ស្អាតៗ​ដល់​ហើយ! តារា​ល្បីៗ​ រះ​ព្រោងព្រាត​ ក្នុង​ពិធី​មង្គលការ តារា​ចម្រៀង ​នៅ ស៊ីនឿន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួន ទំនងជាបានដឹងហើយថា តារា​ចម្រៀង នៅ ស៊ី​នឿន បានសម្រេច​ភ្ជាប់ពាក្យ ជាមួយនឹង​អនាគត​ភរិយា ដែលជា​អាណិកជន​ខ្មែរ​រស់ នៅ​អាមេរិក កាលពី​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​ធ្វើការ​ស្វែងយល់​ចិត្ត​គ្នា អស់​រយៈ​យូរ​ឆ្នាំ​រួចមក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង លោក នៅ ស៊ី​នឿន បានបញ្ជាក់​ប្រាប់​នៅពេលនោះ​ថា លោក​បាន​ស្គាល់គ្នា ជាមួយ​អនាគត​ភរិយា តាមរយៈ​ការចេញ​ទៅ​សម្តែង​នៅ​អាមេរិក ហើយ​ក៏បាន​ទាក់ទង​គ្នា យល់ចិត្ត​គ្នា​ទៅវិញ ទៅមក ជិត​៣​ឆ្នាំ​ហើយ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ភ្ជាប់​ពាក្យ​អស់​រយៈពេល​ជា​យូរ​មក​នោះ កាលពី​អំឡុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿន បាន​ដឹក​ដៃគូ​ដណ្តឹង​ទៅ​ថត Pre- Wedding ដើម្បី​ត្រៀម​​​រៀបការ​នៅថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ថ្ងៃ​រៀប​មង្គលការ​១​ថ្ងៃ​នោះ នៅ ស៊ី​នឿន បាន​បង្ហោះ​រូបថត និង​ធៀប​ការ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​បញ្ជាក់​ថា «​យើងខ្ញុំ​ទាំ​ពីរ​នាក់ សូម​គោរព​អញ្ជើញ សម្ដេច ឯកឧត្តម ឧកញ៉ា អ្នក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដោយ​ក្ដី​គោរព​ស្រលាញ់​ដ៏​ខ្ពង់ខ្ពស់​និង​ជ្រាលជ្រៅ​បំផុត​។ ថ្ងៃស្អែក​ត្រូវ​នឹង​ថ្ងៃ​ទី​22/12/21 ជា​ថ្ងៃ សិរី​មង្គល អាពាហ៍ពិពាហ៍ របស់​យើងខ្ញុំ​ទាំងពីរ​នាក់ ដែល​នឹង​ប្រារព្ធ​ពិធី​នៅ សណ្ឋាគារ សូ​ហ្វី​តែ​ល ចាប់ពី ម៉ោង 6:00​ព្រឹក​តទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពិធីមង្គលការ​របស់​លោក​នា​ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ​២០២១ នេះ គេ​ឃើញ​រូបលោក និង​​​កូន​ក្រមុំ​​ ​ស្រី សោម ជូ​មូ​និ​ច ស្លៀកពាក់​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត មើល​ទៅ​សម​គ្នា​ខ្លាំង​ណាស់​។ ក្នុងនោះ គេ​ក៏​សង្កេតឃើញ​វត្តមាន​ចូលរួម​ពី​សំណាក់ លោកជំទាវ ម៉ែន សំអន, លោកជំទាវ ហ៊ុន ស៊ី​ណាត រួម​នឹង​តារា​ល្បីៗ​មួយ​ចំនួន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ តារាល្បីៗ ដែលអញ្ជើញចូលរួមនោះរួមនោះ មានដូចជា ៖ ពិធីការិនី ចាន់ កែវនិមល និងស្វាមី, តារាកំប្លែង កាតុ, លោក អ៊ឹម ជីវ៉ា, Eco Vak Song, លោកគ្រី ថៃពៅ, លោកសំ សុវណ្ណារ៉ាក់, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, តារាកំប្លែង ប៉េងប៉ោង, តារាចម្រៀង ជ័យ សុវ៉ាត, នី រតនា និងភរិយា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅល្ងាចថ្ងៃមង្គលការខ្លួននេះ នៅ ស៊ីនឿន បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយធ្វើការអរគុនថា «កូន សូមថ្លែងអំណរអគុណ អ្នកម្ដាយ CH Moly យ៉ាងជ្រាលជ្រៅ សម្រាប់ការផ្ដល់ កិត្តយស ដ៏ធំធេង ដឹកដៃកូន ក្នុងពិធី សិរីមង្គល របស់កូន កូនសូមគោរពជួនពរអ្នកម្ដាយ មានសុខភាពល្អ សំណាងល្អ អាយុ យឺនយូរ ជោគជ័យ គ្រប់កិច្ចការងារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ ដែលជា​អ្នកគាំទ្រ​របស់​លោក រួម​នឹង​អ្នក​សិល្បៈ​មួយ​ចំនួន បាន​ធ្វើការ​ជូនពរ​ស្រដៀងៗ​គ្នា​ថា «​អបអរសាទរ និង​សូម​ជូនពរ​ឲ្យ​ប្អូន​ជួបតែ​សេចក្តី​សុខ សុភមង្គល​ជា​រៀង​រហូត​, ជូនពរ​អោយ​បង​មាន​ក្តី​សុខ​នឹង​ស្រលាញ់​គ្នា​ដល់​ដល់​ចាស់​, អបអរសាទរ ប្អូន ជូនពរ​ឱ្យ​មាន​សេចក្ដីសុខ សុភមង្គល និង ចម្រុងចម្រើន​»៕​

Related posts