ទ្រាំ​លែង​បាន! ករណី​ចោរ​ប្លន់​ផ្ទះ​ចែម៉ី, អ្នក​ខ្លះ​ថា សម្ដែង, លោក ផែង វណ្ណៈ ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ក្រុមចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូលទៅ​ផ្ទះ​វិឡារ​លេខ​V01​ចាប់ខ្លួន លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមចោរ​ធ្វើ​សកម្មភាព ហើយ​ចាក​ចេញទៅ​បាត់ បាន​ប្រហែល​៧​នាទី ប្អូនប្រុស​របស់ លោក ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា​ជាការ​ក្លែងបន្លំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កា​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំហាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូលទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីល្លៀម គ័ង បាន​បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបង្ក្រាបករណីប្លន់នេះរួចមក នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​វីដេអូ សកម្មភាព​ក្រុម​ចោរប្លន់​​ និង​ប្រតិបត្តិការ​ បំបែកសំបុក​ក្រុម​ចោរ​ ហើយវីដេអូនេះ ត្រូវបានគេយកទៅបង្ហោះបន្តព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកលោក ផែង វណ្ណៈ ដែលតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់ដែរនោះ ក៏បានបង្ហោះវីដេអូនេះ ចូលផេករបស់ខ្លួនផងដែរ ហើយអ្នកក៏មានអ្នកខ្លះមិនជឿ ហើយយល់ថា ជាការសម្ដែងពាលស៊ីពាលជាដើមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការលើកឡើងបែបនេះ លោកផែង វណ្ណៈ បានបង្ហោះសារជាបន្តបន្ទាប់នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា «សំបូរ​ពួក​អាខ្លៅណា​ស់ មាន​ទូរស័ព្ទ​កញ្ចាស់​មួយ​គ្រឿង​ ម្ង៉ៃ​ៗជឿ​ពួក​អាក្ប.ត់ជាតិ​ លែងស្គាល់អ្វីល្អ​ អ្វី​អាក្រក់​ ដឹងតែប្រ.ឆាំងមួយមុខ​ ប្រ.ឆាំង​គ្រប់​រឿង,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណូមពរ​សមត្ថកិច្ច​តាមចាប់​ខ្លួន​ពួក​អាខមមិន​មិនជឿ​ អូសក្បាល​វាមកសួរចម្លើយម្ដងទៅ​ កុំអោយ​ពួកវារមាស់មាត់ពេក​ ។ បងប្អូន​ជួយថតស្គ្រីនខមមិនទុកផង, មកផឹ.កស្រាក្រហម​ក្លែម​សាច់​គោអូស្ត្រាលី​ កុំនៅឆ្លើយឆ្លងជាមួយ​ពួក​អាកា.កមនុស្សអត់​ប្រយោជន៍»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មានមតិជាច្រើន​លើសលប់ បាន​កោតសរសើរចំពោះសមត្ថកិច្ច ហើយឆ្លើយតបនឹងមតិអវិជ្ជមានថា «សមត្ថកិច្ច​ខំ​ធ្វើការ​ចង់ងាប់ នៅ​មាន​អស់​លោក​បណ្ឌិត​ខ្លះ​ថា គេសម្ដែងទៀត, គេផ្អើលប្លន់ផ្ទះអ្នកលក់ឡេហើយ មកឆ្ងល់ថា គេសំដែងទៀត តើមានមនុស្សបុន្មានអ្នកទៀត នៅល្ងង់យ៉ាងនេះ»៕​

Related posts