វាសនា មើល​មិន​ឃើញ​មែន! តារា​ស្រី​ប៉ុន្មាន​ដួង​នេះ​ ពី​មុន​តួអង្គ​តូច​តាច​ធម្មតា​ៗ​សោះ ​តែ​ពេល​នេះ​ ក្លាយ​ជា​តួឯក​ក្នុង​រឿង​ល្បីៗ​ជាច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ប៉ុន្មាន​ដួង​ខាងក្រោម​នេះ​ លោកអ្នក​ច្បាស់​ជា​ស្គាល់​ពួកគេ​យ៉ាង​ច្បាស់​រួច​មក​ហើយ តាមរយៈ​ការសម្ដែង​ក្នុង​រឿង​ល្បី​ៗ​ជាច្រើន​នា​ពេល​កន្លងមក ​​ជាមួយនឹង​ទេពកោសល្យ​ដ៏​ពូកែ​របស់​ពួកគេ​គួរ​ឲ្យ​សរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ ទម្រាំ​តែ​អាច​ក្លាយ​ជា​តួឯក​មាន​ឈ្មោះ​ល្បីល្បាញ​ដូច​សព្វថ្ងៃ ​តារា​ស្រី​ទាំងនេះ សុទ្ធ​សឹង​តែ​ចាប់ផ្ដើម​សម្ដែង ពី​​តួអង្គ​តូចតាច​ធម្មតាៗ និង​ខ្លះទៀត​ត្រឹម​ជា​តួរង​ប៉ុណ្ណោះ ប៉ុន្តែ​​ ក្រោយពី​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​នេះ​យូរៗ​ទៅ ពួកគេ​ក៏បាន​វិវត្ត​​ខ្លួន ដុះ​ខាត់​សមត្ថភាព​ខ្លួនឯងបាន​យ៉ាង​ល្អ រហូត​មានឱកាស​ក្លាយ​ជា​តួឯក​ស្រី មានឈ្មោះ​បោះ​សំឡេង​ខ្លាំង និង​មាន​អ្នកគាំទ្រ​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​តារាស្រី ដែល​មាន​ប្រវត្តិតស៊ូ ចេញពីតួតូចតាច រហូតក្លាយជាតារាល្បីនោះ យើង​សូមលើកយកតារាស្រីចំនួន៤ដួងមក និយាយ ក្នុង​នោះ រួមមាន​រចនា រ៉ា​វ៉ា​ឌី,​ គៀត សុ​វណ្ណា​ឡាង, សាឡា​ត់ ស្រី​ឡាង និង យ៉ែម ស្រី​ពេជ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​រចនា រ៉ា​វ៉ា​ឌី ​៖ កាលពី​ចូល​សិល្បៈ​ដំបូង តារា​ស្រី​រូបនេះ​ក៏បាន​លេចមុខ​ក្នុង​រឿង ភ្លើង​ស្នេហ៍ ភ្លើង​ឬ​ស្យា​។ ដែល​នាង​បាន​ត្រឹម​ដើរ​ជា​តួ​បន្ទាប់បន្សំ​ប៉ុណ្ណោះ​។ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មកនេះ រ៉ា​វ៉ា​ឌី ក៏​វិវត្ត​​​ខ្លួន​ជា​តួឯក​ស្រី​ក្នុង​រឿង​ល្បីៗ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​គៀត សុ​វណ្ណា​ឡាង​ ៖ កាលពី​ជាង​១០​ឆ្នាំមុន តារាចម្រៀង​ស្រី និង​ជា​តារា​សម្ដែង​រូបនេះ ក៏បាន​លេចមុខ​សម្ដែង​ក្នុង​រឿង ទឹកចិត្ត​បងស្រី​របស់​ស្ថានីយ​ទូរទស្សន៍ CTN ផងដែរ​។ ដែល​នាង​បាន​សម្ដែង​ជា​តួ​ប្អូន​តួឯក​ស្រី​។ ហើយ​បច្ចុប្បន្ន សុ​វណ្ណា​ឡាង ក៏​កំពុង​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង និង​តែងតែ​លេច​មុខជា​តួឯក​ក្នុង​រឿង​ល្បីៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​សាឡា​ត់ ស្រី​ឡាង​ ៖ កាលពី​ជាង ៤​ឆ្នាំមុន តារា​ស្រី​រូបនេះ ក៏បាន​សម្ដែង​ជា​តួរង​ក្នុង​រឿង នាយ​ខ្វាក់ នាយ​ខ្វិន​ឆ្លង​ភព ផងដែរ​។ ហើយ​ក្រោយមកទៀត នាង​ក៏បាន​ក្លាយជា​តួឯក​ស្រី​ជាមួយ​លោក លឹម ជា​ឡាយ ក្នុង​រឿង គូស្នេហ៍​បម្រុង និង​រឿង​ជា​បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​យ៉ែម ស្រី​ពេជ្រ​ ៖ កាលពី​ឆ្នាំ ២០១៧ យ៉ែម ស្រី​ពេជ្រ ក៏បាន​សម្ដែង​ជា​តួអង្គ​ឆ្នាស​ដណ្ដើម​ប្ដី​គេ ក្នុង​រឿង ភ្លើង​ស្នេហ៍ ភ្លើង​ឬ​ស្យា ជាមួយ នី មុន្នីនាថ និង អេ​ដ​វីន ផងដែរ​។ តែ​ក្រោយមកទៀត បច្ចុប្បន្ន នាង​ក៏បាន​ក្លាយ ជា​តួឯក​ស្រី​ក្នុង​រឿង​ល្បីៗ​ជាច្រើន​៕

Related posts