ទម្លាយខ្ទេច! ក្រោយ​ឃាត់​ខ្លួន, លោក William Guang សារភាព​ហើយ​ថា មូលហេតុ​ប្លន់​ចែ​ម៉ី​នេះ ដោយសារ​តែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ប្លន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​កន្លង​មក​នេះ ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប​ កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​លោក William Guang​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ឃាត់​ខ្លួន​មនុស្ស​១២នាក់​ខាង​លើ​នេះ ដែរ គេ​មិន​ទាន់​ដឹង​ថា​តើ មាន​មនុស្ស​ប៉ុន្មាន​នាក់ មាន​ការ​ពាក់ព័ន្ធ​ពិតប្រាកដ និង​ប៉ុន្មាន​នាក់ គ្រាន់តែ​សង្ស័យ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​របស់​អាវុធ​ហត្ថ​ខាង​លើ​នេះ ​ធ្វើ​ឡើង​នៅ​ទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​ប្រមូល​បាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ និង​ដកហូត​អាវុធ​ចំនួន​៥​ដើម​(​វែង​១​ដើម ខ្លី​៤​ដើម)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មួយ​យប់​ក្នុង​ការ​ដេញ​ឃាត់​រថយន្ត ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ករណី​ប្លន់​ផ្ទះ​លោក​ជំទាវ​ឧកញ៉ា​ អ៊ា​ន សៀវ​ម៉ី ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ប្រុស ១​នាក់ ស្រី ១​នាក់ ហើយ​នៅ​ព្រឹក​នេះ​សមត្ថកិច្ច​កំពុង​យក​ទៅ​ធ្វើការ​សាកសួរ​ប​ន្ត​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុង​ការផ្សាយ​ព័ត៌មាន​នា​ព្រឹក​នេះ​, លោក មាស ឫទ្ធី បាន​បញ្ជាក់​ពី​ចម្លើយ​សារភាព​របស់​លោក William Guang​ក្រោយ​ការ​ឃាត់ខ្លួន​ ថា គាត់​បាន​ចុះទៅ​ប្លន់​ផ្ទាល់ ប៉ុន្តែ​បញ្ជាក់​ពី​ក្នុង​ឡាន​។ លោក William Guang សារភាព​ដែរ​ថា អត់​បាន​យក​លុយ​ទេ យក​តែ​គ្រឿង​គ្រឿងអលង្ការ​ការពិត​ប្រាកដ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកសារព័ត៌មាន​ដ៏​ល្បី​រូបនេះ បានបញ្ជាក់​ពី​ចម្លើយសារភាព​របស់លោក William Guang ទៀតថា នៅពេល​គេ​សួរ​ថា​លោក​ជា​មេ​បក្ស​មួយ ហេតុអ្វី​មក​ដឹកនាំ​ការ​ប្លន់ ស្រាប់តែ​លោក​ឆ្លើយ​ថា ជ្រេញ ធុញ ស្អប់ នឹង​អ្នក​អំនួត​ទ្រព្យសម្បត្តិ ព្រោះ​អ្នកលក់​ឡេ​ម្នាក់នេះ ចូលចិត្ត​អួត ពី​មាស ពេជ្រ ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ក្រុម​,​ចោរ​ប្រដាប់​អា​,​វុ​ធ​មាន​គ្នា​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ​,​កិច្ច ហើយ​ភូត​កុហក​ថា ជា​ការ​ចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​ផ្ទះ​វិឡារ​លេខ​V01 ស្ថិត​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ដើម្បីប្លន់​គ្រឿង​អងលង្កការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន​ដំបូង​ថា ប្លន់​លុយ និងគ្រឿង​អលង្កការសរុប​គិតជាទឹកប្រាក់អស់​៩​លានដុល្លារ។ ក្រោយមក​ព័ត៌មាននេះ ត្រូវបាន​បដិសេធ​ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ​បញ្ជាក់ថា ពុំមាន​បាត់បង់លុយនោះទេ បាត់បង់​តែខ្សែកចំនួន៣​ខ្សែប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះ នៅ​មុន​ពេល​កើតហេតុ​, ជនរងគ្រោះ និង​ក្រុមគ្រួសារ មាន​មនុស្ស​១០​នាក់ ក្នុង​នោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់​ខ្លួន​ទៅ​ខេត្ត​កំពង់ស្ពឺ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​រៀប​ចេញ​ពីផ្ទះ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីកា។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ​នោះ ក្រុម​ចោរ​ បាន​បើក​ឡាន​គេច​ខ្លួន​បាត់​តែ​ម្ដង ដោយ​បន្សល់ទុក​នូវ វត្ថុ​តាង​រួមមាន ​៖​ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាង​ក្រោម​នេះ ៖

Related posts