អស្ចារ្យ​មែន! ខេមរៈ ​សិរីមន្ត រំភើប​ចិត្ត​ក្រៃលែង ​​​​បាន​ទទួល​​​គ្រឿងឥស្សរិយយស​​​មួយ​នេះ ពី​អនាគត​នាយករដ្ឋមន្ត្រី​ផ្ទាល់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់ ក្នុង​អាជីព​ចម្រៀង​ជាង​១០​ឆ្នាំនេះ លោក​ប៊ុន​ថៃ ហៅ​សិរីមន្ដ បានចេញ​ច្រៀង​សម្ដែង​ជាច្រើនលើក​ច្រើនសា​​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយចំនួន ហើយក៏​បានធ្វើ​ការ​បរិច្ចាគ​ថវិកា​​ជា​បន្ដបន្ទាប់​ទៅតាម​លទ្ធភាព​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ថ្មីៗ​កន្លងទៅនេះ ស្រប​ពេល​កំពុងតែ​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​នោះ កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២,០០០,០០០$(២​លាន​ដុល្លារ​)​សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង​២២​គីឡូម៉ែត្រ និង​កាយ​ប្រព័ន្ធ​ទឹក​ប្រវែង​១២​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​អូ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ស្រាប់តែ​កំពូល​តារា​ចម្រៀង មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ចាម និង​ធ្លាប់​មាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ បាន​បង្ហាញ​ក្ដី​រំភើប​យ៉ាង​ក្រៃលែង ក្រោយ​ទទួល​បាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​(​មហា​សិរី​វឌ្ឍន៍​)​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​, លោក​ខេមរៈ សិរីមន្ត បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​ខ្ញុំបាទ​ពិតជា​មាន​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ដែល​ខ្ញុំបាទ​ទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​(​មហា​សិរី​វឌ្ឍន៍​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការទទួលបាន​គ្រឿង​ឥស្សរិយយស​នេះ រឹតតែ​ធ្វើ​ឲ្យ​លោក​ខេមរៈ សិរីមន្ដ មាន​ទឹកចិត្ត​មុតមាំ​ថែមទៀត​ក្នុងការ​ចូលរួម​ធ្វើ​កិច្ចការងារ​សង្គម​ក៍​ដូចជា​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ជាតិ​នោះ​៕

Related posts