លិខិត​ផ្ដិត​ដោយ​ស្នាម​ថើប! ស្ងាត់​មួយ​រយៈ ​លោក​គ្រូ​ជោគជ័យ​ប៊ុន ផាក ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល តាម​រយៈ​ក្រដាស​១​សន្លឹក​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ករណី​លោក ជា ចាន់​តុលា ទម្លាយ​រឿង​ជន​ទី​៣ ឆក់​យក​ស្នេហា​រយៈពេល​ជិត​៥​ឆ្នាំ​របស់​ខ្លួន ធ្វើ​ឲ្យ​ល្បី​កក្រើក​ខ្លាំង​ណាស់​ក្នុង​បណ្ដាញ​សង្គម ដោយ​ភាគច្រើន​សុទ្ធតែ​សម្ដែង​ការ​អាណិត​ចំពោះ​បុរស​កម្សត់​ស្នេហ៍​រូប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក គេ​ក៏​ដឹង​ថា ជន​ទី​៣ ដែល​លោក​តុលា បាន​ទម្លាយ​នោះ ជា​លោកគ្រូ​ជោគជ័យ ប៊ុន ផាក ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ក.ម្លាំង​ន.គរបាល​ព្រ.ហ្មទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ជា​មេធាវី​។ តែ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ក៏​លេចឮ​ព័ត៌មាន​ថា លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ លោក ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ក៏​ត្រូវ​បាន​អតីត​មិត្តស្រី​របស់​ខ្លួន​ធ្វើការ​ប្ដឹង,ផ្ដល់​វិញ ហើយ​ត្រូវបាន​តុ.លាការ​អញ្ជើញ​ឲ្យ​ចូល​ទោ​កាន់ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដើម្បី​សាកសួរ​ពី​ដំណើររឿង ៖ លួ.ច​ប្រាក់​ក្រុមហ៊ុន​, ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា​, លុបបំបាត់ ឬ​កែប្រែ ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​, គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពីបទ ៖ រំលោភ​លើ​លំនៅឋាន តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ាន ធា​រី ភេទ ស្រី ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ករណី​ប្ដឹងផ្ដល់​រវាង​លោក​ជា ចាន់​តុលា និង​កញ្ញា ស៊ាន ធា​រី ក៏​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភាគី​ទាំង​២ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត និង​បានធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ពួកគេ ក៏​មិនមាន​ទំនាក់ទំនង​ស្នេហា និង អាជីវកម្ម​អ្វី​ជាមួយគ្នា​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូតមកដល់​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ គេ​មិនដឹងថា លោក ជា ចាន់​តុលា រកឃើញ​អ្នក​ស្អំ​បេះដូង បាន​ហើយ​ឬ​នៅ​នោះទេ ខណៈ កញ្ញា ស៊ាន ធា​រី ជា​អតីត​មិត្តស្រី​របស់លោក នៅតែ​បន្ត​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ ដែល​នោះ ហើយ​ថ្មីៗ​នេះ ពួកគេ​ថែមទាំង​សាង​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ផងដែរ តាមរយៈ​ក្រដាស​មួយ​សន្លឹក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងV Shopកញ្ញា ស៊ាន ធារី បាន​បង្ហោះ​លិខិត​១សន្លឹក​​នេះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១​ ដោយ​​រៀបរាប់​ថា «​ក្រដាស​មួយ​សន្លឹក​នេះ​ អាច​អោយ​ខ្ញុំ​ញញឹម​ពោ​ពេញ​ដោយ​ក្តី​សុខ ជាង​បាន​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ទៅទៀត ខ្ញុំ​ទើប​ដឹងខ្លួន​ថា​ ខ្ញុំ​ខាន​ញញឹម​បែបនេះ​យូរ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ពេញ​មួយ​ផែនដី អាចមើល​ងាយ​ស្នេហា​ពួក​យើង ទាំង​ដែលគេ​មិនដឹង​ច្បាស់​ថា​ការពិត​វា​យ៉ាងណា សុំ​ត្រឹមតែ​យើង​ពីរ​នាក់​ដឹងខ្លួន​ច្បាស់​ទៅ​បាន​ហើយ។ ក្រោយពី​ឆ្លងកាត់​ឧបសគ្គ​​លើក​នេះ​ហើយ វាធ្វើអោយ​ស្នេហាយើង​កាន់តែ​រឹងមាំ និង មានតម្លៃ​ជាង​មុន​ទៀត Love you BP»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ក្រដាស​១​សន្លឹក​ធ្វើ​ឡើង​ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​នោះ​ លោក​ប៊ុន ផាក បាន​រៀបរាប់ថា “Happy 5th Month Annaversary អូន​សម្លាញ់​” ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​បង​មាន​សេរីភាព និង​បាន​ជួប​អូន​ឡើងវិញ​! បង​ធ្លាប់បាន​ភ្លក់​រសជាតិ ជីវិត ដែល​គ្មាន​អូន​វា​តែង​តោ​ល​ប៉ុណ្ណា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿង​ដែល​កើតឡើង​លើក​នេះ វា​ធ្វើ​ឲ្យ​ស្នេហា​យើង​រឹងមាំ និង​ចាស់ទុំ​ជាង​មុន​។ អរគុណ​រឿងនេះ បើ​គ្មាន​វា​ទេ បង​ក៏​មិនដឹងថា មានតម្លៃ​ប៉ុណ្ណា យើង​ហ៊ាន​លះបង់​ចំពោះ​វា​ប៉ុណ្ណោះ​ដែរ​។ យើង​កាន់​ដៃ​គ្នា​ដើរ​ទៅមុខទៀត បង​សង្ឃឹមថា អូន​នឹង​ញញឹម​បែប​គ្មាន​កង្វល់​បែបនេះ​រហូត រង់ចាំ​ផ្ដល់​កម្លាំងចិត្ត​អូន និង​ឱប​អូន​រាល់ថ្ងៃ​៕

Related posts