លទ្ធផលចេញបណ្ដើរៗហើយ! ព្រះរាជអាជ្ញា សម្រេច ចោទប្រកាន់ លោកWilliam Guang និងបក្ខពួក ពាក់ព័ន្ធករណីប្លន់នៅផ្ទះចែម៉ី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនលោក លោក William Guang និងបក្ខពួក ទៅតុលាការ ដើម្បីធ្វើការសាកសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីតុលាការបញ្ចប់ការសួរនាំរួចមក នៅល្ងាចថ្ងៃដដែលនោះ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ ត្រូវបានដឹកបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដោយរង់ចាំការសួរនាំបន្តនៅថ្ងៃទី២៥ ខែធ្នូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបញ្ចប់ការសួរនាំរួចហើយ, នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃទី២៦​ខែធ្នូ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលើ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តទៀតថា នៅថ្ងៃស្អែក ជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ ដូច្នេះជនត្រូវចោទទាំងអស់នឹងត្រូវបានស្តាប់ចចម្លើយ បន្ទាប់មកនឹងមានការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ​ក្រុម​ចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូល​ទៅ​ផ្ទះ​វិឡារ​លេខ​V01​ចាប់ខ្លួន លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ចោរ​ធ្វើ​សកម្មភាព ហើយ​ចាក​ចេញទៅ​បាត់ បាន​ប្រហែល​៧​នាទី ប្អូនប្រុស​របស់ លោក ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា​ជាការ​ក្លែងបន្លំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំហាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូលទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីល្លៀម គ័ង បាន​បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វីល្លៀម គ័ង បានឆ្លើយសារភាពនៅចំពោះមុខអាវុធហត្ថទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្លន់​គឺ​ដោយសារ​:ទី​១ គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិនទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុងតម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិនមាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២ គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន មួយចំនួន​ដែលមាន​ចរិត​បែបនេះ ៕

Related posts