ដល់ថ្នាក់ហ្នឹងផង! ឃើញ​អា​ទែន​ ធ្វើ​បែប​នេះ, ហ្វែនៗ​ថា Love Riya ​ច្រណែន សូម្បីតែ​ប្ដី​នាង ​ក៏​ទទួលស្គាល់​ដែរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ ដោយ​អញ្ជើញ​ភ្ញៀវ​ត្រឹមតែ​២០​តុ​ប៉ុណ្ណោះ ដល់​មក​ជាក់ស្ដែង​លើស​ដល់​ទៅ​២០​តុ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​រហូតមកដល់​ពេលនេះ មាន​រយៈពេល​៨​ថ្ងៃ​ហើយ ហើយ​ពួកគេ​បាន​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ខេត្តកំពត​ចំនួន​២​ដង​ហើយ ដោយ​លទ្ធផល ត្រូវបាន​អ្នកនាង​Love Riya​បញ្ជាក់​នៅក្នុង​ការ​ឡាយ​របស់ខ្លួន​ថា អំបិល​ទាំង​២​ដង​។​

ពួកគេ តែងតែ​បង្ហាញ​វត្តមាន​នៅតាម​ឡាយ​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម ហើយ លោក ហេង គីម​ហៀ​ង ក៏​ឧស្សាហ៍​បង្ហោះ​រូបថត និង​សារ​បង្ហាញ ភក្ដី​ស្នេហ៍​ចំពោះ​ភរិយា​របស់​ខ្លួន​ផងដែរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ ទប់ចិត្ត​សរសើរ​មិនបាន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ប្ដី​អ្នកនាង​Love Riya លោក ហេង គីម​ហៀ​ង បាន​បង្ហោះ​រូបថត​១​សន្លឹក​ជុំ​គ្រួសារ ហើយ​រៀបរាប់ថា «​បើ​យើង​សម្រេចចិត្ត​ប្រគល់​បេះដូង ជូនទៅ​មនុស្ស​ស្រី​ណា​ម្នាក់​ហើយ សូម​អ្នក​ចូល​ដោយ​ចិត្ត​បរិសុទ្ធ ស្មោះសរ នោះ អ្នក​នឹង​ទទួលបាន​មកវិញ​នូវ​សេចក្ដីស្រលាញ់​យ៉ាង​ពិត​ប្រាកដ​ពី​មនុស្ស​ដែល​យើង​បានប្រគល់​️​បេះដូង​ជូន បងប្អូន​សាច់ញាតិ និង​មនុស្ស​នៅ​ជុំវិញខ្លួន​ជាក់​ជាពុំខាន​នោះទេ យល់​ទេ​ប្រុសៗ​គ្នា​យើង​? មើល​តែ​រូបភាព​មួយ​សន្លឹក​នេះ​ទៅ​ដឹង​ហើយ​ទាន់​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​Caption​ដ៏​ចាក់​ដោត និង​រូបថត​១​សន្លឹក​នេះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ចាប់អារម្មណ៍ ហើយ​ចូល​បញ្ចេញមតិ​ព្រោងព្រាត ក្នុងនោះ អ្នកខ្លះ​លើកឡើងថា «​អា​ទែន​មើល​ភ្នែក​ម៉ាក​ម៉ាក​ផង​, មើលមុខ​មាំ​មី​ច្រណែន​ទែនៗ​ហើយ​, ម៉ាក់ៗ​ច្រណែន​អូន​ទែ​ន​ហើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អា​ទែន​យកចិត្ត​ប៉ា​ណាស់​, Mummy កុំ​ច្រណែន អូន ទែន​អី​ណា កាត់ចិត្ត​ទៅ mummy ព្រោះ​ម្នាក់​ជា បេះដូង ហើយ ម្នាក់ទៀត ជា ដង្ហើម​របស់ mummy ទេ​, បង​មើល​តែ​អា​ទែន​ទេ ធ្វើ​ដូច​តួឯក​ចឹ​ង អត់​មើល​មុខ​ម៉ាក់ៗ​ទេ ម៉ាក​ច្រណែន​ហើយ​អា​ទែន​អែបកៀន​, បាន​ស្រី​ក្មេង​ថើប​សម្ងំ​តែម្តង​អត់​ខ្វល់​ពី​ម៉ា​មី​លួច​មើល​សោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើងថា អ្នកនាង Love Riya​ច្រណែន​ទែន​ទែន​នោះ លោក ហេង គីម​ហៀ​ង ក៏បានទទួលស្គាល់ដែរ​ថា «​មែន​តើ​បង​»​។ ចំណែក អ្នកនាង​Love Riya​វិញ បាន​ចូល​ទៅ​ខំ​មិន​ក្រោម​ផុស​របស់​ប្ដី​ដែរ​ថា «​អា​ទែន​ក្បាលខូច​»៕​

Related posts