Are You Ok អែបកៀន! សត្វ​គោ​​ក្នុងMV បទ “LAMBO TOY” ផឹក​សុទ្ធ​តែ ស្រា​ក្រហម, ក្លែម​សុទ្ធតែ​ត្រីសាម៉ុន, ឈ្មោះ​ពីរោះ​កប់ ឯ​តម្លៃ​បង្កាត់​កូន​របស់​វា​រហូត​ដល់​ទៅ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយ​បទ «LAMBO TOY» ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក​នោះ, កាលពី​ពេល​ថ្មីៗ​នេះ ផលិតកម្ម Galaxy Navatra បាន​បញ្ចេញ​Trailer MV បទ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផលិតកម្ម​ខាងលើ បាន​Trailer​បញ្ជាក់​ពីថ្ងៃ​ខែ​ចេញ​MV​បទ​ខាងលើ​ថា «​ម៉ោង​7:00​ព្រឹក​ថ្ងៃទី​24/​ខែ​12​នេះ បទ Lambo toy នឹង​ផុស​ក្នុង​Youtube CAM-POP Galaxy Navatra កុំ​ភ្លេច​បងប្អូន​ចូលរួម​ទស្សនា​ទាំងអស់គ្នា ក្រុមការងារ​សូម​ខន្តី​អភ័យទោស​ចំពោះ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ប្រសិនបើ​ការផលិត​នៃ​វីដេអូ​នេះ​មានការ​ខុសឆ្គង​យ៉ាងណា​នោះ ក្រុម​ការងារ​សូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​មាន​សុខភាព​ល្អ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ Trailer MV បទ​”LAMBO TOY” របស់​កំពូល​តារាចម្រៀង Cam.Pop Galaxy Navatra តន់ ចន្ទ​សី​ម៉ា ​ឃើញ​ថា ​បាន​យក​សត្វ​គោ​មក​ថត​ជាមួយ​តារា​សម្ដែង​ល្បីៗ និង​រថយន្ត​ប្រណីត​ទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មក​ដឹក​ចំបើង​ឱ្យ​គោ​ស៊ី​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​គោ​វិញ ត្រូវបាន​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ដោយ​គង្វាលគោ ជា​ស្រី​ស្អាត​ជាច្រើន​នាក់​។​អ្វី​កាន់តែ​ប្លែក​ជាងនេះទៀត​នោះ ក៏មាន​ការរៀបចំ​ដាក់​ស្រាក្រហម​ឱ្យ​គោ​ផឹក និង​ក្លែម​សុទ្ធតែ​ត្រី​សាម៉ុន​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទាក់ទង​នឹង​សត្វ​គោបា​ស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែល​ម្ចាស់​គោ​បាន​បង្ហើប​ឱ្យដឹងថា ក្នុង​សត្វ​គោមួយ​ក្បាល​បង្កាត់កូន​ម្ដង គិតថ្លៃ​ចន្លោះ​ពី​១៥០ ដុល្លារ ទៅ​៣០០ ដុល្លារ​ឯណោះ​។ តាម​ការ​បង្ហើប​ពី​ម្ចាស់​កសិដ្ឋាន​ខាងលើ​ខ្លួន​មាន​គោ​ជាង​២០​ក្បាល ក្នុងនោះ​គោបា​បង្កាត់​ពី​ក្រៅប្រទេស​មាន​៤​ក្បាល ក្នុង​មួយ​ក្បាល​អាច​លក់បាន​ពី ១​ម៉ឺន​ដុល្លារ​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គុណ ចន្ទី ថា បាន​បន្ត​ឱ្យដឹងថា គោ​ដែល​យកមក​ថត​បទ​”LAMBO TOY” កន្លងទៅ​មាន​៤​ក្បាល ទី​១ ឈ្មោះ “​ចៅ​សួគ៌​ឆ្លងដែន​”(​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​) ទី​២.​ឈ្មោះ​”​ស្ដេច​តោ​រោម​មាស​”(​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​),​ទី​៣.​ឈ្មោះ​”​ឆេ​កូ​” (​ពូជខ្មែរ​)​និង ទី​៤. ឈ្មោះ​”​ដូ​ដូ​” (​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា ​គោ​ទាំង​៤​ក្បាល​នោះ ស្ដេច​តោ​រោម​មាស ដែល​ជា​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល យក​មកពី​ប្រទេស​ថៃ ជីតា​របស់​វា បាន​ស្លាប់​តាំងពី​៥​ឆ្នាំ តម្លៃ​ខ្លួន​ជីតា​វា មានតម្លៃ​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយសារតែ​គោ​របស់លោក​មាន​រាង​សង្ហា ទើប​ល្បី​ដល់​ផលិតកម្ម​Galaxy Navatra ជួល​យកទៅ​ថត​ដូចដែល​ប្រិយមិត្ត​បានឃើញ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក គុណ ចន្ទី បាន​និយាយ​លាយ​នឹង​សំណើច​ថា តាំងតែ​បាន​ថត​MV មក ពួកវា​សម្បូរ​ម៉ូយ​ហៅ​ទៅ​បង្កាត់ អត់​មាន​ពេល​សម្រាក​នោះឡើយ​។ បទ “LAMBO TOY” អាច​និយាយបានថា ជា​បទ​ចម្រៀង​យុវវ័យ​សម័យថ្មី បែប ហាយ៍​សូរ​(high show) ហាយ​ក្លាស់​(high class) លំដាប់​អភិជន ត្បិត​ខ្លឹមសារ​នៃ​បទ​ចម្រៀង បាន​និយាយ​ពី​ស្នេហា​យុវវ័យ ដែល​និយម​ចូលចិត្ត​ប្រើតែ​រថយន្ត​ទំនើបៗ ដើរលេង​ហ៊ឺហា ចែចង់​ស្រី​ស្អាត មិន​ខ្វល់​ពី​ការចំណាយ​អ្វី​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បទ​”LAMBO TOY” ត្រូវបាន​គេ​រំពឹងថា នឹង​ផ្ទុះ​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ខ្លាំង មិន​ចាញ់​បទ​”Are you ok”​ឡើយ ខណៈពេល​នេះ បទ are you ok បាន​បំបែក​កំណត់ត្រា​ថ្មី មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង 115M នៅលើ​យូ​ធូប ត្រឹមតែ​រយៈពេល​១​ខែ ប៉ុណ្ណោះ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts