ទឹកភ្នែកជោកថ្ពាល់! ប៉ុន្មាន​ថ្ងៃ​មុន​លោក ផែង វណ្ណៈ សរសើរ​ ឯកឧត្តម​ រ័ត្ន ស៊្រាង, ល្ងាច​នេះ​ ចែម៉ី ក៏​សរសើរ​ដែរ​ ថែម​ទាំង​លើក​ដៃ​សំពេះ​ទាំង​ទឹកភ្នែក​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ​ក្រោយ​ពីកម្លាំង​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដឹកនាំ​ដោយ​​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បង្ក្រាប​ក្រុមចោរ​ប្លន់ផ្ទះ​លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី រួចមក មហាជន បាន​សម្ដែង​ការអបអរសាទរ និង​សរសើរ​កងកម្លាំង​មិន​ដាច់ពីមាត់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ លោក ផែង វណ្ណៈ បានបង្ហោះសារសរសើរ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ថា « រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ពិត​ជា​មាន​មោទនភាព​ណាស់ ដែល​មាន​មន្ត្រីនគរបាល​យុត្តិធម៌ ពោរពេញ​ទៅ​ដោយ​បទពិសោធន៍ សមត្ថភាព ឈ្លាសវៃ ប៉ិនប្រសប់ ពូកែ ម៉ឺងម៉ាត់ អត់ធ្មត់ ដូច​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តថា «តាម​ការកត់សម្គាល់ រាល់​បទ​ល្មើស​ធំៗ​កើតឡើង​កម្រ​គេច​ផុតពី​កណ្ដាប់ដៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ណាស់​។ ជាក់ស្ដែង​ការដឹកនាំ​បង្ក្រាប​បទល្មើស​ប្លន់​អ្នកលក់​ឡេ​ពេលនេះ​ ជា​សក្ខីភាព​បញ្ជាក់​ច្បាស់​ថា លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពិត​ជា​មាន​សមត្ថភាព​អស្ចារ្យ​ដែល​មិន​សរសើរ​មិនបាន។ ជាពិសេស មន្ត្រីក្រោមឱវាទ​ក៏​សុទ្ធ​តែមាន​សមត្ថភាព​ជំនាញ​ពូកែៗ និង​បំពាក់​សម្ភារៈ​ប្រយុទ្ធ​ទំទើបៗ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យ៉ាន សុភាព បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​មេចោរ​ប្លន់ William Guang និង​បក្ខពួក ដែល​ពាក់ព័ន្ធ​ករណី​ប្លន់ ខាងលើនេះ យកទៅដាក់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ទទួល​ការជំនុំជម្រះ​ទោស​នៅពេល​ក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក៏បាន​ឡាយ​វីដេអូ លើកដៃ​សំពេះ​អរគុណ​សមត្ថកិច្ច​ស្រុក​ខ្មែរ ដែល​ព្យាយាម​អស់ពី​សមត្ថភាព ជួយ​ខ្លួន ធ្វើ​ឲ្យ​មាន​ភាព​កក់ក្ដៅ ជួយ​ពង្រឹង​ទឹកចិត្ត​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​មក​ទៀត​ លោកជំទាវ​ក៏បាន លើកដៃ​សំពេះ​អរគុណ​ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជាមួយ​នឹង​ការ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​ឯកឧត្តម​ពូ រ័ត្ន ស្រ៊ាង ដែល​លោកពូ​ព្យាយាម​អស់ពី​កម្លាំងចិត្ត កម្លាំងកាយ ជួយ​នាង​ខ្ញុំ នាង​ខ្ញុំ​អត់​ភ្លេចគុណ​លោកពូ​ទេ ពីព្រោះ​នាង​ខ្ញុំ​អត់​ដែល​ជួប​ពីមុន​នោះទេ​…»​។​
សូមបញ្ជាក់ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ​ក្រុម​ចោរ មួយក្រុម​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច កាន់​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន បន្លំ​ចូល​ទៅ​ផ្ទះ​វិឡារ​លេខ​V01​ចាប់ខ្លួន លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ចោរ​ធ្វើ​សកម្មភាព ហើយ​ចាក​ចេញទៅ​បាត់ បាន​ប្រហែល​៧​នាទី ប្អូនប្រុស​របស់ លោក ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ហៅ​ទូរស័ព្ទ​មកកាន់​លេខ ១២៩១ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអន្តរាគមន៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រកឃើញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ដែល​ជនល្មើស​ទម្លាប់​ចោល