មិន​ទុកយូរ! ក្រោយ William Guang ដេកគុកព្រៃស, ឯកឧត្តម សុខ លីម គាស់​រំលើង​រឿង​នេះ ហើយ​លើក​ជា​សំណួរ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីដឹកនាំបក្ខពួកទៅប្លន់ផ្ទះលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយត្រូវបានចាប់ខ្លួននៅយប់ថ្ងៃបន្ទាប់នោះ, លោក William Guang និងបក្ខពួក ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនលោក ទៅតុលាការ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ ដើម្បីធ្វើការសាកសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីតុលាការបញ្ចប់ការសួរនាំរួចមក នៅល្ងាចថ្ងៃដដែលនោះ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ ត្រូវបានដឹកបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដោយរង់ចាំការសួរនាំបន្តនៅថ្ងៃទី២៥ ខែធ្នូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបញ្ចប់ការសួរនាំរួចហើយ, នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃទី២៦​ខែធ្នូ គឺជាដំណាក់កាលរបស់ចៅក្រមស៊ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៊ើបសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលើ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទលួចមានស្ថានទម្ងន់ទោស, បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ២០២១នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ លោក យ៉ាន សុភាព បាន​ចេញ​ដីកា​បង្គាប់ឲ្យ​នាំខ្លួន​មេចោរប្លន់ William Guang និង​បក្ខពួករបស់ខ្លួន​ ដែល​ពាក់ព័ន្ធករណីប្លន់​នៅផ្ទះអ្នកលក់​ឡេ អ៊ាន សៀវ យក​ទៅ​ដាក់​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​ទទួល​ការ​ជំនុំជម្រះ​ទោសនៅពេលក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ឯកឧត្តម សុខ លីម ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក William Guangនោះ នៅ​យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បាន​បង្ហោះ​រូបថតជាច្រើន​សន្លឹករំលឹក​អនុស្សាវរីយ៍​ធ្លាប់ធ្វើការ​ជាមួយគ្នាពោរពេញដោយស្នាមញញឹម និង​លើកជាចម្ងល់ជុំវិញ​ការ​សម្រេចចិត្តរបស់លោក វិល្លាម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយរូបថតទាំងនោះ ឯកឧត្តម សុខ លីម បានរៀបរាប់ថា «សូម​ផ្ញើ​ពាក្យ​”​នឹក​” ទៅកាន់​បង​ បង​មើល​ឃើញ​ទេ នៅពេល​យើង​នៅ​ជាមួយគ្នា​គឺ​សើចជានិច្ច យើង​សើច​ពី​មនុស្ស​ធម្មតា​មិន​យល់​ពី​មហិច្ឆតា មនសិការ ឧ​ត្ត​ម​គតិ ឆន្ទៈ​របស់​យើង ព្រោះ​យើង​មានការ​ជឿជាក់​លើ​អនាគត​យើង​ត្រូវតែ​ភ្លឺស្វាង​ដាច់ខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​សើច​ព្រោះ​យើង​យល់​ពី​តម្លៃ នៃ​មិត្តភាព និង​ភាតរភាព​របស់​យើង​ យើង​សើច​ព្រោះ​ដឹងថា​ជីវិត​មនុស្ស​គ្រប់ៗ​រូប​តែង​ជួប​ព្យុះភ្លៀង​នៅ​ថ្ងៃ​ណាមួយ​ យើង​សើច​ព្រោះ​យើង​មិន​ចុះចាញ់​នឹង​វាសនា​កម្រិត​មកជា​អ្នកក្រ ត្រូវតែ​តស៊ូ​នឹង​ជីវិត​ យើង​សើច​ព្រោះ​យើង​ដឹង​ច្បាស់​ថា ​គ្មាន​ឧបសគ្គ​ណា​ដែល​ឆ្លង​មិន​ផុត​នោះទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេលនេះ​ក្នុង​ចិត្ត​រយ​ពាន់​កង្វល់ និង​ខ្វល់ខ្វាយ រយ​ពាន់​សញ្ញា​សួរ (?)​ហេតុអ្វី​បង​ជ្រើសរើស​ផ្លូវ​នេះ​? ដើម្បី​អ្វី​? ហេតុអ្វី​បង​មាន​បញ្ហា​មិន​ពិគ្រោះ​ជាមួយ​ខ្ញុំ​? ហេតុអ្វី​យក​អនាគត​ដ៏​វែងឆ្ងាយ​ទៅលេង​សើច​ជាមួយ​បទ​ល្មើស​? ​ចុងក្រោយ​នេះ​សូម​ឲ្យ​បង​មាន​សុខ​ភាពល្អ គិតពិចារណា​កែខ្លួន​ឡើង​វិញ​ដើម្បី​អនាគត​»៕​

Related posts