អ្នក​ធ្លាប់​ជួប ​ទើប​យល់​អារម្មណ៍​នេះ! ឪពុក​មិន​ធ្លាប់​ធ្វើ​រឿង​នេះ​ដាក់​ម្ដាយ, លោក ឌួង ឆាយ និង​ប្អូនៗ​ ធ្វើ​ជំនួស ហើយ​បង្ហាញ​ជំហរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឱកាស​ខួប​កំណើត​របស់​ខ្លួន​នោះ ​លោក ឌួង ឆាយ និងប្អូនៗ បាន​សម្រេច​ទិញ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ជូន​អ្នក​ម្ដាយ​ជា​ទីស្រឡាញ់ ខណៈ​ឪពុក​របស់​លោក ពុំធ្លាប់​ធ្វើបែប​នេះ និងផ្ដល់​ភាពកក់ក្ដៅគ្រប់គ្រាន់ដល់អ្នកម្ដាយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក នៅ​ល្ងាច​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ​លោក ​ឌួង ឆាយ បាន​បញ្ជាក់​ថា «ក្នុង​ឱកាស​ពិធី​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​។ ខ្ញុំបាទ​ និង​ប្អូនៗ​ បានរួម​គ្នា​ទិញ​ជាកា​ដូរ​រថយន្ត​ទំនើប​ថ្មី ១ គ្រឿង​ជូន​អ្នក​ម្តាយ​ដ៏​មានគុណ​ដើម្បី​ជា​ការ​តប​នូវ​រាល់​សេចក្តីស្រលាញ់​ និង​ការលះបង់​ដែល​អ្នក​ម្តាយ​តែងតែ​លះបង់​សម្រាប់​កូនៗ​រហូតមក ​ជំនួស​ឲ្យ​លោក​ឪពុក​ ដែល​ពុំ​ធ្លាប់​បាន​ទិញ​កាដូ​រថយន្ត​ថ្មី​បែបនេះ​ពីមុនមក​ និងមិន​បានផ្តល់​ភាព​កក់ក្តៅ​គ្រប់គ្រាន់​ជូន​ដល់​អ្នក​ម្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ខ្ញុំបាទ​ នឹង​នៅតែ​ខិតខំ​ផ្ដល់​ភាពកក់ក្តៅ​ជូន​អ្នក​ម្តាយ​ ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ ការ​គោរព​សេចក្តី​ស្រលាញ់ ​ដែល​កូនៗ​តែង​មាន​ចំពោះ​អ្នក​ម្តាយ​ដ៏​មានគុណ​គឺ​លើសពី​ជីវិត​របស់​កូនៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ដល់​លោក​ឧកញ៉ា ង៉ូ​វ លាង​ហួត ម្ចាស់ HGB GROUP & ក្រុមការងារ Bentley Phnom Penh ដែល​ បានរៀបចំ​ពិធី​យ៉ាង​ពិសេស​សម្រាប់​អ្នក​ម្តាយ​របស់ខ្ញុំ។ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ទាន់​ព្រះ​រស់​អាច​សោច​សុខ​ទទួល​យក​បាន កុំ​ចាំ​យឺត​ពេល រឺ ហួសពេល​ទើប​ស្តាយក្រោយ​ ឌួង ឆាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​កាលពីថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២១ លោក​ ឌួង ឆាយ បាន​​បញ្ជាក់​ពី​ភាព​ឈឺចាប់​របស់​អ្នក​ម្ដាយ​នៅ​ថ្ងៃ​កំណើត​ខ្លួន​ថា «HAPPY BIRTHDAY TO ME ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ ក៏​ជា​ថ្ងៃ​ ដែល​អ្នក​ម្តាយ​របស់ខ្ញុំ​មានការ​ឈឺចាប់​ជាទីបំផុត​ កាលពី​ជាង ៣០ ឆ្នាំមុន​ គឺជា​ថ្ងៃ​ដែល​អ្នក​ម្តាយ​បាន​ប្រសូត្រ​ខ្ញុំបាទ​មក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ឧកញ៉ា​រូប​នេះ ​បាន​បន្ត​ថា «ជា​រៀងរាល់​ឆ្នាំ​ខ្ញុំ​ តែងតែ​ជ្រើស​យក​ឱកាស​ដ៏​ពិសេស​នេះ ​ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត​ជាមួយ​អ្នក​ម្តាយ​ និង​ព្រម​ស្ម័គ្រ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​អ្នក​ម្តាយ​បានទទួល​នូវ​ភាពកក់ក្តៅ​ពី​កូន ​និង​សូម​ឲ្យ​អ្នក​ម្តាយ​មាន​សេចក្តីរំភើប​រីករាយ​ដើម្បី​ជាការ​តបស្នង​ដឹងគុណ​ដ៏​ធំធេង​ចំពោះ​នូវ​រាល់​ការ​លះបង់​កន្លងមក​ដែល​អ្នក​ម្តាយ​បាន​លះបង់​សម្រាប់​ជីវិត​របស់​កូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឌួង ឆាយ ​បាន​បន្តទៀតថា «ខ្ញុំបាទ​សូម​គោរព​ និង​សូម​ទទួល​នូវ​ការ​មេត្តា​សន្ដោស​ប្រណី​អភ័យទោស​អំពី​អ្នក​ម្តាយ​ដ៏​មានគុណ​ចំពោះ​នូវ​រាល់​កំហុស​ខុសឆ្គង​ទាំងឡាយ​ ដែល​កូន​មាន​កន្លងមក​ និង​តែងតែ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មានការ​អាក់អន់ស្រពន់ចិត្ត​។ សេចក្តីស្រលាញ់​ការគោរព​ដែល​កូន​មាន​គឺ​ពិតជា​ធំធេង​ណាស់​សម្រាប់​អ្នក​ម្តាយ​ជាទីគោរព​ស្រលាញ់​ដ៏​មានគុណ​របស់​កូន​។ ឌួង ឆាយ​»​៕​

Related posts