លា​ទាំង​អាល័យ! ផ្ទះ​ធ្លាប់​រស់​នៅ​ជិត​៤០ឆ្នាំ​ ធ្លុះ​ធ្លាយ​អស់, អាណិត​ឪពុកម្ដាយ​ពេក សាយ សៀរ៉ា ប្រមូល​លុយ​អស់​ពី​ខ្លួន ហើយ​សម្រេច​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល ដែល​ផ្ទះ​ប្រក់​ស្បូវ​ ត្រូវ​បានចេញ​រុះរើ ហើយ​ផ្ទះ​ថ្មី​ បាន​កំពុងតែ​រៀបចំ​បណ្ដុះ​ឡើង តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​លោក សាយ សៀ​រ៉ា បាន​និយាយថា ខ្លួន​ពិតជា​មាន​អារម្មណ៍​រីករាយ​យ៉ាង​ក្រៃលែង នៅពេលដែល​បាន​សង់ផ្ទះ​មួយ​នេះ​ជូន​ឪពុកម្ដាយ ខណៈដែល​ពួកគាត់​មាន​វ័យ​កាន់តែ​ចាស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាយ សៀ​រ៉ា បញ្ជាក់ថា ផ្ទះ​ដែល​លោក​សាងសង់​ជូន​ឪពុកម្ដាយ​នៅ​ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម គឺមាន​ទំហំ​៨x១២​ម៉ែត្រ និង​ត្រូវ​ការចំណាយ​ប្រាក់​ប្រមាណ​ជា​៤ ទៅ​៥​ម៉ឺន​ដុល្លារ បាន​កំពុងតែ​រៀបចំ​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​បាន​រុះរើ​ផ្ទះ​ចាស់​ចេញ​កាលពីពេល​ថ្មីៗ​នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​រូបនេះ​បាន​រៀបរាប់​បន្តទៀតថា បើ​និយាយ​ពី​សិល្បៈ​មួយរយៈ​ពេល​ចុង​ក្រោយនេះ គឺ​ពុំ​សូវ​ជាមាន​ការសម្ដែង ឬ​មមាញឹក​អាច​រកប្រាក់​ចំណូល​បាន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ដោយសារ​ផ្ទះ​ដែល​ឪពុកម្ដាយ​កំពុង​រស់នៅ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ទើប​ខំប្រឹង​ប្រមែប្រមូល​លុយ ដើម្បី​សង់​ថ្មី​ជូន​ពួកគាត់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះ​នោះ ​បើ​មើ​លពី​ខាងក្រៅ​គឺ​នៅ​ល្អ​ដែរ តែ​នៅ​ខាងក្នុង​ដំបូល​លិច​អស់ហើយ ពេល​ភ្លៀង​មក​លិច​ពេញ​ផ្ទះ។ លោក សាយ សៀ​រ៉ា អះអាងថា ​៖ “​រយៈពេល​២​ឆ្នាំ​ ដែល​កូ​វីដ ១៩ ខ្ញុំ​មិនបាន​ទៅ​ស្រុក ទើបតែ​ពេល​បុណ្យ​ភ្ជុំ​មក​សម្រាក ទើប​ដឹងថា ផ្ទះ​លិច​ទឹក។ ខ្ញុំ​មាន​អារម្មណ៍​ស្លុតចិត្ត និង​អាណិត​ពួកគាត់​និយាយ​មិន​ចេញ បាន​ត្រឹម​ស្រក់​ទឹកភ្នែក “​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះយ៉ាងណា​ពេលនេះ លោក​ក៏បាន​សប្បាយចិត្ត និង​រំភើប​រីករាយ ខណៈដែល​ជម្រក​ថ្មី​ដែលមាន​តម្លៃ​ខ្ទង់​៤​ទៅ​៥​ម៉ឺន​ដុល្លារ​ជាង​សាងសង់​ជូន​ឪពុកម្ដាយ នៅឯ​ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម បាន​កំពុងតែ​រៀបចំ​សាងសង់ឡើង​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែង និងបង្ហាញម៉ូតរូបនេះ ក៏បានបង្ហោះទិដ្ឋភាពផ្ទះរបស់ខ្លួនកំពុងរុះរើ ហើយពោលពាក្យទាំងអាល័យថា «ផ្ទះខ្ញុំធ្លាប់រស់នៅជិត៤០ឆ្នាំ ពេលនេះខូចហើយ. លាទាំងអាល័យ បើនៅទៀតខ្លាចដួល. លាហើយផ្ទះដល់កំសត់អើយ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា សាយ សៀ​រ៉ា ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​មួយរូប​ដែល​តែង​ធ្វើ​រឿង​សប្បុរសធម៌​ជារឿយៗ​តាម​លទ្ធភាព​ទោះបី​មិនមែនជា​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ​។ លោក​ត្រូវបាន​គេ​មើលឃើញថា ជា​កូន​កតញ្ញូ​ចំពោះ​ឪពុកម្ដាយ​ផងដែរ​៕ ប្រភព ៖ តារាញូស៍​

Related posts