តក់ស្លុត! ទីបំផុត ​អ្នកស្រី ទ្រី ដាណា ដាច់​ចិត្ត​បង្ហាញ​ស្នាមរបួស ដែល​ពូម៉ៅ ​វាយ​ ហើយ​រៀបរាប់​ទាំង​ឈឺ​ចាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​អ្នកស្រី ទ្រី ដាណា ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ពូម៉ៅ កាលពី​ប៉ុន្មានខែមុន បង្កឲ្យ​មានការភ្ញាក់ផ្អើលម្ដងរួចមក​ហើយ ហើយថ្មីៗនេះ រឿងរ៉ាវ​ពួកគេ ក៏​ផ្ទុះ​កក្រើក​ជា​ថ្មីម្ដង​ទៀត ក្រោយ​ពីការបង្ហោះសារឆ្លើយឆ្លងគ្នាទៅមក និង​ទម្លាយរឿងជាបន្តបន្ទាប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានឡាយវីដេអូ ឆ្លើយតបជាមួយនឹងពូម៉ៅ ហើយនៅក្នុងវីដេអូនោះ អ្នកស្រី បានរៀបរាបរឿងរ៉ាវជាច្រើន ដែលពូម៉ៅ ធ្វើបាបអ្នកស្រី កាលពីអំឡុងរស់នៅជាមួយគ្នា ពិសេសការប្រើប្រាស់អំពើហិ,ង្សាយ៉ាងធ្ងន់ធ្ងរនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឡាយវីដេអូហើយនោះ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហាញស្នាមរបួស ហើយរៀបរាប់ទាំងឈឺចាប់ថា «ស្លាកស្នាម​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​នេះ ស្លាកស្នាម​ ដែល​ពូ​ម៉ៅ​គាត់​វ៉ៃ​ធ្វើបាប ​ហើយ​ជា​អ្វី ដែល​មិន​ធ្លាប់​ទម្លាយ​ពីមុនមក ក៏​ព្រោះ​គិតពី​កិត្តិយស គិតពី​កូន ហើយក៏​ខ្មាស​គេ នៅ​មានរឿង​ជាច្រើន​ទៀត ដែល​មិន​អាច​និយាយ​អស់ ហើយក៏​មិនគួរ​និយាយ​ក្នុងនាម​ជា​មនុស្ស​ស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹកឃើញ​ពេលណា ទឹកភ្នែក​ហូរ​ស្រក់​ពេលនោះ ព្យាយាម​ធ្វើជា​រឹងមាំ ព្យាយាម​ធ្វើជា​មនុស្ស​ម្នាក់​អស្ចារ្យ លាក់បាំង​ភាព​ឈឺចាប់​រាប់​ឆ្នាំ តែ​ពេលនេះ​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ខ្ញុំ​ធ្លាប់​ផ្ដល់​ឱកាស​គាត់​ច្រើនដង​ហើយ ក៏​គិត​កិត្តិយស​ខ្លួនឯង​ជា​ស្រី ជា​ម្ដាយ តែ​អ្វីដែល​ទទួលបាន​គឺ​ការឈឺចាប់​ម្ដង​ហើយ​ម្ដងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើក​នេះ ក៏​ខ្ញុំ​សុំ​ចប់​ដោយ​សន្តិភាព​រៀងខ្លួន តែ​គាត់​នៅ​បំពាន បងប្អូន និង​ម្ដាយ​គាត់​នៅតែ​ចោទប្រកាន់​ខ្ញុំ បង្ខូច​ឈ្មោះ​ខ្ញុំ ទម្លាក់កំហុស​លើ​ខ្ញុំ​។ ស្លាកស្នាម​លើ​រាងកាយ វា​មិន​ស្មើនឹង​ឈឺចាប់​ក្នុង​ចិត្ត ហើយ​ប្រឹង​ទ្រាំ​ទេ ខ្ញុំ​អាណិត​ពុក​ម៉ែ​ខ្ញុំ ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន អោយ​គេ​ធ្វើបាប​បែបនេះ អោយគេ​ធ្វើបាប​រាងកាយ​កូន​ពួកគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ខុស​អី ខំប្រឹង​គ្រប់​បែបយ៉ាង គ្មាន​ពេល​សម្រាក គឺ​ដើម្បី​គ្រួសារ និង​កូនៗ ចុងក្រោយ​ទទួល​បានការ​តបស្នង​បែបនេះ​។ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ហើយ បើ​គាត់​ព្រម​ដោះលែង​ខ្ញុំ​ដោយ​សន្តិវិធី យើង​នឹង​រស់​នៅ​មាន​ក្ដី​សុខ​រៀងខ្លួន តែ​គ្រួសារ បងប្អូន និង​ម្ដាយ​គាត់ មិន​ព្រម​ទេ នៅតែ​តាម​បង្ខូច​ឈ្មោះ​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សុំ​ចុះ យើង​ចប់​គ្នា​ត្រឹមហ្នឹង ឈប់​រករឿង​ខ្ញុំ​ទៀត អាណិត​កូន សូម​មនុស្ស​ប្រុស​គ្រប់រូប នឹកឃើញ​ពេល​ស្រលាញ់​ថ្នាក់ថ្នម​​ប្រពន្ធ​ដំបូង​ផង មិនបាន​ច្រើន សុំ​ត្រឹម ៥០% ពេល​ជួប​ដំបូង​ក៏បាន យល់​ពី​អារម្មណ៍​មនុស្ស​ស្រី ផ្ដល់​ការ​អាណិត​ខ្លះ​ផង»៕​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts