នោះ! ក្រោយ​រង​បណ្ដឹង​ពី​ម្ចាស់​ឡាន​ព្រុស​៣​បទ​ល្មើស និង​ទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ​ តាប៊ុយ បង្ហោះ​សារ​លើក​ជា​សំណួរ​ថា…(មាន​វីដេអូ)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​២យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុ​យ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ក្នុង​ល្បឿន​លឿន​ ជ្រុល​បុក​រថយន្ត Toyota Prius ពីក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាង​ដំណាំ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាប៊ុយ ក៏បានឡាយវីដេអូ ទទួលស្គាល់កំហុសរបស់ខ្លួន។ទោះយ៉ាងណា លោក​ បាន​សម្ដែង​ការ​ហួសចិត្ត និង​មិន​សុខចិត្ត​រឿង​ម្ចាស់​រថយន្ត​ព្រូស ផ្ញើ​វិក្កយបត្រ​ឲ្យ​លោក​ថ្លៃ​ជួសជុល​រថយន្ត​រហូត​ដល់​ទៅ​២២៥០​ដុល្លារ​នោះ ខណៈ​លោក​ថា ឡាន​លោក​Range Rover ផង​បូកសរុប​ត្រួស​ៗ​ជាង​ថា អស់​តែ​ជាង​២​ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ឡើង​បែបនេះ ត្រូវ​បាន​ម្ចាស់​រថយន្ត​ព្រូស​យល់ថា ​ជា​ការ​មើលងាយ ហើយ​សម្រេច​ឈប់​ចរចា​ជាមួយ​តា​ប៊ុ​យ រហូត​នៅ​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ក៏បង្ហោះសារ​សម្រេច​ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​រហូតដល់​ទៅ​២​ម៉ឺន​ដុល្លារ ដោយ​លុយ​នេះ នឹង​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ​នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​​ ដោយមាន​សំណូមពរ​ពី​អ្នកលេងបណ្ដាញសង្គម​ហ្វេសប៊ុក​មួយ​ចំនួន ​ឲ្យ​យក​ច្រើនជាង​នេះ ដោយសារ​​ថវិកា​ទាំង​អស់​ ត្រូវ​យក​ទៅជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ ម្ចាស់​រថយន្ត ក៏បាន​បង្ហោះ​សារ​មួយទៀត ដោយ​សម្រេច​ទារ​សំណ​ជំងឺ​ចិត្ត​រហូតដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការបង្ហោះសារនោះ បានប៉ុន្មានថ្ងៃ ម្ចាស់រថយន្តខាងលើក៏សម្រេចដាក់ពាក្យបណ្ដឹងមែន ដោយយោងតាមពាក្យបណ្តឹង ដែលមានលោកមេធាវី ហ៊ុយ មាំង តំណាងឱ្យជនរងគ្រោះដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់ពីសកម្មភាពមួយចំនួនមុនពេលកើតហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងពាក្យបណ្តឹង បានរៀបរាប់យ៉ាងលម្អិតថា ៖ មុនពេលកើតហេតុ តាប៊ុយ បានបើកដេញពីក្រោយដោយស៊ីផ្លេ និងបើកភ្លើងហ្វាកូតចុះឡើង១ នឹងបើកមកកៀកនឹងរថយន្តជនរងគ្រោះ ហើយធ្វើសកម្មភាពបើកកញ្ចក់ ស្រែកជេរ និងគំរាមសម្លាប់ជាច្រើនសារនៅតាមផ្លូវ ដោយមិនដឹងមូលហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញសភាពបែបនោះជនរងគ្រោះ បានព្យាយាមបើករថយន្តគេចចេញពីជនល្មើស ប៉ុន្តែមិនអាចគេចបានឡើយ សកម្មភាពនោះរហូតដល់កន្លែងកើតហេតុ ដោយជនរងគ្រោះសម្រេចចិត្តឈប់រថយន្ត និងរត់ចេញពីរថយន្តខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ស្រាប់តែជនល្មើសបានបើកឡានបុករថយន្តជនរងគ្រោះពីក្រោយទាំងកំរោល។ ក្រោយបុករួចជនល្មើសនោះបានបើកកញ្ចក់ និងបានស្រែកជេរប្រមាថ ព្រមទាំងគំរាមសម្លាប់មកលើជនរងគ្រោះម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយធ្វើសកម្មភាពរួចជនល្មើសបានបើកឡានរត់គេចចេញពីកន្លែងកើតហេតុ នៅពេលនោះជនរងគ្រោះ បានបើករថយន្តដេញតាមពីក្រោយរហូតស្កាត់ឃាត់ឡានជនល្មើស នៅលើមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងអាយស្ម័យយាន្ត។ នៅពេលនោះជនល្មើសបានចុះពីលើឡាន ដោយមានសភាពស្រវឹងជោកជាំ ទន់ដៃទន់ជើងនិយាយមិនដឹងខុសមិនដឹងត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះបានសម្រេចប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន៣បទល្មើសរួមមាន៖ បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ, បើកបរក្នុងស្ថានភាពស្រវឹង និងបទបរិហារកេរ្តិ៍។ ជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក ហើយថវិកានេះ នឹងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកតាប៊ុយ មិនបានធ្វើការឆ្លើយតបចំចំណុចបែបណាចំពោះការប្ដឹងលោកនោះឡើយ។ តែនៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយលើកជាសំណួរទៅកាន់អ្នកគាំទ្រថា «បើគេជេរអ្នក តើអ្នកនៅស្ងៀមឬជេរវិញ? សូមចំលើយពិត»៕

Related posts