ចោរ​ចេញ​លិខិត​បដិសេធ! ករណី​ប្លន់​ចែ​ម៉ី, លោក​ផែង វណ្ណៈ ដាក់រឿងកំប្លែង១ ដោយ​រៀបរាប់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរ​ចូល​ប្លន់​យក​គ្រឿងអលង្ការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារ​ព័ត៌មាន​បឋម​ថា ប្លន់​យក​លុយ និង​គ្រឿងអលង្ការ គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​លាន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ព័ត៌មាន​បឋម ដែល​ចុះផ្សាយ​ព្រោងព្រាត​នេះ ត្រូវ​បាន​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បដិសេធ ដោយ​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ ថា តាម​ចម្លើយ​ជនរងគ្រោះ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ផែង វណ្ណៈ បាន​បញ្ជាក់​នៅក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃ​ដដែល​ថា លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយការណ៍​ប្រាប់​លោក​តាម​ទូរ​សព្ទ​នៅមុន​ពេល​ឡាយ​ថា មិនមែន​៩​លាន​ដុល្លារ​ទេ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា​ ចំនួន​ប៉ុន្មាន​ទេ ដោយ​លោក​សុំ​ពេល​ស្អែក​ដើម្បី​យក​មក​មើល​វិក្កយបត្រ​ថា​តើ​ខ្សែ​,​ក​ស្វា​រ៉េ​៣​ខ្សែ ដែល​ចោរប្លន់​យក​ទៅ​ហ្នឹង វា​មានតម្លៃ​ប៉ុន្មាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ផែង វណ្ណៈ បាន​បន្ត​ទៀត​ថា ចោរ​នោះ​ធ្វើ​សកម្មភាព អត់​បាន​យក​កាបូប​លុយ ឬ​យក​លុយ​សូម្បីតែ​១​ដុល្លារ​។ ដោយឡែក​គ្រឿង​អលង្ការ ដែល​ពាក់ នៅ​លើ​ខ្លួន​លោកជំទាវ អ៊ា​ន សៀវ​ម៉ី ចោរ​អត់​បាន​ដោះ​នោះ​ទេ។ នេះ​បើ​តាម​អធិការ​បញ្ជាក់​ប្រាប់​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ផែង វណ្ណៈ ថា ចោរ​នេះ​ស្លូត ចោរ​នេះ​សុភាពរាបសារ​។ លោក​ថា ធម្មតា បើ​តាម​លោក​ដឹង ធ្លាប់​ធ្វើ​ប៉ូលិស​ព្រហ្មទណ្ឌ​ដែរ ពេល​លោក​ចាប់​ចោរ​បាន ចោរ​វា​ប្លន់ រឿង​កាបូប​លុយ​អី​ហ្នឹង ចោរ​ភ្ជង់ ដំបូង​គេ ទារ​ដោះ​ចិញ្ចៀន​, ដោះ​នាឡិកា ដោះ​ខ្សែក និង​យក​កាបូប​លុយ ហើយ​រត់ចេញ​។ តែ​នេះ​ចោរ​ស្លូត មកដល់​ភ្ជង់​ម្ចាស់ផ្ទះ សុំ​ទៅ​យក​ខ្សែក​ស្វា​រ៉េ​៣​ខ្សែ ហើយ​គេច​ខ្លួនបាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ លោក ក៏បាន​ចូលរួម​សោកស្ដាយ​ជាមួយ​លោកជំទាវ អ៊ា​ន សៀវ​ម៉ី​ ដែរ ដែល​រងគ្រោះ​បែបនេះ ហើយ​លោក​សង្ឃឹមថា សមត្ថកិច្ច នឹង​ស្រាវជ្រាវ​រក​ការពិត​ឃើញ​ថា​ តើ​ចោរ​នេះ វា​មក​ពីណា​? នៅឯណា​? ហេតុអ្វី​ប្លន់​តែ​ខ្សែក​ស្វា​រ៉េ​៣​ខ្សែ មិន​ប្លន់​ចិញ្ចៀន​របស់​លោក​ជំទាវ ដែល​មាន​តម្លៃ​ជាង​ខ្សែក​៣​ខ្សែ​នោះ​ទៀត​ទៅ​? កាបូបលុយ​អី​ក៏​មិន​យក ចោរ​អី​ក៏​ចិត្តល្អ​ម្ល៉េះ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ផែង វណ្ណៈ លើក​ជា​ចម្ងល់​ថា «​ខ្ញុំ ខ្ញុំ​ឆ្ងល់​តែមួយ​ទេ ចោរ​នេះ វា​មកដល់ វា​ចង់​បានតែ​ខ្សែ​,​ក​ពេជ្រ​ស្វា​រ៉េ​ហ្នឹង ហើយ​នៅ​លើ​ខ្លួន​លោកស្រី​ហ្នឹង​អត់​យក​ទាំងអស់​…​ខ្ញុំ​ដល់ពេល​ឃើញ​ចោរ​ស្លូត​ចឹ​ង