ខ្ទង់​លាន​ដដែល! ក្រោយ​សម្រួល​អារម្មណ៍​បាត់​ភ័យ ចែម៉ី ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​បាត់បង់​មាន​ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវ​ចោរ​ចូល​ប្លន់​យក​គ្រឿងអលង្ការ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​កន្លងទៅ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារ​ព័ត៌មាន​បឋម​ថា ប្លន់​យក​លុយ និង​គ្រឿងអលង្ការ គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​លាន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ព័ត៌មាន​បឋម ដែល​ចុះផ្សាយ​ព្រោងព្រាត​នេះ ត្រូវ​បាន​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បដិសេធ ដោយ​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា តាម​ចម្លើយ​ជនរងគ្រោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិនមាន​ការបាត់បង់​លុយ​ឡើយ គឺ​បាត់​តែ​ខ្សែក ៣​ខ្សែ តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​យប់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញរឿងនទៀត​ថា «សេចក្ដី​បំភ្លឺ​ព័ត៌មាន​ របស់​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​ការ​បិទ​បញ្ចប់​ការសាកសួរ​ជនរងគ្រោះ អំពី​ការបាត់បង់​ទ្រព្យសម្បត្តិ​ជាក់ស្តែង ​លើ​ករណី​ជនសង្ស័យ​មួយ​ក្រុម​ ដែល​បាន​ចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​ជនរងគ្រោះ នៅ​បុរី​ម៊ូ​ន ថោ​ន ( Moon Town ) កាលពី​វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​បន្ទាប់ពី​កើត​ហេតុ កម្លាំង​ចម្រុះ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​កំណត់ហេតុ​ស្រាវជ្រាវ​ចំពោះ​ករណី​ប្លន់​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំហាន​ដំបូង​សមត្ថកិច្ច​ជំនាញ ​បាន​ធ្វើការ​សាកសួរ​ជនរងគ្រោះ​​លើ​ករណី​នេះ ជាពិសេស​ចំពោះ​ទ្រព្យសម្បត្តិ​ ដែល​បាន​បាត់បង់ ដោយ​បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​នៅ​មាន​អារម្មណ៍​តក់ស្លុត ភ័យខ្លាច និង​មិន​ទាន់បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការបាត់បង់​ទាំងនេះ ទើប​រហូតមកដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ចម្រុះ ​បាន​ធ្វើការ​សាកសួរ​បញ្ចប់​ជាមួយ​ជនរងគ្រោះ​​លើ​ការបាត់បង់​សរុប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ជនរងគ្រោះ​សម្រួល​អារម្មណ៍ បាត់​ភ័យខ្លាច និង​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​អំពី​ទ្រព្យសម្បត្តិ​ ដែល​បាន​បាត់បង់ ដោយ​បាន​បញ្ជាក់​តម្លៃ​ជាមួយ​ហាង​លក់​ពេជ្រ​ដែល​គាត់​តែងតែ​ទិញ​យក​មក​ប្រើ​ប្រាស់ តាម​ចម្លើយ​របស់​ជនរងគ្រោះ​សម្ភារៈ​ ដែល​បាន​បាត់បង់​រួមមាន​ខ្សែក​ពេជ្រ​ធំ ចំនួន​៣​ខ្សែ និង​គ្រឿងអលង្ការ (​ពេជ្រ​) មួយ​ចំនួន​ទៀត យោង​ទៅលើ​វិក្កយបត្រ ទិញ​-​លក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រហែលជា ១.៦ ទៅ ១.៩ លាន​ដុល្លារ​​អាមេរិក​ និង​ទូរស័ព្ទ​ដៃ​ម៉ាក I phone ចំនួន ២​គ្រឿង​ផង​ដែរ។ ពេលនេះ​សមត្ថកិច្ច​ចម្រុះ​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​​លើក​ករណី​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ករណី​ប្លន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី កន្លង​មក​នេះ ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​លោក William Guang​ផងដែរ​។ ក្នុង​ប្រតិបត្តិការ​របស់​អាវុធ​ហត្ថ​ខាង​លើ​នេះ កម្លាំង​ប្រមូល​បាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ និង​ដកហូត​អាវុធ​ចំនួន​៥​ដើម​(​វែង​១​ដើម ខ្លី​៤​ដើម​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មួយ​យប់​ក្នុង​ការ​ដេញ​ឃាត់​រថយន្ត ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ករណី​ប្លន់​ផ្ទះ​លោកស្រី អ៊ា​ន សៀវ​ម៉ី ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ប្រុស ១​នាក់ ស្រី ១​នាក់ ហើយ​នៅ​ព្រឹក​នេះ​សមត្ថកិច្ច​កំពុង​យក​ទៅ​ធ្វើការ​សាកសួរ​ប​ន្ត​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​

Related posts