ត្អូញ អត់​លុយ​ៗ មាន​ឯណា, ​ នាយ តាក់ស៊ី សម្ពោធ​ហាង​​ និង​ឡើង​គេហដ្ឋាន​ថ្មី​​ តម្លៃ​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា នា​ពេល​កន្លងមក ​តារា​កំប្លែង នាយ​តាក់ស៊ី អះអាង​ថា នាយ​នៅផ្ទះ​ជួល​១​ខែ​តម្លៃ​៦០​ដុល្លារ ពេលខ្លះ​រកតែ​លុយ​បង់​បន្ទប់​ជួល​សឹងតែ​មិនបាន​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយពី បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​ដៃគូ​ថ្មី គេ​សង្កេតឃើញ​តារា​កំប្លែង នាយ តាក់ស៊ី កាន់​តែមាន​ក្តី​សុខ ហើយ​ជីវភាព​រស់នៅ​ក៏មាន​ភាព​ធូរធារ​ជាង​មុន​ដែរ​។ ជាក់ស្ដែង​​ ថ្មីៗនេះ នាយ​តាក់ស៊ី បាន​រៀបចំ​ពិធី​សម្ពោធ​ហាង​ថ្មី និង​ឡើង​គេហដ្ឋាន​ថ្មី​ក្នុង​ថ្ងៃ​ជាមួយគ្នា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេល​ធ្វើ​ពិធី​, នាយ តាក់ស៊ី បានបង្ហាញ​អារម្មណ៍​ជា​ចំហ​នៅ​លើក​បណ្តាញ​សង្គម​ថា «​ជិត​ដល់​ថ្ងៃ​ពិសេស​ហើយ​បងប្អូន​ខ្ញុំបាទ​សប្បាយចិត្ត​ណាស់​ថ្ងៃ ១៩.១២. ២០២១»​។ ពេលនោះ នាយ​តាក់ស៊ី មិនបាន​ប្រាប់ថា ជា​កម្មវិធី​អ្វី​ឡើយ ដោយ​និយាយថា លាក់ សិន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេល​នេះ អ្វីៗ​ត្រូវ​បាន​បង្ហាញ​ហើយ ដោយ​លោក​អ៊ឹម ជីវ៉ា បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​អបអរ​សាទរ តារា​កំប្លែង នាយ​តាក់ ស៊ី ដែល​បាន​សម្ពោធ​ហាង​ថ្មី និង​ឡើង​គេហដ្ឋាន​ថ្មី តម្លៃ 18​ម៉ឺន​ដុល្លារ នៅ​បុរី​ហ្គ្រេ​ន​ភ្នំពេញ កាលពី​យប់មិញ 19.12.2021»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​អាច​ចាត់ទុក​ថា ​​ជា​ការ​ផ្លាស់ប្ដូរ​ជីវភាព​ដ៏​លឿន​រហ័ស​មួយ​របស់​តារា​កំប្លែង​ពូកែ​ក្រមិចក្រមើម​រូបនេះ ខណៈ​ពេល​មុន​ លោក​ទើបតែ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ជីវភាព​យ៉ាង​លំបាក​រស់នៅ​បន្ទប់​ជួល​ជាមួយ​ភរិយា​ថ្មី ស្ទើរតែ​រកលុយ​បង់​ឲ្យ​ម្ចាស់​បន្ទប់​មិនបាន និង​មហាជន​មានការ​អាណិតអាសូរ​ចំពោះ​នាយ​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា តាមរយៈ​មុខរបរ​ថ្មី​នេះ ​សង្ឃឹមថា តារា​កំប្លែង​រូបនេះ ​អាច​កែប្រែ​ជីវភាព​បាន​កាន់តែ​ប្រសើរ​។ ម្យ៉ាង​ទៀត​គេ​មើលឃើញ​ផងដែរ​ថា ទីផ្សារ​សិល្បៈ​របស់​នាយ​ហាក់​កម្រើក​ឡើងវិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ ១៩៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

Related posts