លើកទី១! តន់ ចន្ទ​សី​ម៉ា ត្រៀម​បង្ហាញ​លើ​ឆាក Concert “​បុណ្យ​ភូមិ​សៀមរាប​” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​តារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា ត្រៀម​នឹង​បង្ហាញខ្លួន​លើ​ឆាក​Concert ជា​លើកដំបូង នៅក្នុង​កម្មវិធី​បុណ្យ​ភូមិ​ក្នុង​ទឹកដី ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដែល​កម្មវិធី​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែល​លោកអ្នក​ដឹង កញ្ញា តន់ ចន្ទ​សី​ម៉ា កន្លងមក​មិន​ធ្លាប់​ឡើង​ឆាក​Concert ម្ដងណា​ឡើយ ទោះបីជា​នាង បាន​ក្លាយជា​តារាចម្រៀង​ជួរមុខ​ក្នុងប្រទេស​កម្ពុជា​ហើយ​ក្ដី​។ ការ​មិនដែល​បង្ហាញមុខ​លើ​ឆាក​Concert នេះ ក៏​ព្រោះ​តម្លៃ​ខ្លួន​របស់​នាង​ត្រូវបាន​ផលិតកម្ម​ដាក់​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ល្មមៗ​ដែល​ចង់​ជួល​នាង​ឡើង​ច្រៀង​នោះ​មិន​ហ៊ាន​ជួល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែបណា​ក្ដី ការ​ទទឹង​រង់ចាំ​ចង់ឃើញ​កំពូល​តារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា ឡើង​ច្រៀង​លើ​ឆាក​Concert បានមក​ដល់​ហើយ សូម​គោរព​អ​ញ្ជើញ​បងប្អូន​ចូលរួម​ទាំងអស់គ្នា បុណ្យ​ភូមិ​សៀមរាប នឹងធ្វើ​ឡើង​ក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ក្នុង​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​លំនៅឋាន​ឡេង ណា​វ៉ា​ត្រា ចាប់ពី​ម៉ោង 11:00​ព្រឹក ដល់​ម៉ោង 6:00 ល្ងាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការ​រាំ​លេង​កម្សាន្ត​បែប​Solo Concert នៃ​ការ​ប្រគំ​តន្ត្រី​ច្រៀង​ដោយ​ផ្ទាល់​ជាង​100​បទ របស់​កំពូល​តារា​ចម្រៀង​Cam-pop Galaxy Navatra​កញ្ញា តន់ ចន្ទ​សី​ម៉ា បងប្អូន​អាច​ភ្លក់​មុខម្ហូប ទាំង​12 ក្រុង​ស្រុក​របស់ អ្នក​ខេត្ត​សៀមរាប ដែល​រូប​ចំ​ជូន ហើយ​កម្មវិធី​នោះ​ក៏​មាន​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ផងដែរ​៕ ប្រភព ៖ តារាញូស៍

Related posts