ថា​អី​ចេះ​ខុស! ក្រោយ​ចោរ​ប្លន់​ ដំបូង​​​ថា​អស់​៩​លាន​ដុល្លារ​នោះ ពេល​នេះ ​ចែម៉ី​ ចេញ​បកស្រាយ​ហើយ ដោយ​បញ្ជាក់​ថា…​(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ត្រូវ ចោរ​ចូល​ប្លន់​យក​គ្រឿងអលង្ការ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ​នោះ ពេលនេះ លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចេញ​សារ​អំពាវនាវ ដល់​បណ្ដា​អង្គភាព​ព័ត៌មាន​ទាំងអស់ សូមមេត្តា​កុំ​ចុះផ្សាយ​ព័ត៌មាន​មិនទាន់​ច្បាស់ការ មិន​តម្លាភាព វិភាគ​ដោយ​ឯងៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​សារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ព្រោងព្រាត ពី​​​​​ការ​បាត់​បង់លុយ និង​គ្រឿង​អលង្ការ​ក្នុង​ករណី​ប្លន់​នេះ គិត​ជា​ទឹកប្រាក់​អស់​៩​លាន​ដុល្លារ​ នោះ​។ ទោះ​យ៉ាង​ណា ព័ត៌មាន​បឋម​នេះ ត្រូវ​បាន​បដិសេធ​ដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ថា មិន​អស់​​​ច្រើន​លើសលប់​បែប​នេះ​ឡើយ ហើយ​ក៏​មិន​មាន​បាត់បង់​លុយ​នោះ​ដែរ បាត់បង់​តែ​ខ្សែក​ចំនួន​៣​ខ្សែ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ផែង វណ្ណៈ បានបញ្ជាក់​នៅក្នុង​ការ​ឡាយ​នៅ​យប់​ថ្ងៃ​១៩ ខែធ្នូ​ដែរ​ថា លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយការណ៍​ប្រាប់​លោក​តាម​ទូរ​សព្ទ​នៅមុន​ពេល​ឡាយ​ថា មិនមែន​៩​លាន​ដុល្លារ​ទេ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា ចំនួន​ប៉ុន្មាន​ទេ ដោយ​លោក​សុំ​ពេល​ដើម្បី​យកមក​មើល​វិក្កយបត្រ​ថា​តើ​ខ្សែ​,​ក​ស្វា​រ៉េ​៣​ខ្សែ ដែល​ចោរប្លន់​យកទៅ​ហ្នឹង វា​មានតម្លៃ​ប៉ុន្មាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផែង វណ្ណៈ បាន​បន្តទៀតថា ចោរ​នោះ​ធ្វើ​សកម្មភាព អត់​បាន​យក​កាបូប​លុយ ឬ​យកលុយ​សូម្បីតែ​១​ដុល្លារ​។ ដោយឡែក​គ្រឿងអលង្ការ ដែល​ពាក់ នៅលើ​ខ្លួន​លោកជំទាវ អ៊ា​ន សៀវ​ម៉ី ចោរ​អត់​បាន​ដោះ​នោះទេ​។ នេះ​បើតាម​អធិការ​បញ្ជាក់ប្រាប់​លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា បើតាមលោកជំទាវប្រាប់សមត្ថកិច្ចនោះ, ដោយសារតែដំបូងឡើយភ័យពេក ស្មានតែបង់បង់អស់ច្រើន ដល់ពេលបាត់ភ័យសម្រួលអារម្មណ៍ ពិនិត្យឡើងវិញ ទើបឃើញបាត់តែខ្សែកស្វារ៉េ៣ខ្សែប៉ុណ្ណោះ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី​វិញ ក្រោយ​ចោរប្លន់​នោះ ក៏បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​​​​នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ​ ដោយ​ធ្វើការបញ្ជាក់​ថា «​សូម​ជម្រាបជូន​មហាជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ព័ត៌មាន​នៃ​ការបាត់បង់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​នាង​ខ្ញុំ នៅ​មិនទាន់​ច្បាស់ការ​នៅឡើយ​ទេ យើង​កំពុងធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ សូម​បណ្ដា​អង្គភាព​ព័ត៌មាន​ទាំងអស់ សូមមេត្តា​កុំ​ចុះផ្សាយ​ព័ត៌មាន​មិនទាន់​ច្បាស់ការ មិន​តម្លាភាព ឬ​វិភាគ​ដោយ​ឯងៗ យើងខ្ញុំ​ជា​ជនរងគ្រោះ សូម​អះអាងថា ការបាត់បង់​មាន​ចំនួន​ច្រើន​លើសលប់ ខ្ទង់លាន​$ ដែល​យើង​កំពុង​សើរើ​វិក្កយបត្រ​ដើម្បី​ផ្ទៀងផ្ទាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន​ជា​ផ្លូវការ​នឹង​ចេញ​បញ្ជាក់​នៅពេល​ឆាប់ៗ​នេះ សូម​អរគុណ​ដល់​សមត្ថកិច្ច​គ្រប់​ជំនាញ​ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ប្រតិបត្តិការ​នេះ​យ៉ាងសកម្ម ហើយក៏​សង្ឃឹមថា នឹង​អាច​វែក​រកមុខ​សញ្ញា​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នេះ បាន​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​នឹងមាន​ការបកស្រាយ​នៅក្នុង​ការ​ឡាយ លើ​ករណីនេះ​។ ពាក្យ​ចចាមអារ៉ាម រលត់​ដោយ​បញ្ញា​!»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​ជំទាវ​ឧកញ៉ា អ៊ាន សៀវម៉ី បាន​ធ្វើ​ការ​ខំមិន អរគុណ និង​ជូនពរ​អ្នកគាំទ្រ​របស់​ខ្លួនថា «អរគុណ​បងប្អូនទាំងអស់គ្នា ដែលបារម្ភ​ និងសួរសុខទុក្ខ
និងជូនពរ បងប្អូនទាំងអស់គ្នាសុខភាពល្អផងណា»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ក្រុម​,​ចោរ​ប្រដាប់​អា​,​វុ​ធ​មាន​គ្នា​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ​,​កិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​ផ្ទះ​វិឡារ​លេខ​V01 ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុនពេល​កើតហេតុ​, ជនរងគ្រោះ និង​ក្រុមគ្រួសារ មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។ ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីកា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ធ្វើ​សកម្មភាព​ហើយ​នោះ ក្រុមចោរ បាន​បើកឡាន​គេចខ្លួនបាត់​តែម្ដង ដោយ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន ៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖​

Related posts