គឺជា​ដីកា​ក្លែងក្លាយ ហើយ​ឯកសណ្ឋាន​សមត្ថកិច្ច ដែល​ពួកចោរ​ពាក់​ធ្វើ​សកម្មភាព ក៏​សន្និដ្ឋានថា​ជាការ​ក្លែងបន្លំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ ភិនភាគ​ពួកចោរ និង​រថយន្ត​ធ្វើ​សកម្មភាព រកឃើញ​តម្រុយ​ថា​ករណីនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​កូនចៅ​ផ្ទាល់​របស់ មេបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​សម្ងំ​ឃ្លាំមើល​មុខសញ្ញា​អស់​ពេល​មួយ​យប់​មួយថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​បានទទួល​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង​ខ្មៅ ដោយ​ចាត់​ឲ្យ​លោក​ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមក​សម្របសម្រួល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​សំដៅ ទៅកាន់​ផ្ទះ​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ដោយ​ជំហាន​ដំបូង ឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​បើកឡាន​ចេញពីផ្ទះ​ដើម្បី​សួរនាំ និង​បន្ត​សម្រុកចូល​ក្នុងផ្ទះ​ដែលជា​សម្បុក​ចោរ ឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់​បន្ថែមទៀត សរុប​១២​នាក់ (​ប្រុស​០៩​នាក់ ស្រី​០៣​នាក់​) ដោយ​ក្នុងនោះ ក៏មាន​ទាំង​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​វិធាន​ការជំនាញ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សារភាពថា ប្រតិបត្តិការ​ប្លន់​ផ្ទះ អ៊ា​ន សៀវ​ម៉ី គឺ​រូបគេ​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ ដែល​ក្នុងនោះ រូបគេ រួមជាមួយ​កូនចៅ​៤​នាក់​ផ្សេងទៀត ប្រដាប់​ដោយ​អាវុធ​ចំនួន ៥​ដើម (AK ០១​ដើម និង​កាំភ្លើងខ្លី​០៤​ដើម​) បាន​ចូលទៅ​បន្លំ​ជា​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា ហើយក៏​ឆ្លៀតឱកាស ភ្ជង់​ប្លន់​ម្ចាស់ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីល្លៀម គ័ង បាន​បន្ថែមថា ពេល​ចូល​ក្នុងផ្ទះ​រូប​ខ្លួន​បាន​កាន់​កាំភ្លើងខ្លី​០១​ដើម ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ០១​គ្រឿង និង​ស្ពាយ​សាក់​កាដូ ០១ តែដោយសារ​រូប​ខ្លួន មី​ញូ​ប​ភ្នែក ហើយ​មិនបាន​ពាក់​វ៉ែនតា ខ្លួន​ក៏​ត្រឡប់​ចូលទៅ​អង្គុយចាំ​ក្នុង​រថយន្ត​វិញ​។ ក្រោយពេល​កូនចៅ​ខ្លួន យកបាន​គ្រឿង​ពេជ្រ​ជាច្រើន​ឈុត​ហើយ ទើប​នាំគ្នា​ចូល​ឡាន​គេចខ្លួន​តែម្តង ប៉ុន្តែ​យ៉ាងណា ក៏​នៅតែ​មិនអាច​រត់​រួច​ពី​សំណាញ់​ច្បាប់​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វីល្លៀម គ័ង បានឆ្លើយសារភាពនៅចំពោះមុខអាវុធហត្ថទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ប្លន់​គឺ​ដោយសារ​:ទី​១ គឺ​សព្វថ្ងៃ​ខ្លួន​ខ្វះខាត​លុយកាក់​ទ្រទ្រង់​ជីវភាព​និង​បក្ស ជាក់ស្តែង​រថយន្ត​ដែល​ខ្លួន​ជិះ គឺ​បង់​រំ​លោះ​មិនទាន់​ដាច់​នៅឡើយ ហើយ​ផ្ទះ​ដែល​ខ្លួន រស់នៅ គឺ​ជួល​ក្នុងតម្លៃ ២៥០០$​ក្នុង​១​ខែ ជំពាក់​ឈ្នួល​ផ្ទះ​គេ​២​ខែ​ហើយ ចំណែក​ស្នាក់ការ​បក្ស​ចំនួន​១៦​ខេត្ត ក៏​មិនមាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ​ឲ្យ​គេ ព្រមទាំង​ជំពាក់​បំណុល​គេ​ជុំ​ទិស​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២ គឺ​ខ្លួន​មាន​ទស្សន​: អ្នកក្រ​និយម ជ្រិញ​ពួក​អ្នកមាន ឡាយ​តាម Facebook បង្អួត​ទ្រព្យសម្បត្តិ ដូចនេះ ក៏​កើត​ចិត្ត​ចង់ ព្រមាន​ដល់​អ្នកមាន មួយចំនួន​ដែលមាន​ចរិត​បែបនេះ៕ សូមទស្សនា វីដេអូ បកស្រាយរបស់ចែម៉ី ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts