អស់​ការ​អត់ធ្មត់! អ្នកស្រី ទ្រី ដាណា ស្រក់ទឹកភ្នែក សន្យា​នឹង​ខ្លួនឯង​ថា ​ឈប់​ទ្រាំ​ទៀតហើយ ហើយ​ផ្ដាំ​ទៅ​មនុស្ស​ប្រុស​ខ្លះ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ ទាំងទឹកភ្នែករៀបរាប់រឿងរ៉ាវជាច្រើន ដែលពូម៉ៅ ធ្វើបាបអ្នកស្រី ទាំងផ្លូវកាយ ផ្លូវចិត្តអ្នកស្រី ក្នុងអំឡុងរស់នៅជាមួយគ្នា ជាប្ដីប្រពន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះអ្នកស្រី បានរៀបរាប់​​​ទាំងអួលដើម.កថា «​បង​ឯង​មើ​លម​កថា​រាល់ថ្ងៃ​ខ្ញុំ​អន់​ខ្លាំង​ណាស់ បង​ឯង​មិនដែល​ឃើញ​ខ្ញុំ​ស្អាត​ទេ បង​ឯង​អត់​ដែល​ឃើញ​ប្រពន្ធ​ខ្លួនឯង​ស្អាត​ទេ​បង ខ្ញុំ​ប្រឹង​ណាស់​បង ខ្ញុំ​ប្រឹង​អត់​ដែល​ស្គាល់​ថ្ងៃ​ស្គាល់​យប់ បង​ឯង​ឃើញ​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​គេង​អត់​ងូតទឹក​មែន ខ្ញុំ​ទទួលស្គាល់ ថា​ខ្ញុំ​គគ្រិច ខ្ញុំ​គេង​អត់​ងូតទឹក ប៉ុន្តែ​ដោយសារ​អី​បង ដោយសារ​គ្រួសារ​យើង​។​ ប៉ុន្តែ​បង មាន​ដែល​សរសើរ​ប្រពន្ធ​មួយ​ម៉ាត់​ថា អូន​ហត់​ហើយ អូន​សម្រាក​ទៅ បង​ឯង​មិន​ចឹ​ង​ទេ បង​ឯង​ដឹង​តែ​ម្យ៉ាង​គត់ បងប្អូន​ឯង​អត់​ប្រយោជន៍ បង​ឯង​ដៀល​ខ្ញុំ បង​ឯង​ថា​ឲ្យ​ខ្ញុំ​អត់​ប្រយោជន៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្ថែមទៀតថា «​បងប្អូន​បង​ឯង​អត់​បាន​ប្រយោជន៍​ពី​ខ្ញុំ បង​ឯង​កត់​ទុក បង​ឯង​គុំកួន​គ្រួសារ​ខ្ញុំ បង​ឯង​គុំកួន​តាំងពី​ប្អូន​ឡើង ដែល​គេ​ខំ​ជួយ​យើង​មក តាំងពី​អត់ តាំងពី​អី​។ ប្អូន​ខ្ញុំ​ជួយ​ខ្ញុំ តាំងពី​ខ្ញុំ​លក់​ក្រោម​ឆត្រ ជាមួយ​គ្រួសារ​ខ្ញុំ​មុន ប្អូន​ខ្ញុំ​កម្សត់កម្រ​ជាមួយ​ខ្ញុំ​។ ពីមុនមក គាត់​ចេះ​ស្រឡាញ់​ប្អូន ស្រឡាញ់​អី​ណាស់​។ ប៉ុន្តែ​បន្ទាប់ពី​បាត់​ប្រយោជន៍​របស់​ប្អូនស្រី​គាត់​ហ្នឹង​មក គឺ​គ្រប់យ៉ាង​ទាំងអស់ ប្រែ​ទៅជា​ពណ៌​ខ្មៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី បាន​បង្ហោះ​រូបថត​ជាមួយ​កូន​ប្រុស​ ជា​ដំណក់​ឈាមរួមគ្នា​ជាមួយពូម៉ៅ ហើយ​លើក​ជា​ចម្ងល់អមដោយស្ទីកឃ័រទឹកភ្នែកថា «មនុស្ស​ស្រី​អន់​ត្រង់ណា មិន​ស្មើគ្នា​ត្រង់ណា ហេតុ​អី​ក៏​ចាំតែ​ខុស​ទ្រាំ​បៀម​ទុក្ខ គិត​កិត្តិយស គិត​កូនៗ ពេលខ្លះ​រង​សំពាធ​ពី​គ្រួសារ​ខាងគេ មិន​អាច​ស្គាល់​សប្បាយ មិន​អាច​ធ្វើ​អី​ភ្លើតភ្លើន​បាន តែ​បើ​មនុស្ស​ប្រុស​មួយ​ចំនួន​ខុស​យ៉ាងណា ក៏​គិត​ថា ​មិន​អី មាន​ស្រី ផឹក​ស្រា​តាមចិត្ត ក៏​គិត​ថា​ ធម្មតា សាក​យក​បេះដូង​មក​គិតថា បើ​មនុស្ស​ស្រី​ជា​ប្រពន្ធ​ធ្វើ​ដូចគ្នា អាច​ទទួលយក​បានទេ​???

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មនុស្ស​ស្រី​ដែល​គ្មាន​ចំណូល​ទៀត កាន់តែ​រង​សំពាធ​ខ្លាំង ត្រូវគេ​មើលងាយ ហត់​ពេក​ហើយ ជា​មនុស្ស​ស្រី​! តែ​ចាប់​ពី​ពេល​នេះ សន្យា​នឹង​ខ្លួនឯង​ថា​ឈប់​ទ្រាំ​ទៀតហើយ ធ្វើ​ដើម្បី​ខ្លួនឯង និង​កូនៗ​។ កិត្តិយស​ជា​រឿង​ដែល​មនុស្ស​ត្រូវការ តែ​បើ​មាន​កិត្តិយស តែ​ជីវិត​គ្មាន​ន័យ រស់ក្នុង​សំពាធ ការធ្វើ​បាប មិន​ផ្ដល់​តម្លៃ ក៏​មិន​អាច​ទ្រាំ​បាន​ទៀត​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលា​ខ្លី​ណាស់ កុំ​បៀមទុក្ខ​យូរពេក​! ហើយ​ចង់​ផ្ដាំ​ទៅ​មនុស្ស​ប្រុស​ខ្លះ​ថា ចេះ​ផ្ដល់​តម្លៃ ផ្ដល់​ការស្រលាញ់​ដល់​ប្រពន្ធ អោយបាន​ត្រឹម ៥០% ពេល​ជួប​ដំបូង​ក៏បាន​សម្រាប់​មនុស្ស​ប្រុស​ល្អៗ ចេះ​ស្មោះ នាង​ខ្ញុំ​គោរព ផ្ដល់​តម្លៃ»៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖ ​

Related posts