មិន​នឹក​ស្មាន! លោក​ William Guang មាន​ប្រវត្តិ​ដ៏​កម្សត់ ដែល​លោក​អ្នក​មិន​ធ្លាប់​ដឹង​ ​និង​ធ្លាប់​ឆាត​ជាមួយ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្មាំ​២០២១ មានករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើង នៅ​ផ្ទះ​វិឡារ​លេខ​V01 របស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ស្ថិត​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានករណីនេះ សមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញា រហូតដល់យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រុកចូលសម្បុកក្រុមចោរប្លន់ ស្ថិតក្នុងទីតាំង​បុរី ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ ក្នុងនោះ មានលោកWilliam Guangផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ច ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។ ចំពោះ គ្រឿងពេជ្រនេះ បើតាមការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បើគិតជាទឹកប្រាក់សរុបប្រហែលជា​ ១.៦ ទៅ​ ១.៩ លាន​ដុល្លាអាមេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មួយ​យប់​ក្នុង​ការ​ដេញ​ឃាត់​រថយន្ត ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ករណី​ប្លន់​ផ្ទះ​លោក​ជំទាវ​ឧកញ៉ា​ អ៊ា​ន សៀវ​ម៉ី ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ប្រុស ១​នាក់ ស្រី ១​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងក្រឡេកទៅមើលប្រវត្តិលោក William Guang មានឈ្មោះពិតថា សុវណ្ណវនា សារពង្ស ជាប្រធានគណបក្សខ្មែរក្រោមវិញនោះ ឃើញថា ពិតជាកម្សត់ខ្លាំងណាស់ មុន​នឹង​ឈាន​ដល់​មាន​ជីវភាព​ធូរធារ​ដូច​សព្វនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនយោបាយវ័យក្មេងរូបនេះ ធ្លាប់លើកឡើងពីប្រវត្តិរបស់ខ្លួនថា អ្នកម្តាយ​លោក ​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន​ ៧ថ្ងៃ​ក្នុង​សម័យ​ប៉ុលពត ហើយ​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឪពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់​នៅ​ជាមួយពូ​បង្កើត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយ​សារ​ជំនួញ​របស់​ពូលោក​ក្ស័យធន ​ហើយ​រត់​ទៅ​បរទេស លោក​ ​ក៏​បាន​រស់​នៅ​តែ​ម្នាក់ឯងគ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​​វត្តនិរោធ។ អំឡុង​ពេល​លោក​រៀន​​សាកលវិទ្យាល័យ គឺ​ជា​ពេល​ដែលលោក លំបាក​បំផុត​ ព្រោះ​គ្មានប្រាក់ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្តទៅ​​ធ្វើ​អ្នក​រត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេល​ទំនេរ​ទៅ​ធ្វើ​សំណង់​ ​រៀបឥដ្ឋ​រក​ប្រាក់​បន្ថែមដើម្បី​រៀនសូត្រ ហើយ​ក្រោយ​ពីនោះ​បាន​ទៅ​សម្រាក​នៅ​វត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានគណបក្សខ្មែរក្រោម ដែល​មាន​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​ បន្ត ថា​មួយ​ថ្ងៃៗកាល​ជំនាន់​នៅ​រៀន ​លោក​​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បាន​តែ ៣ម៉ោង​គត់ ដោយ​សារ​លោក​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣ភ្លឺរាល់​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នោះ​លោក​ បាន​រៀន​សរសេរ​អត្ថបទ​ស៊ី​ជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រក​ប្រាក់​បន្ថែម​ទៀត។ លើសពីនេះ លោកក៏ជាអ្នករកស៊ីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡារខ្នាតធំមួយរូបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកមកមើលកាលពីប៉ុន្មានខែមុន ក្រោយពីមេឧក្រិដ្ឋជនអ៊ឹម សុវណ្ណារិទ្ធ ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ក្នុងចំណោមគ្នា៤នាក់ ក្នុងករណីប្លន់មិនបានសម្រេច កាលពីថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១នោះ លោកក៏បានទម្លាយរឿងមេឧក្រិដ្ឋជននោះ ធ្លាប់ឆាតមកលោកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនោះ លោក​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បង្ហោះ​ស្ក្រីនសត សារ ដែល​ធ្លាប់​ឆ្លើយឆ្លង​ជាមួយ​មេ​ឧ.ក្រិដ្ឋ.ជន អម​ដោយសារ​បែប​នេះ​ថា «​ចេះតែ​ឆ្ងល់​ថា មេ​ឧ.ក្រិដ្ឋ.ជន​ចា.ប់.ជំ.រិ.ត​ដូច​ប្រហែលៗ​មុខ ការពិត​ទាល់​ឆែកមើល​បានដឹងថា ធ្លាប់​ឆាត​មកសុំ​បើកឡាន​អោយ​ខ្ញុំ ៣ ៤ ដង តែ​ត្រូវ​ខ្ញុំ​បដិសេធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំ​អី​ក្លាយជា​ជ្រូក​ខ្វៃ​ផ​ស់វា​បាត់។ បានន័យថា​ដើរ​សុំ​ការងារ​គេ​គ្រប់គ្នា ដើម្បី​សិក្សា​ថា​មួយណា​អាច​ធ្វើស៊ី​បាន ?»។
តាមរយៈ​សារ​ឆ្លើយឆ្លង​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នោះ ឃើញ​ថា​ ជាដំបូង​ឡើយ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sovanna Rith» ឆា​តទៅ​លោក​វិ​ល្លាម ដោយ​សរសេរថា «​សូម​គោរព​មេ ត្រូវការ​តៃកុង ឡាន​អត់​មេ​»​។ ជា​ចម្លើយ​ត្រូវបាន​លោក​វិ​ល្លាម ឆ្លើយថា «​មាន​ហើយ​ប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ចម្លើយ​បែបនេះ រូបគេ​ក៏​និយាយថា «​បាទ​អរគុណ​មេ ខ្ញុំ​ចូលចិត្ត​មេ ខ្ញុំ​គាំទ្រ​មេ ខ្ញុំ​ចង់​នៅ​ជាមួយ​មេ​» រួច​ក៏​ទម្លាក់​លេខ​ទូរ​សព្ទ​ឲ្យ​លោក​វិ​ល្លាម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក រូបគេ ក៏បាន​ឆាត​ទៅ​លោកវិ​ល្លាម ម្ដងទៀត ដោយ​សរសេរថា «​មេ​ត្រូវការ​អង្គ.រក្ស​នៅ​មេ​, ខ្ញុំ​ចង់​នៅ​ជាមួយ​មេ​, ពីមុន​ខ្ញុំ​បើកឡាន​ឲ្យ​កូន​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាស់​ឈ្មោះ ស ថា​វី ឥឡូវ​ខ្ញុំ​អត់​ទាន់​មានការ​ងារ​ធ្វើ ចង់​សុំ​មេ​ចូល​បម្រើ​ការងារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​ដដែល​ឃើញថា ពេលនោះ ដោយ​អត់​ឃើញ​លោក​វិ​ល្លាម ឆ្លើយតប​ឆាត​ខាងលើ​របស់ខ្លួន​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sovanna Rith» ដដែល​នេះ ក៏បាន​សួរ​ទៀតថា «​មេ មាន​ត្រូវការ​តៃកុង​ឡាន​អត់​មេ​»​។ ពេល​នោះលោក​វិ​ល្លាម ​ឆ្លើយ​នូវ​ចម្លើយ​ដដែល​ថា «​មាន​ហើយ​ប្អូន​»​។ រូបគេ​ក៏​ឆ្លើយ​ទាំង​ខកចិត្ត​ថា «​សូម​គោរព​មេ​»​៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts