នោះ​! ក្រោយ​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរប្ល.ន់, Love Riya​ភ័យ​ខ្លួន​ ក៏​និយាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ​,​កិច្ច ហើយ​ភូត​កុហកថា ជា​ការ​ចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​ប្លន់​ផ្ទះ​វិឡារ​លេខ​V01​របស់​លោក​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ករណី​ខាងលើ ព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ជាបឋម​ថា ក្រុម​ចោរ បាន​ប្លន់​យក លុយ និង​គ្រឿងអលង្ការ គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​៩​លាន​ដុល្លារ តែ​ព័ត៌មាន​នេះ ត្រូវ​បាន​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បដិសេធ និង​បញ្ជាក់​ថា នៅពេល ដែល​សមត្ថកិច្ច​ចម្រុះ​កំពុងតែធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​ឱ្យបាន​ច្បាសលាស់​លើ​ករណីនេះ ជាក់ស្តែង តាម​ចម្លើយ​ជនរងគ្រោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា មិន​មាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ​។​

​ជុំវិញ​ព័ត៌មាន​នេះដែរ បើតាម​សមត្ថកិច្ច​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​, ជនរងគ្រោះ និង​ក្រុមគ្រួសារ មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមត្ថកិច្ច​បន្តថា ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីកា​។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ​នោះ ក្រុមចោរ បាន​បើក​គេច​ខ្លួន​បាត់​តែ​ម្តង ដោយ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន​៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ករណី​នេះ កើតឡើង, ពេល​កំពុង​ឡាយ​ជាមួយ​ស្វា​មី ដោយ​មាន​ពាក់​គ្រឿងអលង្ការ​នៅរសៀលថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០២១​នោះ​ ក៏​មាន​អ្នកគាំទ្រ​ម្នាក់ ខំ​មិន​ថា «​ចោរ​ច្រើន​ណាស់​បង​»​។ ជា​ការ​ឆ្លើយតប Love Riya បញ្ជាក់​ថា កំពុងតែ​ភ័យ​ខ្លួន​ដែរ គ្មាន​អី​មួយ​ហ៊ុន មួយ​លី​ទេ​។ Love Riya​បញ្ជាក់​ទៀត​ថា គ្រឿងអលង្ការ​ខ្លួន​ពាក់​នេះ មិនមែន​ពេជ្រ​នោះ​ទេ ខ្លួន​គ្មាន​អី​ទេ៕ សូម​ទស្សនា​ វីដេអូ​ខាង​ក្រោម​នេះ ៖

Related posts