គាស់កកាយ​! ក្រោយ​អ្នកស្រី​ទ្រី ដា​ណា ចង់​ប្រើ​ផ្លូវច្បាប់​, ពូ​ម៉ៅ ចង់បាន​អង្គការ​សិទ្ធិ​បុរស ហើយទម្លាយថា រៀបការ​បាន​៣​ថ្ងៃ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដោយ​ចង់បាន​អង្គការ​សិទ្ធិមនុស្ស និង​រំលឹក​រឿង​ចាស់ ​ក្រោយ​រៀបការ​ជាមួយ​អ្នកស្រី ទ្រី ដាណា ​រួច​ភ្លាម​ៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទម្លាយ​រឿងនេះ ធ្វើឡើង​ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​ចំនួន​២ ដោយសារ​ទី​១ អ្នកស្រី បាន​បង្ហាញ​មុខ​អតីត​ប្អូនថ្លៃ ហើយ​រៀបរាប់ថា «​បងប្អូន​ចង់ឃើញ​មុខ​ទេ​ម្នាក់​នឹង​ហើយ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខ្ញុំ​បែកបាក់​គ្នា ម្នាក់​នេះហើយ ដែលជា​ប្អូនស្រី​របស់​ពូក​ម៉ៅ ហើយ​ព្យាយាម​ចាក់រុក​គ្រប់បែបយ៉ាង​រហូត​ធ្វើអោយ​អតីត​ប្តី​ខ្ញុំ​វ៉ៃ​ខ្ញុំ និង​រករឿង​ខ្ញុំ​រហូតមក

​ក្រុមគ្រួសារ​ខ្ញុំ មិន​ឲ្យ​មាន​សេចក្តីសុខ​រហូត​ឈានដល់​ការ​លែងលះគ្នា​នេះហើយ បងប្អូន​មើលទៅ​ចរិត​ពិត​របស់​នាង​នឹង គឺ​ដោយសារ​បាត់បង់​ប្រយោជន៍​ពី​ខ្ញុំ​ទើប ចាក់រុក​ពូ​ម៉ៅ តាំងតែ​ពី​បែក​គ្នា​មក​ខ្ញុំ​មិនដែល​ប៉ះពាល់​អី​ដល់​គ្រួសារ​នឹង​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​ពួកគេ​មិនអោយ​ខ្ញុំ​សុខ​ទេ ទើប​ខ្ញុំ​ចាប់ផ្តើម​សើរើ ហើយ​ខ្ញុំ​នៅមាន​ភស្តុតាង​ជាច្រើន​ទៀត​ក្នុង​ដៃ សម្រាប់​បង្ហាញមុខ​ពួក​នឹង ហើយ​ផ្តាំ​ទៅ​ប្រពន្ធក្រោយ​ផង យកចិត្ត​នាង​នឹង​តិច បើ​មិន ចឹ​ង​នាង​នឹង​បញ្ឆេះ​អោយ​លែង​ហើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​សារ​ទី​២ អ្នកស្រី បាន​ព្រមាន​ថា «​ពីមុនមក ខ្ញុំ​មិន​បង្ហោះ​វីដេអូ ដែល​ពូ​ម៉ៅ​វៃ​ខ្ញុំ និង​ចង់​ស​.​ម្លា​ប់​ខ្ញុំ​ដោយ​ខ្ញុំ​គិតថា ក្រែងលោ​ថ្ងៃក្រោយ​ចេះ​កែខ្លួន​លែង​ត្រចៀកស​ជឿ​បងប្អូន​ទៀត (​ហើយ​ជា​ឪពុក​របស់​កូន​) តែ​មិន​ត្រឹមតែ​មិនដឹង​កំហុស​មិន​កែខ្លួន​ទេ​ថែមទាំង​កាន់តែ​ខុស​លើស​ដើម សុំទោស​ផង​បើ​ខ្ញុំ​បង្ហោះ​វីដេអូ​នោះ​រួចហើយ ខ្ញុំ​នឹង​ស្នើ​សុំអោយ​ក្រសួង​ពាក់ព័ន្ធ អនុវត្តតាម​ច្បាប់​ហើយ​ព្រោះ​គ្រួសារ​អ្នក​មិនអោយ​ខ្ញុំ​សុខ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អតីត​ភរិយា​ខ្លួន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​បែបនេះ​នោះ​, ពូ​ម៉ៅ ក៏​បង្ហោះ​សារ​ដែរ​ថា «​ខ្ញុំ​គ្រាន់តែ​សុំ​ចំណែក ដែល​ខ្ញុំ​ត្រូវបាន​ហើយ​បញ្ចប់រឿង​ត្រឹមនឹង​ចុះ ហេតុ​អី​អត់​យល់ថា