ក្រោយ​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរ​ប្ល.ន់, ខ្ញុង ឮ​ហើយ​ស្ទើរ​លស់​ព្រះលឹង ក៏​និយាយ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរ​ចូល​ប្លន់​យក​គ្រឿង​អលង្ការ​នោះ បានធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ព័ត៌មាន​បឋម​ថា ប្លន់​យក​លុយ និង​គ្រឿង​អលង្ការ គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​លាន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ព័ត៌មាន​បឋម ដែល​ចុះផ្សាយ​ព្រោងព្រាត​នេះ ត្រូវបាន​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បដិសេធ​ ដោយ​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ​ ថា តាម​ចម្លើយ​ជនរងគ្រោះ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា មិន​មាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ​ដែរ លោក​ផែង វណ្ណៈ ក៏បាន​បញ្ជាក់​នៅ​ក្នុង​ការ​ឡាយ​របស់​ខ្លួន​ដែរ​ថា បាត់បង់​តែ​ខ្សែក​ស្វា​រ៉េ​ចំនួន​៣​ខ្សែ​ប៉ុណ្ណោះ​។ ចំពោះ​ខ្សែក​ទាំង​៣​ខ្សែ​នេះ បើ​គិត​ជា​ទឹកប្រាក់​មិនទាន់​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។ តាម​ការ​ស្មាន​អាច​ចន្លោះ​ពី​៣០​ម៉ឺន ទៅ​១​លាន​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកនាង​ខ្ញុង ក្រោយ​រឿង​នេះ បាន​កើត​ឡើង​នោះ អ្នកនាង បាន​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ថា «​ឮ​ហើយ​ស្ទើរ​លោះ​ព្រលឹង សូម​ឲ្យ​អ្វីៗ​ប្រសើរ​ឡើង​ឆាប់ៗ ពិតជា​សោកស្ដាយ​ខ្លាំងណាស់​ព្រះ​នាង​តូច សូម​ទេវតា​ជួយ​ថែ​សុខភាព​ផង​ចែ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន ​បាន​សួរនាំ​អ្នកនាង ខ្ញុង ថា​មានរឿង​អី​កើតឡើង​? តែ​គេ​មិន​ឃើញ​អ្នកនាង​ខ្ញុង ធ្វើការ​ឆ្លើយតប​បែប​ណា​នោះ​ឡើយ​។ ទោះ​យ៉ាង​ណា ខ្ញុង បាន​បញ្ជាក់​ឈ្មោះ​ «ព្រះ​នាង​តូច» នៅ​ក្នុង​សារ​នេះ ដែល​ឈ្មោះ​នេះ ជា​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ធ្លាប់​ប្រើ​កន្លងមក៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts