អាណិត​ណាស់! ប៉ុន្មាន​ថ្ងៃ​មុន ចែម៉ី ទើប​ជូនពរ​អ្នក​ស៊ែរ​ឲ្យ​មាន​ពេជ្រ ពាក់​មិន​អស់​ដូច​ខ្លួន តែ​ថ្ងៃ​នេះ បែរជា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ នៅ​ក្នុង​ការ​ឡាយ​លក់​ផលិតផល​របស់ខ្លួន លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តែងតែ​បង្ហាញ​គ្រឿង​ពេជ្រ​ដ៏​ច្រើន​ ​ឲ្យ​អ្នកគាំទ្រ ដែល​កំពុង​ទស្សនាការ​ឡាយ​ផ្ទាល់​នោះ បានឃើញ និង​ស៊ែរ​យក​លាភ​យកជ័យ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ ស្រាប់តែ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​សម្ដែង​ការ​អាណិត ក្រោយពី​ទទួល​ដំណឹង​ថា ក្រុម​ចោរ​ប្រដាប់​អាវុធ បាន​ចូល​ប្លន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ​នោះ​។ ទោះយ៉ាងណា​ករណីនេះ មិនដឹងថា កើតឡើង ដោយសារតែ​ការ​បង្ហាញ​គ្រឿងអលង្ការ​នេះ ឬ​យ៉ាងណា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ករណី​នេះ ដែរ ព័ត៌មាន​បឋម​នោះ ថា ​បាត់បង់​គ្រឿងអលង្ការ​គិត​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​៩​លាន​ដុល្លារ​ឯណោះ​។ តែ​ដល់ពេល​ស្រាវជ្រាវ និង​សួរ​នាំទៅ ឃើញ​ថា ការបាត់បង់​មិន​ច្រើន​ដល់​ថ្នាក់​នេះនោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នេះ , ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​បញ្ជាក់ថា ៖ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ​ចំពោះ​ការចុះផ្សាយ​ពី​ការបាត់​ដ៏​ច្រើន​លើសលប់​នេះ និង​សូម​បញ្ជាក់ជូន​សារ​ធា​រណ​ជន​ទាំងអស់​ឱ្យបាន​ជ្រាបថា នៅពេល ដែល​សមត្ថកិច្ច​ចម្រុះ​កំពុង​តែធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាសលាស់​លើ​ករណីនេះ ជាក់ស្តែង​តាម​ចម្លើយ​ជនរងគ្រោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​វីដេអូ​មួយ​ក្នុងចំណោម​វីដេអូ​ឡាយ​ជាច្រើន នា​រយៈ​ចុង​ក្រោយនេះ គេ​ឃើញ លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហាញ​គ្រឿង​ពេជ្រ​ដ៏​ច្រើន​របស់​ខ្លួន ពាក់​ឲ្យ​អ្នកគាំទ្រ​មើល (​សត​ចូល​ក្នុង​អាវ​) ហើយ​ប្រាប់​ថា «​ធ្វើ​ចឹ​ង​ម៉​ង​ទៅ ពាក់​លែង​អស់ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​លោកជំទាវ ក៏បាន​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ជួយ​ស៊ែ​រ​ ការ​ឡាយ​នេះ និង​បាន​ធ្វើការ​ជូនពរ​ថា ហេង​ទាំងអស់គ្នា សូម​ឲ្យ​បងប្អូន ដែល​មាន​ការ​ស៊ែរ ឲ្យ​មាន​សំណាង មាន​លាភ​មានជ័យ មាន​ពេជ្រ​ពាក់​ស្រោច​ខ្លួន ពាក់​មិន​អស់​ដូច​ខ្លួន​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ក្រុម​,​ចោរ​ប្រដាប់​អា​,​វុ​ធ​មាន​គ្នា​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ​,​កិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​មុនពេល​កើតហេតុ​, ជនរងគ្រោះ និង​ក្រុមគ្រួសារ មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។ ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីកា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ធ្វើ​សកម្មភាព​ហើយ​នោះ ក្រុមចោរ បាន​បើក​គេចខ្លួនបាត់​តែម្តង ដោយ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន​៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts