ឌួង ឆាយ​ ៖​ ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ​ ក៏​ជា​ថ្ងៃ​ ដែល​អ្នក​ម្តាយ​របស់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ជា​ទីបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន​នោះ, លោក​ឌួង ឆាយ បាន​បង្ហោះ​រូប​ថត​កាន់​បាច់​ផ្កា​១​សន្លឹក ហើយ​លើក​ជា​សំណួរ​ថា «រីករាយ​ថ្ងៃ​កំណើត​របស់​ខ្ញុំ​បាទ​ ពូមីង​បងប្អូន​ទាយ​មើល​ថា ផ្កា​នេះ ខ្ញុំ​ជូន​អ្នក​ណា​គេបាទ? សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ចំពោះ​ការ​ស្រលាញ់​រាប់​អានកន្លងរហូតមកណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ឌួង ឆាយ បាន​បញ្ជាក់​ក្នុង​ខំមិនទៀតថា ​សូម​អរគុណ​ពូមីងបងប្អូនទាំងអស់គ្នា​ចំពោះការជូនពរស្រលាញ់រាប់អានដ៏បរិសុទ្ធពោរពេញដោយមនោសចេតនាមានន័យខ្លឹមសារជាទីបំផុត​សម្រាប់​ថ្ងៃខួបកំណើតខ្ញុំបាទ។ ឆ្លៀតក្នុងឱកាស​នេះខ្ញុំបាទ​សូមជូនពរពូមីងបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ច និងសម្រេច​បំណង​ប៉ងប្រាថ្នា»។ ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​លើក​ជា​សំណួរ​បែប​នេះ​រួច​មក ​នៅថ្ងៃទី២១ ខែឆ្នាំដដែលនោះ លោក​ ក៏បានយកបាច់ផ្កានោះជូនអ្នកម្ដាយ ហើយបង្ហោះសាររៀបរាប់យ៉ាងរំជួលចិត្តថា «HAPPY BIRTHDAY TO ME ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ក៏​ជា​ថ្ងៃ​ ដែល​អ្នក​ម្តាយ​របស់ខ្ញុំ​មានការ​ឈឺចាប់​ជាទីបំផុត​កាលពី​ជាង ៣០ ឆ្នាំមុន​គឺជា​ថ្ងៃ​ដែល​អ្នក​ម្តាយ​បាន​ប្រសូត្រ​ខ្ញុំបាទ​មក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ឧកញ៉ា​រូប​នេះ ​បាន​បន្ត​ថា «ជា​រៀងរាល់​ឆ្នាំ​ខ្ញុំ​ តែងតែ​ជ្រើស​យក​ឱកាស​ដ៏​ពិសេស​នេះ ​ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត​ជាមួយ​អ្នក​ម្តាយ​ និង​ព្រម​ស្ម័គ្រ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​អ្នក​ម្តាយ​បានទទួល​នូវ​ភាពកក់ក្តៅ​ពី​កូន ​និង​សូម​ឲ្យ​អ្នក​ម្តាយ​មាន​សេចក្តីរំភើប​រីករាយ​ដើម្បី​ជាការ​តបស្នង​ដឹងគុណ​ដ៏​ធំធេង​ចំពោះ​នូវ​រាល់​ការ​លះបង់​កន្លងមក​ដែល​អ្នក​ម្តាយ​បាន​លះបង់​សម្រាប់​ជីវិត​របស់​កូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឌួង ឆាយ ​បាន​បន្តទៀតថា «ខ្ញុំបាទ​សូម​គោរព​ និង​សូម​ទទួល​នូវ​ការ​មេត្តា​សន្ដោស​ប្រណី​អភ័យទោស​អំពី​អ្នក​ម្តាយ​ដ៏​មានគុណ​ចំពោះ​នូវ​រាល់​កំហុស​ខុសឆ្គង​ទាំងឡាយ​ ដែល​កូន​មាន​កន្លងមក​ និង​តែងតែ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មានការ​អាក់អន់ស្រពន់ចិត្ត​។ សេចក្តីស្រលាញ់​ការគោរព​ដែល​កូន​មាន​គឺ​ពិតជា​ធំធេង​ណាស់​សម្រាប់​អ្នក​ម្តាយ​ជាទីគោរព​ស្រលាញ់​ដ៏​មានគុណ​របស់​កូន​។ ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ហើយ​ទប់ចិត្ត​មិន​ជាប់​នោះទេ ក៏បាន​ចូល​ខំ​មិន​ជូនពរ​ព្រោងព្រាត និង​លើកឡើង​ថា «​គ្រួសារ​កក់ក្តៅ​,​ម្តាយ​ជា​ម្លប់​ដ៏​ល្អ​សម្រាប់​កូនៗ​, ពិតជា​ពិសេស​ណាស់​ដែល​ធ្វើ​អោយ​ព្រះ​រស់​សប្បាយចិត្ត​គ្មាន​បុណ្យ​អ្វី​ល្អ​ជាង​ព្រះ​គុណ​ម៉ែ​ទេ​លោក​ក្មួយ​, ប្រពៃ​ណាស់​លោក​ប្អូន​រីករាយ​ថ្ងៃ​ខួប​​កំណើត​ ជូនពរ​លោក​ប្អូន ​និង​ញោមស្រី ព្រមទាំង​ប្អូនៗ​ទាំងអស់​មាន​សុខ​ភាពល្អ ជោគជ័យ​​លើ​អ្វីៗ​គ្រប់យ៉ាង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​គិត​មិន​ខុស​ថា ​ប្អូន​យក​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ ជួន​អ្នក​ម្តាយ​របស់​ប្អូន ដែល​ជា​អ្នកមានគុណ​, គំរូ​ល្អ​លោក​ប្អូន លោក​ប្អូន​ពិតជា​មានការ​គិត​បាន​ជ្រៅជ្រះ​ណាស់​, ត្រូវ​ប្អូនប្រុស យើង​ចេះ​សុំទោស​គាត់​ពេល​គាត់​នៅ​ស្ដាប់​ឮ​ ភ្នែក​គាត់​មើល​យើង​ឃើញ​ជា​កា​ប្រពៃ​ណាស់ នេះ​បាន​ចំ​ជា​កូន​ល្អ កុំ​ចាំ​ដល់​គាត់​ស្លាប់​ទើប​សុំទោស​គាត់​មិន​ឮ​យើង​និយាយ​ទេ សុំ​សរសើរ​ដោយ​ចិត្ដ​សោះ​, ត្រឹមត្រូវ​ណាស់ ទេ​ទោះ​គាត់​ខុសឆ្គង​មាត់ធំមាត់តូច​ត្រង់ណា តែ​ទីបំផុត​គ្មាន​អ្នកណា​ស្រលាញ់​​យើង​ដូច​ម្តាយ​​យើង​ទេ Happy Birthday»៕​

Related posts