កក្រើក! ក្រុមចោរប្រើវិធីមួយនេះ ចូលផ្ទះ ចែម៉ី ប្ល.ន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់រហូតដល់…

​ក្រុម,ចោរ​ប្រដាប់អា,វុធ​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ,កិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​កាន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ប្លន់​យកលុយ និង​គ្រឿងអលង្ការ​សរុប​ជា​ទឹកប្រាក់​ជាង​៩ លាន​ដុល្លារ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ករណីនេះ សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរង,គ្រោះ និង​ក្រុមគ្រួសារ​មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បន្តថា ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនស,ង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) (​ក្នុងចំណោម​៤​នាក់​មាន​ម្នាក់​ពាក់​សក្តិ​៤) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជន,រងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីការ​។​

​សមត្ថកិច្ច បាន​បន្ថែមថា ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​វែង​មួយ​ដើម​(​អ៊ឹម​សី​) និង​ខ្លី​៣​ដើម បាន​បញ្ចូល​គ្រាប់​ភ្ជុង​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ឆក់​ជនរងគ្រោះ ហើយ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ អ៊ា​ន ស៊ីវ​ម៉ី នាំ​ឡើង​ទៅជា​ន់ទី​១ បន្ទប់​ដាក់​គ្រឿងអលង្កា ហើយ​ឲ្យ​បើក​ទូដែក​យក​គ្រឿងអលង្ការ​ទាំងអស់​ដាក់​ចូល​សាក់​កាដូ​ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​យកមក​ជាមួយ​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា សរុប​ទ្រព្យសម្បត្តិ ដែល​ជនសង្ស័យ​យកទៅ​មានតម្លៃ​ប្រហែល​៩​លាន​ដុល្លារ (​ប្រាំបួន​លាន​ដុល្លារ​)​។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំងអស់ បាន​ស្រែកហៅ​នាម​សម្ងាត់​របស់​បក្ខ​ពួកខ្លួន​ថា A1 .A2 ម៉ូ ម៉ូ និង​បាន​យក​ក្បាល​កាមេរ៉ា នាំគ្នា​ឡើងលើ​រថយន្ត​ដែលមាន​បក្ខពួក​រង់ចាំ​ខាងក្នុង ហើយ​បើក​គេចខ្លួនបាត់​តែម្តង​។ ករណីនេះ ក្រុមចោរ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន ៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​។​

ក្រោយពេល​កើត,ហេតុ កម្លាំង​សម,ត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគ,របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំ,ង​នគរ,បាល​ជំនាញ​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន,គរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​កម្លាំង​កង,រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងបើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​ជន,សង្ស័យ​៕

Related posts