អាណិត​ចោរ​វិញ​តើ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា «​ចោរ​នេះ ដឹង​ច្បាស់​នៅ​ក្នុង​ផ្ទះ​មាន​មនុស្ស​ធំ​ប៉ុន្មាន​នាក់ យក​ខ្នោះ​មក​៥​ហ្នឹង សម្រាប់​មនុស្ស​៥​នាក់​ហ្នឹង​ម៉​ង មានន័យថា គាត់​ស៊ើប​ច្បាស់​ចោរ​»​។ ជាមួយ​គ្នានេះ លោក​ធ្វើការ​សំណូមពរ​ជា​ច្រុង​ក្រោយ ជូន​បងប្អូន មិន​ថា ​អ្នលក់​ឡេ មិនថាតែ​អ្នកលក់​អន​ឡាញ អ្នកមាន អ្នកតូច អ្នកធំ​ណា​ទេ សូម​មេត្តា​ប្រយ័ត្ន​ចំពោះ​សន្តិសុខ​សុវត្ថិភាព កុំ​បង្ហោះ​អួត​ពេក បង្ហោះ​អួត​លុយ បង្ហោះ​អួត​គ្រឿង​ពេជ្រ​អី ឈប់​បាន​ឈប់​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា បើតាមលោកជំទាវប្រាប់សមត្ថកិច្ចនោះ, ដោយសារតែដំបូងឡើយភ័យពេក ស្មានតែបង់បង់អស់ច្រើន ដល់ពេលបាត់ភ័យសម្រួលអារម្មណ៍ ពិនិត្យឡើងវិញ ទើបឃើញបាត់តែខ្សែកស្វារ៉េ៣ខ្សែប៉ុណ្ណោះ។ តែមិនទាន់ដឹងគិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០២១ លោក​បាន​បង្ហោះ​សារមួយ​ទៀតបែប​កំប្លែង​ដើមសប្ដាហ៍ ដោយ​រៀបរាប់​ដូច្នេះថា «រឿង​កំប្លែង ៖ សំណើច​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍! លិខិត​បដិសេធ យើងខ្ញុំ​ជា​ក្រុមចោរប្លន់​គ្រឿងអលង្ការ​របស់​លោក​ស្រី អ៊ា​ន សៀវ​ម៉ី សូម​ប្រកាស​បដិសេធ ចំពោះ​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ពី​សំណាក់​ជនរងគ្រោះ ថា​យើង​ខ្ញុំ​បាន​ប្លន់​គ្រឿងអលង្ការ​មានតម្លៃ​រហូតដល់ ៩ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិត​ជាក់ស្ដែង យើង​ខ្ញុំ​ប្លន់​យកតែ​ខ្សែក​ស្វា​រ៉េ ៣​ខ្សែ ដែល​មាន​តម្លៃ​តិចតួច​សម្រាប់​ទុក​ជូន​សង្សារ​ពួក​ខ្ញុំ​ពាក់​ដើរ​លេង​ឆ្លង​ថ្នាំ​តែប៉ុណ្ណោះ។ យើង​ខ្ញុំ​ជា​ចោរប្លន់​មានគុណ​ធម៌ ព្រោះ​សូម្បីតែ​លុយ​១​ដុល្លារ​ក៏​យើង​ខ្ញុំ​មិន​យក គ្រឿងអលង្ការ​មានតម្លៃ​ពាក់​ជាប់​នឹង​ខ្លួន​លោកស្រី​ក៏​យើង​ខ្ញុំ​មិន​យក។ យើងង​ខ្ញុំ​យកតែ​ខ្សែក ស្វា​រ៉េ ៣​ខ្សែ និង ដុំ​កាមេរ៉ា​មួយ​តែប៉ុណ្ណោះ។ ដូច្នេះ​សូម​មហាជន​មេត្តា​ជ្រាប​ព័ត៌មាន ​ពី​ក្រុមចោរប្លន់​ដែល​កំពុង​រង​អំពើអយុត្តិធម៌»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ក្រុម​,​ចោរ​ប្រដាប់​អា​,​វុ​ធ​មាន​គ្នា​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ​,​កិច្ច ហើយ​ភូត​កុហក​ថា ជា​ការ​ចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​ផ្ទះ​វិឡារ​លេខ​V01 ស្ថិត​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុន​ពេល​កើតហេតុ​, ជនរងគ្រោះ និង​ក្រុមគ្រួសារ មាន​មនុស្ស​១០​នាក់ ក្នុង​នោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់​ខ្លួន​ទៅ​ខេត្ត​កំពង់ស្ពឺ​។ ពេល​កំពុង​រៀប​ចេញ​ពីផ្ទះ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ធ្វើ​សកម្មភាព​ហើយ​នោះ ក្រុម​ចោរ​ បាន​បើក​ឡាន​គេច​ខ្លួន​បាត់​តែ​ម្ដង ដោយ​បន្សល់ទុក​នូវ វត្ថុ​តាង​រួមមាន ​៖​ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts