អាណិត​ណាស់​! រដូវកាលគ្រិស្ដម៉ាស​, លោក ឌួង ឆាយ បានជួបកូនៗ ឯ​ពូ​ម៉ៅ បាន​ត្រឹម​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​សង្កេតឃើញថា ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ប្រកាស​ចែកផ្លូវ​គ្នា​រួចមក, ពូ​ម៉ៅ តែងតែ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ជាមួយនឹង​រូបថត​ចាស់ៗ បង្ហាញ​ការ​នឹក​រំលឹក​ចំពោះ​កូន​។ កន្លងមកគេឃើញលោក បានបង្ហោះរូបថតបង្ហាញពីការបានជួបកូនម្ដងហើយ តែក្នុងឱកាសបុណ្យគ្រិស្ដម៉ាសនេះ មិនទាន់បានជួបនៅឡើយ។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក​ឌួង ឆាយ វិញ ​​ក្នុងឱកាសបុណ្យគ្រិស្ដម៉ាសនេះ លោកបានជួបកូនៗហើយ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១​នេះ លោក ឌួង ឆាយ បាន​យក​កាដូរ​ឲ្យ​កូនៗ ហើយ​បង្ហោះ​វីដេអូ បញ្ជាក់ថា «​រីករាយ​ថ្ងៃបុណ្យ​ណូអែល​ជាមួយ​កូនៗ​។ សូម​គោរព​អរគុណ​ឯកឧត្តម​តាំង ស៊ុន ឡាយ ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ដែល​បានផ្តល់​ឱ​ខ្ញុំបាទ​បាន​ជួប​កូនៗ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិ​ត្រ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ពូ​ម៉ៅ និង​អ្នកស្រី ទ្រី ដា​ណា វិញ ថ្មីៗ​នេះ ទើប​តែមាន​ជម្លោះ​បែកផ្សែង បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ឆ្លើយឆ្លង​គ្នា​ទៅមក​យ៉ាង​កក្រើក ដោយ​អ្នកស្រី ទ្រី ដា​ណា បង្ហាញមុខ​អ្នកធ្វើ​ឲ្យ​គ្រួសារ​ខ្លួន​បែកបាក់ ខណៈ​ពូ​ម៉ៅ ត្រឹមតែ​ចង់បាន​ចំណែក​ទ្រព្យសម្បត្តិ ដែល​ខ្លួន​ត្រូវបាន ហើយ​បញ្ចប់រឿង​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មាន​ជម្លោះ​ជាមួយគ្នា​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​នៅ​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​វីដេអូ កូន​របស់ខ្លួន​កំពុង​មើល​ទូរទស្សន៍ ហើយ​រៀបរាប់​យ៉ាង​កម្សត់​ថា «​កម្រង​អនុស្សាវរីយ​បេះដូង​ប៉ា​។ ប៉ា​នឹក​ប៉ា​ចង់អោ​ប​កូន​ណាស់។ តិច​ទៀត​ប៉ា​អាចយ​កកូន​មកលេង​បាន​ហើយ ប៉ា​នឹង​ទ្រាំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ កន្លងមក​, នៅ​ពេល​កំពុង​ឡាយ ហើយ​មាន​អ្នកគាំទ្រ​ម្នាក់​លើក​ឡើង​ថា «​មើល​ទៅ​បងស្រី​សប្បាយចិត្ត​រហូត តែ​ពូ​ម៉ៅ ពិបាកចិត្ត​»​នោះ អ្នកស្រី ទ្រី ដា​ណា បញ្ជាក់​ថា ធម្មតា ខ្លួន​ឡាយ​លក់​ផលិតផល តែងតែ​សប្បាយ​អញ្ចឹង​ហើយ មិនមែន​មក​ឡាយ​យំ​ឲ្យ​គេ​ជួយ​ទិញ​អីវ៉ាន់​អី​ណា ហើយ​អ្វី ដែល​សំខាន់​ខ្លួន​ដឹកនាំ​បងប្អូន​ជាច្រើន​នៅក្នុង​ដៃ អញ្ចឹង​ខ្លួន​ត្រូវតែ​រឹងមាំ ហើយ​ខ្លួន​មិនបាន​ហាមឃាត់​ពូ​ម៉ៅ មិន​ឲ្យ​ជួប​កូន​ឯណា ចង់​ជួប​កូន​ស្នើ​ទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ គ្រួសារ​ទាំង​២​ខាង​លើ​ បាន​ជួបគ្នា​សួរ​សុខទុក្ខ ដោយ​អ្នកស្រី ទ្រី ដាណា ទៅ​លេង​គ្រួសារ​លោក​ឌួង ឆាយ​ ហើយ​ចុង​ក្រោយ​គ្រួសារ​របស់​ពួកគេ បែរ​ជា​បែកគ្នា​រៀងខ្លួន ព្រហ្មលិខិតពិតជាឥតមេត្តាមែន ជួបហើយម្ដេចបែក?៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

Related posts