ទៀតហើយ​! មាន សូ​នី​តា ត្រូវបាន​សម្តេច​សង្ឃ តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​, «​កញ្ចក់ ជីវិត​» រិះគន់​ឥត​សំចៃ​ថា…(មានវីដេអូ)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​សម្ដែង មាន សូ​នី​តា ត្រូវបាន សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​ឲ្យ​មាន​សក្ដិ​ជាទី​ព្រឹក្សា​ផ្ទាល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ ស្រាប់តែ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​កញ្ចក់ ជីវិត Mirror of Life» បាន​បង្ហោះ​រូបថត កញ្ញា មាន សូ​នី​តា និង​លិខិត​តែងតាំង អមដោយ​សារ​ធ្វើការ​រិះគន់​ នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​ថា «​នាង​ត្រូវ​បាន​សម្តេច​សង្ឃ​សម្រិតសម្រាំង​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់ ដើម្បី​លើកកម្ពស់​ស្ថាប័ន​ព្រះពុទ្ធ​ដែល​ពួកយើង​គោរព​។​លោកតា​អាចារ្យ​និង​អ្នក​ធ្លាប់​បួស​រៀន​ធម៌អាថ៌​រាប់មិនអស់​ផ្សេងទៀត មិនមាន​សមត្ថភាព​ផ្នែក​ធម៌អាថ៌​វិន័យ​ដល់​នាង​ទេ​។ សូម​ពុទ្ធបរិស័ទ​ជ្រាប​និង​ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញ​ការរិះគន់​បែបនេះ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន បានធ្វើ​ការរិះគន់​ដែរ​ថា «​ប្រឹក្សា​ផ្នែក​ចិត្តសាស្ត្រ និង​តណ្ហា​សាស្ត្រ​ហើយ​មើល​ទៅ​, មិន​ច្រណែន​ទេ ខ្វះ​ទៅ​ណា​ស់មនុស្ស​ប្រុស​ពេញ​ប្រទេស ទៅ​យក​មនុស្ស​ស្រី​ធ្វើ មិន​យល់ៗ​ៗ មុន​យក​អា​មនុស្ស​ស្រ,វឹង នេះ​យក មនុស្ស​ស្រី​អត់​ខោអាវ​, ស្លឹកចេក​ផ្ងារ​ស្លឹក​ចារ​ផ្កាប់ ផែនដី​ក្រឡា​ប់យក​ធាតុ​ទៅ​ទុក​ឯណា​(​ដល់ពេល​ហើយ​), មិន​ចម្លែក​ទេ គេ​ចង់​ទាញ​ប្រជាប្រិយភាព​ទៅខាង​ធម្មយុត្តិកនិកាយ តាមរយៈ​ពួក​តារា​អ៊ីចឹង​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កញ្ញា មាន សូ​នី​តា បាន​បង្ហោះ​រូបថត និង​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ជុំវិញ​ការតែងតាំង​នេះដែរ​ថា «​ជា​ថ្ងៃជា​មហា​កិត្តិយស​ដ៏​ថ្លៃថ្លា ថ្ងៃនេះ នាង​ខ្ញុំ​មាន​សូ​នី​តា បានទទួល​ការតែងតាំង​អោយមាន​ស័ក្តិ​ជា បញ្ញា​ត្តិ​គោរម៌្យងារ ទិ​ត្យា​ចិត្ត​ធម្ម បញ្ញា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ពី​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រាជិនី​ក្រមា​រូបនេះ បាន​បន្តទៀតថា «​សូមអោយ​អ្នក​ទាំងអស់គ្នា​ទទួលបាន​ផល​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​សាង និង​បុណ្យ​ដែល​ខ្ញុំ​មាន សូមអោយ​ជួបប្រទះ​តែ​សេចក្តីសុខ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់​
​មាន​សូ​នី​តា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ការរិះគន់​នេះ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​នេះ គេ​មិនទាន់​ឃើញ សម្ដេច​សង្ឃ ឬ មាន សូ​នី​តា ធ្វើការ​ឆ្លើយតប​បែបណា​ឡើយ​។ សង្ឃឹមថា នឹងមាន​ការបកស្រាយ​ឆាប់ៗ ដើម្បី​ជម្រះ​មន្ទិល​មហាជន ព្រោះ​កន្លងមក​ក៏មាន​ការរិះគន់​ស្រដៀង​គ្នា​នេះដែរ​៕

Related posts