ខ្ញុំ​កាន់តែខ្លាំង​ម៉េច​? អ្នក​ដេញ​ខ្ញុំ​មិន​អោយចូល​ផ្ទះ​រយៈពេល​បួន​ខែ ដែល​ខ្ញុំ​នៅក្រៅ​ផ្ទះ លុយ​គ្មាន​ចាយ ហើយ​អ្វីដែល​ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​គឺជា​ញើស​ឈាម​ខំ​តស៊ូ​របស់ខ្ញុំ​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មិនបាន​មួយ​ភាគរយ​នៃ​ទ្រព្យ​ទាំងអស់​ផង​។ គួរ​យល់​ផង​ខ្ញុំ មិន​ចង់​មានរឿង​អី​វែងឆ្ងាយ​ទេ បើ​អ្នក​ចិត្តដាច់​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ហើយ​អោយ​វាច​ប់​គ្នា​ត្រឹមនឹង​ចុះ​។ ហើយ​សង្ឃឹម​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបខ្ញុំ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ល្ងាច​ថ្ងៃ​ដដែល ពូ​ម៉ៅ បាន​បង្ហោះ​សារ​រំលឹក​រឿង​ចាស់ ពាក់ព័ន្ធ​​​ផ្ទះ​នៅ​ព្រែក​ព្នៅ​ថា «​ផ្ទះ​ទើប​រៀបការ​ហើយ​ឆ្នាំ​2016​ ហើយ​ផ្ទះ​នេះ ​ពេល​ការ​ហើយក៏​មិន​មាន​កម្ម​សិទ្ធិ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ដែរ​។ អ្នក​ព្រែក​ព្នៅ​ដឹង​ច្បាស់​ណាស់ ​មាន​មេភូមិ​ចៅសង្កាត់​ដឹង​ឮ​។​ រៀបការ​បាន​3​ថ្ងៃ​ម្តាយក្មេក​ខ្ញុំ​ស្លាប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្តិចក្រោយមក ពូ​ម៉ៅ បាន​បង្ហោះ​សារ​យ៉ាងខ្លី​ថា «​ចង់បាន​អង្គការ​សិទ្ធិ​បុរស​»​។ តាមរយៈ​នេះ មានការ​ផ្ដល់​យោបល់​ដ​ល់​ពូ​ម៉ៅ​ថា «​កុំ​ស្តាប់​សំដី​ខាងក្រៅ​ច្រើន​ជាង​ប្តី​ប្រពន្ធ​យើង​ពូ​ម៉ៅ​អើយ​ជូនពរ​អោយ​ឆាប់​ជុំ​គ្រួសារ​វិញ​រំលឹក​រឿង​ចាស់​ខ្លះ​ក៏​ល្អ​ដែរ នាំអោយ​ចិត្ត​យើង​ស្រលាញ់គ្នា​វិញ ​ដូច​ពី​ដើម​វិញ​ធ្វើ​តាម​បេះដូង​ពូ​ទៅ​កុំ​ស្តាប់​អ្នក​ណា​ទាំងអស់​ រឿង​នឹង​ល្អ​ឡើង​វិញ​, បង្រួម​ទៅ​បង​….​ចិត្ត​ត្រជាក់​ទើប​អាច​ដោះស្រាយបាន​គ្រប់​បញ្ហា​, ព្យាយាម​បន្តិច​ទៅ​ចិត្ត​គាត់​ទន់​ហេ​ី​យ​, »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ អ្នកស្រី ទ្រី ដា​ណា បាន​ឡាយ​វីដេអូ ដោយ​ប្រើ​សម្ដី​ធ្ងន់​ៗ​ទៅកាន់​ពូ​ម៉ៅ ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ឃើញ​ហើយ​សម្ដែង​ក្ដី​អាណិត​ចំពោះ​ពូ​ម៉ៅ ជា​ពន់ពេក​។ ក្រោយ​មក នៅ​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​ត្រឹម​បង្ហោះ​សារ​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មិន​ចេះ​វោហារ​ដូច​គេ​ទេ តែ​អ្នកដឹង​បាន​ដឹង​ការពិត នៅតែ​ជា​ការ​ពិត​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

Related posts