដាច់ចិត្ត លើកដៃ​សំពេះ​អ្នកចូលរួម និង​មិន​ចូលរួម ពិធីមង្គលការ​របស់​ខ្លួន ដោយសារតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹកថា អ្នកនាង​Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ ដោយមាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​លើស​ការរំពឹងទុក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពិធីមង្គលការ​នេះ​មួយថ្ងៃ អ្នកនាង​Love Riya​បានបញ្ជាក់​នៅក្នុង​ការ​ឡាយ​ថា ខ្លួន​ប្រាប់​ភ្ញៀវ​តែ​ចំនួន​២០​តុ​ប៉ុណ្ណោះ តែ​មក​ជាក់ស្ដែង​លើស​ដល់​២០​តុ​ឯណោះ ជាហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាច្រើន​ត្រូវ​ឈរ​ត្រៀបត្រា​មុខ​រោងការ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​១​ថ្ងៃ អ្នកនាង​Love Riya ​ក៏បាន​បង្ហោះ​សារ​អរគុណ និង​សុំទោស​ភ្ញៀវ​ថា «​នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃ​មង្គលការ​របស់​យើងខ្ញុំ​ទាំងពីរ​នាក់ ហើយក៏​សូម​អភ័យទោស​ដល់​ភ្ញៀវកិត្តិយស​ដែរ ដែល​ពួក​យើងខ្ញុំ​ទទួល​មិនបាន​ដិត ដល់ ផង​ដែរ​ ដូច្នេះ​សង្ឃឹមថា ​បងប្អូន​ទាំង​អស់​មិន​ប្រកាន់​ដល់​យើង​ទាំងពីរ​នាក់​អី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ស្វាមី​អ្នកនាង​Love Riya​លោក ហេង គីម​ហៀ​ង ក្រោយ​រៀបការ​៣​ថ្ងៃ ពោល​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សារ​អរគុណ និង​សុំទោស​ដែរ​ថា «​ខ្ញុំបាទ និង​ភរិយា​ សូម​ថ្លែង​អំណរ​អរគុណ​ដល់ ឯកឧត្ដម លោកជំទាវ អ្នក​ឧកញ៉ា លោក​ឧកញ៉ា អស់លោក លោកស្រី បងប្អូន​ទាំងអស់​ ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​មង្គលការ​របស់​យើង​ខ្ញុំ​ទាំងពីរ​នាក់ ឬ​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ខ្ញុំ​ទាំងពីរ​នាក់​ សូម​​លើក​ដៃ​សំពះ​ ដែល​យើង​ខ្ញុំ​ទាំងពីរ​នាក់​ ទទួល​ភ្ញៀវ​កិត្តិយស​ទាំងអស់​មិនបាន​ដិត ដល់​ និង​មាន​ការ​ខ្វះខាត​នូវ​ចំណុច​ណាមួយ​អី សូម​បងប្អូន​ភ្ញៀវកិត្តិយស​ទាំងអស់​មេត្តា​ខន្តី អភ័យទោស​ដល់​យើង​ខ្ញុំ​ទាំងពីរ​នាក់​ផង ជា​ចុងក្រោយ​សូម​ជូនពរ​អោយ​បងប្អូន​ទាំង​អស់​គ្នា​ទទួល​ពុទ្ធពរ​ទាំង​បួន​ប្រការ​អាយុ​វណ្ណៈ ​សុខៈ ​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕​

Related posts