ចូលរួមត្រេកអរ​! អ្នក​នាង ដេត ម៉ាលីណា ទទួល​បាន​សំបុត្រ​ស្នេហា​លើក​ដំបូង ធ្វើឲ្យ​នាង​រំភើប​ចិត្ត​ណាស់ ក៏​ពោល​ពាក្យ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​លែង,លះ​ជា​ផ្លូវការ​ជាមួយ​លោក ឌួង ឆាយ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ ហើយ​ឃើញ​ថា សម្រស់​អ្នកនាង ដេ​ត ម៉ាលី​ណា កាន់តែ​ស្អាត​ជាង​មុន បើ​ទោះ​ពេលនេះ មាន​កូន​៣​នាក់​ហើយក៏​ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​១​ឆ្នាំនេះ ក៏​មាន​ការ​លេច​ឭ​ខ្លះ​ដែរ ថា អ្នកនាង​កំពុង​តែ​មាន​ទំនាក់,ទំនង​ស្នេហា​ជាមួយ​អ្នក​ស្គាល់​អតីត​ប្ដី​របស់​ខ្លួន​នោះ។ ទោះ​យ៉ាង​ណា រឿង​នេះ ត្រូវ​បាន​អ្នកនាង ដេ​ត ម៉ាលី​ណា ធ្វើការ​ឡាយ​បដិសេធ​រួចហើយ​ថា គ្រាន់តែ​ជា​មិត្តភក្ដិ​ប៉ុណ្ណោះ ហើយ​បើ​មាន​សង្សារ​នោះ អ្នកនាង ​នឹង​ប្រាប់​ឲ្យ​ដឹង​ហើយ មិនបាច់​ភ័យ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​តាម​ចែចង់​ពី​បុរស​ៗ​ឯណោះ​វិញ ក៏​ធ្លាប់​មាន​ជា​ហូរហែ​ផង​ដែរ​។ តែ​រឿង​ខ្លះ ក្លាយជា​រឿង​អស់សំណើច​សម្រាប់​អ្នកនាង ដេ​ត ម៉ាលី​ណា ទៅវិញ ដោយសារតែ​កន្លងមក មាន​បុរស​ម្នា​ក់​ថា រូប​អ្នក​នាង និង​រូបគេ​នោះ ជា​ហង្ស និង​នាគ​នោះ ថែមទាំង​សន្យា​មិន​ធ្វើ​ឲ្យ​អ្នកនាង​យំ​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែបនេះ​ក្ដី អ្នកនាង មិន​ធ្លាប់​ទទួល​បាន​សំបុត្រ​ស្នេហា​ពី​អ្នកណា​នោះ​ដែរ តាំងពី​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​១​ឆ្នាំ​នោះ​។ តែ​ថ្មីៗ​នេះ ក្នុងឱកាស​ខួបកំណើត​របស់ខ្លួន​នោះ ស្រាប់តែ​នាង បានទទួល​សំបុត្រ​ស្នេហា​លើកដំបូង​ពី​បងប្រុស​ម្នាក់​ ធ្វើ​ឲ្យ​អ្នកនាង​រំភើបចិត្ត និង​មាន​អារម្មណ៍​ចង់​សើច​តិចៗ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​សំបុត្រ​ស្នេហា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១, អ្នកនាង ដេ​ត ម៉ាលី​ណា បានបង្ហាញ​អារម្មណ៍​ថា «​នេះ​គឺជា​សំបុត្រ​ស្នេហា ​ដែល​ខ្ញុំ​ទទួលបាន​​លើក​ទីមួយ​នៅ​ពេល​ខ្ញុំ​ស៊ីង​ហ្គ​ល​មួយឆ្នាំ​នេះ ឃើញហើយ​ក៏​រំ​ភើប​ចិត្ត​ ប៉ុន្តែ​មាន​អារម្មណ៍​ចង់សើចៗ​តិចៗ សម័យ​នេះហើយ​នៅមាន​សំបុត្រ​ស្នេហា​ទៀត​ដឹង​គេ​អៀន​អត់​ពូ​ឈប់​ធ្វើ​ចឹ​ង​ទៀត​លឺ​នៅ ប៉ុន្តែ​ក៏​អរគុណ​សម្រាប់​ទឹកចិត្ត​បងប្រុស​ ដែល​ស្រលាញ់​ប្អូនស្រី​ម្នាក់​នេះ 21.12.2021»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «​ចែ​32​ឆ្នាំ​ហើយ​នៅ​ស្អាត​ហើយ​ក្មេង​, តាម​ឆាត​អត់​reply មានតែ​តាម​សំបុត្រ​, គាត់​ស្រលាញ់​ចែ ជា​ទឹកចិត្ត​គាត់ ទទួលយក​ហើយ​អគុណ​ជា​រឿង​ល្អ​, សរសើរ​ធ្វើ​មិច​បាន​ហ៊ាន​បើក​កាដូ​អ្នក​អត់​ស្គាល់​ដែរ អត់​ខ្លាច ក្លាហាន​ហើយ​, ពូ នេះ អត់​ចេះ​ញ៉ែ​សោះ ទិញ​តុក្កតា ទៀត ហេងៗ​ចេ​, សរសើរ​គាត់​ហេតុតែ​ស្រលាញ់ សូម​សរសើរ​, ប្រហែល​ពូ​ម៉ូតូឌុប​ហើយ​»៕ សូម​ទស្សនា​វីដេអូ និង​អានសំបុត្រស្នេហាខាងក្រោមនេះ ៖

Related posts