ទប់​លែង​បាន​ហើយ​! ក្រោយ​ឃើញ សួស វី​ហ្សា ឆ្លើយតប​អ្នក​ទើស​, ពេជ្រ សោភា ទ្រាំ​មិនបាន ដាក់​មួយ​ទំហឹង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តារាចម្រៀង សួ វី​ហ្សា និង​លោក ថ​មមី កំពុង​ឡើង​កូដ​ខ្លាំងណាស់ ដោយ​រាល់​ការលក់​ផលិតផល​របស់​ពួកគេ មាន​អ្នកទស្សនា​ច្រើន​បំបែក​កំណត់ត្រា​អ្នកមើល​ច្រើន​បំផុត​ក្នុងចំណោម​អ្នកលក់​នោះ​ស្រុក​ខ្មែរ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មាន​អ្នកមើល​ច្រើន​បែបនេះ ក៏ដោយ​សារភាព​ប៉ិនប្រសព្វ​របស់​ពួកគេ​២​នាក់​ប្ដី​ប្រពន្ធ ក្នុងការ​ផ្ដល់​ភាព​រីករាយ​ដល់​អ្នកទស្សនា​នោះ ជាពិសេស ការតុបតែង​ខ្លួន​រប​ស់លោក​ថ​មមី ជាមួយនឹង​កាយវិការ ពាក្យសម្ដី គួរ​ឲ្យ​អស់សំណើច ឃើញ​ហើយ មិនអាច​អូស​រំលង​បាន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក៏មាន​អ្នក​ទើស​ពួកគេ​ទាំង​២​នាក់​ផងដែរ ហើយ​ជាការ​ឆ្លើយតប​នឹង​អ្នក​ទើស​ខ្លួន​នៅ នៅ​ព្រលប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ សួស វី​ហ្សា បាន​បង្ហោះ​សារ​រៀបរាប់ថា «ពួក​ខ្ញុំ​កើតចេញពី​ត្រកូល​អ្នកក្រ ដូច្នេះហើយ​ទោះ​ពួក​ខ្ញុំ​ធ្វើ​ឡប់​ធ្វើ​ឆ្កួត ឬ​លក់​របស់​អន់ៗ​របស់​ឡូៗ​យ៉ាងម៉េច​ក៏​សម​ដែរ តែ​ចែ​ជា​ត្រកូល​អ្នកមាន បើ​ចែចង់​មករក​ស៊ី​ធ្វើ​ឡប់​ឆ្កួត​លក់​របស់​មួយ​រៀលៗ​ដូច​ពួក​ខ្ញុំ​ក៏​អត់​សម​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចង់​ប្រាប់ថា រាល់ថ្ងៃ​ពីរ​នាក់​ខ្ញុំ​រកស៊ី​មួយ​រៀលៗ​ទេ ហើយ​សុំ​តែមួយ​រស់ៗ​ប៉ុណ្ណោះ តែបើ​អ៊ី បើ​ចែ បើ​ហ៊ា បើ​បង បើ​ប្អូន មិន​សប្បាយចិត្ត​ជាមួយ​នឹង​ការ​ខំប្រឹង​របស់​ពួក​ខ្ញុំ ពួក​ខ្ញុំ​ក៏​អត់​ដឹង​ត្រូវធ្វើ​យ៉ាងម៉េច​ដែរ ពួក​ខ្ញុំ​មានតែ​សុំ​ចិត្ត​អ៊ី សុំ​ចិត្ត​ចែ សុំ​ចិត្ត​ហ៊ា សុំ​ចិត្ត​បង សុំ​ចិត្ត​ប្អូន​ប្តូរ​គំនិត​មក​គិតថា ចែកគ្នា​រកស៊ី​ផង​ទៅ ចែក​គេឯង​រស់​ផង​ទៅ យើង​ខ្មែរ​ដូចគ្នា​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំ​ចង់​មានបាន​តែឯង​អី កុំ​ឃើញ​គេ​ឡើង​បន្តិច​ចង់​ក្តិចត្រួយ​គេ ហយ​កុំ​ល្អ​តែ​ពីមុខ​ក្រោយខ្នង​ឡើង​សាហាវ មិត្តភាព​បែបនេះ​ខ្ញុំ​មិនត្រូវ​ការ​ទេ ជឿ​ខ្ញុំ​ទៅ​រៀន​ធ្វើ​ចិត្ត​អោយ​ទូលាយ​ក្រែង​ជីវិត​បាន​សុខ​ជាង​នេះ​កុំមក​អង្គុយ​ក្តៅក្រហាយ​ជាមួយ​ក្មេងៗ​រកស៊ី​មួយ​រៀលៗ​ដូច​ពួក​ខ្ញុំ​ធ្វើ​អី វា​បាប​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ សួស វី​ហ្សា និយាយ​បែបនេះ, តារា​ចម្រៀង ពេជ្រ សោភា ក៏បាន​ស៊ែរ​ចូល​ផេ​ក​របស់ខ្លួន ហើយ​លើកឡើង​ឆ្លើយតប​មួយ​ទំហឹង​ដែរ​ថា «​ហ្ហើយ​អ្នក​ក្រៗ​ដូច​ពួក​ខ្ញុំ វា​ពិបាក​ចឹ​ង​ហេស មួយ​ថ្ងៃៗ​គិតតែ​ពី​រកតែ​ក៏​មិន​ទ្រ មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​ដែរ ធុញ​ឡោ​ហ៊ា ឡោ​ម៉ា កូនៗ​ហត់​ជំនួស Good Night ឈប់​និយាយ​ពី​គេ​ប្រាប់​ខ្ញុំ ឈប់​និយាយ​ពី​ខ្ញុំ​ប្រាប់​គេ ផែនដី​វិល​ជុំ​ណា ឯង​មើល​រក​ប្តី​ចេះ​ចិន​ហើយ​អាង​ទៅ​រោងចក្រ​នៃ​ប្រទេស​ចិន​»៕​

Related posts