អយុត្តិធម៌​ណាស់! គូ​ដណ្ដឹង​អាម៉ី​ ​ស្នើ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ ក្នុង​ករណី​ប៉ុន.ប៉ង​រំ.លោ.ភ​សេព​សន្ថវៈ​ បងស្រី​របស់​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដាក់ពាក្យ​បណ្ដឹង​បុរស​ម្នាក់ ករណី​ប៉ុនប៉ង​រំលោភ​បងស្រី​ខ្លួន រង់ចាំ​រយៈពេល​៧, ៨​ថ្ងៃ​បាត់​ដំណឹង​ឈឹង​នោះ​, នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ គូ​ដណ្ដឹង​របស់​អា​ម៉ី បាន​បង្ហោះ​សារ ស្នើសុំ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល មេត្តាជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌​ជូន របស់​ស្រី​លោក​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ស្នងការ​ខេត្តកណ្ដាល​នោះ គូ​ដណ្ដឹង​អា​ម៉ី បាន​រៀបរាប់ថា «​ខ្ញុំបាទ សម្បត្តិ មធូ​រ៉ា ជា​ប្អូនប្រុស​បង្កើត​របស់​ឈ្មោះ សម្បត្តិ លក្ខិណា ដែល​ជា​ជន.រង.គ្រោះ​ក្នុង​ហេតុ.ការណ៍​ប៉ុ​.​ន​ប៉ង​រំ​.​លោភ​សេព​.​សន្ថវៈ ដែល​ហេតុ​.​ការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំបាទ សូម​គោរព​ស្នើសុំ ឯកឧត្តម​ស្នងការ ឈឿន សុចិ​ត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​មេត្តាជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌​ជូន​បងស្រី​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ​ក្នុងករណី​ខាងលើនេះ​ផង ព្រោះ​មកដល់ពេលនេះ គឺ​មិនទាន់មាន​ចំណាត់ការ​អ្វី​នៅឡើយ​ទេ ហើយ​បងស្រី​របស់ខ្ញុំ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​រួច​ផងដែរ ប៉ុន្តែ​ស្ថានភាព​គឺ​ស្ងប់ស្ងាត់​គ្មាន​ដំណឹង​អ្វី​ទាំងអស់​មក​បងស្រី​រប​ស់​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​សង្ឃឹមថា យុត្តិធម៌​គឺមាន​សម្រាប់​បងស្រី​រប​ស់​ខ្ញុំ ព្រោះ​ពេលនេះ​ស្ថានភាព​ស្មារតី​របស់គាត់​គឺមាន​ការប៉ះពាល់​ជាខ្លាំង ក្រោយ​ទទួល​ហេតុ​,​ការណ៍​ខាងលើ​មកលើ​រូបគាត់​។ ខ្ញុំ​សង្ឃឹមថា​ឯកឧត្តម​ស្នងការ​ខេត្ត​មេត្តា​ជ្រាប និង​ជួយ​ដល់​បងស្រី​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ឯកឧត្តម​ស្នងការ លោក​ប្រកាន់​គោលជំហរ​បម្រើ​រាស្ត្រ និង​បំពេញ​តួនាទី​របស់លោក​កន្លង​មក​ល្អ​ណាស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ភាពសប្បាយ​រីករាយ​ដែលមាន​លោក​ជា​ស្នងការ​ក្នុង​ខេត្តកណ្ដាល​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ​ខ្ញុំ និង​ក្រុមគ្រួសារ គឺមាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​សុំ​យុត្តិធម៌​ពី​ឯកឧត្តម​ស្នង​ការជួយ​បងស្រី​របស់ខ្ញុំ​ផង​។ ខ្ញុំ​សុំ​ឲ្យ​បងប្អូន​មេត្តាជួយ Share សារ​មួយ​នេះ​ផង​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​បងស្រី​ខ្ញុំ​…​ដោយ​ក្ដី​គោរព​ពី​ខ្ញុំ និង គ្រួសារ (​បងស្រី​!! ប្អូន​នឹង​រក​យុត្តិធម៌​ជូន​បង បង​ត្រូវ​រឹងមាំ និង​ថែរក្សា​សុខភាពរ​បស់បង កុំ​គិត​ច្រើន​!! បង​នឹង​ទទួលបាន​ភាពយុត្តិធម៌​ឆាប់ៗ​នេះ​!!)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ លោក​សម្បត្តិ មធូ​រ៉ា ហៅ​Kelvin បានបញ្ជាក់​ក្នុង​ខំ​មិន​ថា «​ខ្ញុំ​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ដែល​រឿងនេះ បានកើត​ឡើងមក​គ្រួសារ​ខ្ញុំ ជាពិសេស​គឺ​បងស្រី​របស់ខ្ញុំ ដោយហេតុ​ការណ៍​នេះ គឺ​ជនស.ង្ស័យ បានគាស់​សោ​​ចូលក្នុង​ផ្ទះ​ខ្ញុំ ហើយ​ព្យាយាម​ច្រាន និង​រុញ​បងស្រី​ខ្ញុំ​ចូលក្នុង​បន្ទប់ ដែល​គាត់​នៅក្នុង​ផ្ទះ​ម្នាក់ឯង ដោយ​ម៉ាក់​ប៉ា​របស់ខ្ញុំ​គាត់​មិន​នៅផ្ទះ​ទេ គឺ​គាត់​មក​ភ្នំពេញ​ហើយ​ទុក​បងស្រី​ខ្ញុំ​គេង​ក្នុងផ្ទះ​ម្នាក់ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពិតជា​សំណាង​ណាស់​ ដែល​មិនបាន​សម្រេច ព្រោះ​បងថ្លៃ​របស់ខ្ញុំ​គាត់​នៅ​ខាងក្រោយ​ផ្ទះ​បាន​ឮ​សំឡេង​បងស្រី​ខ្ញុំ​ស្រែក​ឲ្យ​ជួយ បង​ខ្ញុំ​ចង់​ឆ្កួត​ហើយ សួរថា បើ​បងថ្លៃ​ខ្ញុំ​មិនបាន​នៅ​ក្រោយ​ផ្ទះ តើ​បងស្រី​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា​??? តើ​គេ​ទុក​ជីវិត​ឲ្យ​បងស្រី​ខ្ញុំ​ទេ​??? ពិតណាស់​បើ​បានសម្រេច​គេ​ប្រាកថជា​សម្លា.ប់​គាត់​មិន​ខាន​!!! ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ទិដ្ឋភាព​មួយ​នេះ​ទេ​»​។ លោក ​បន្ថែម​ថា «​សូមជួយ​ខ្ញុំ​ផង ព្រោះ​ឮ​ព័ត៌មាន​មិន​ច្បាស់ការ​ថា គេ​មាន​ខ្សែខ្នងបង្អែក​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល មានមតិ​មួយ​នោះ សួរថា «បើ​ជ្រុល​ជា​គាស់​ផ្ទះចូលរំ.លោភហើយចាំបាច់រុញចូលបន្ទប់??» Kelvin​ក៏​ឆ្លើយ​ថា «​បាទ​បង ជន.សង្ស័យ​ចូល​តាម​ទ្វារក្រោយ​ផ្ទះ បងស្រី​ខ្ញុំ​នៅក្នុង​បន្ទប់​របស់គាត់ ពេលដែល​ឮ​សំឡេង​គាត់​ស្មាន​តែ​ម៉ាក់​ខ្ញុំ​ចូល​ក្នុង​ផ្ទះ ពេលនោះ​គាត់​បាន​បើកទ្វារ​បន្ទប់​គាត់​ចេញមក​ទើប​ឃើញ​ជនស.ង្ស័យ ពេលនោះ​ហើយ​ទើប​ជនស.ង្ស័យ​បាន​ព្យាយាម​ច្រាន​គាត់​ចូល​បន្ទប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​មតិ​មួយទៀត បាន​លើកឡើងថា «​មេធាវី​របស់បង​! មិនឱ្យ​គាត់​ជួយ​បន្តិច​ទៅ​ព្រោះ​លឿន​ជាង​នេះ​បង​?», Kelvin​ក៏​បញ្ជាក់​ថា «​បានធ្វើ​ហើយ​បង តែ​អ្វីដែល​សំខាន់​គឺ​សំណុំរឿង​គឺ​គេ​ទុក​មិន​បញ្ជូនទៅ​តុលាការ​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខំ​មិន​ក្រោម​ផុស​នេះ​ដែរ​នោះ, អា​ម៉ី ដែលជា​គូ​ដណ្ដឹង​លោក​Kelvin បាន​បញ្ជាក់​​​ថា «​គេ​ចង់​រំលោភ​បងថ្លៃ​ខ្ញុំ គ្រួសារ​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង​ទៅខាង​ស្នងការ​ខេត្តហើយ​រង់ចាំ​អស់​រយៈពេល​7»8​ថ្ងៃ​ហើយ​ប៉ុន្តែ​គ្មាន​បាន​ដំណឹង​អ្វី​សោះ​ស្ងាត់ឈឹង បងថ្លៃ​ខ្ញុំ​ត្រូវ​គេ​ព្យាយាម​ច្រាន​រំលោភ​គាត់​តែ​មិនបាន​សម្រេច តែ​គាត់​ភ័ហ​តក់ស្លុត​លែង​ស្គាល់​បងប្អូន​ហើយ ​គាត់​គិតតែ​ខ្លាច អយុត្តិធម៌​ណាស់​ហេតុ​អី​កើត​លើ​គ្រួសារ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អា​ម៉ី បាន​ខំ​មិន បន្តថា «​ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់ វា​អយុត្តិធម៌​ខ្លាំងណាស់​ហេតុ​អី បងប្អូន​ជួយ​រក​អយុត្តិធម៌​អោយ​គ្រួសារ​ខ្ញុំ​ផង​»​។ ជាមួយគ្នានេះ អា​ម៉ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​​​ថា « ជួយ​រក​អយុត្តិធម៌​ អោយ​គ្រួសារ​ខ្ញុំ​ផង​ បងថ្លៃ​ស្រី​ខ្ញុំ​ចង់​ឆ្កួត​ហើយ ខ្ញុំ​អស់​លទ្ធភាព​ជួយ​បង​ហើយ សុំ​បងប្អូន​ជួយ​ផង​»៕​

Related posts