ឈឺចាប់​ជំនួស​! ក្រោយ​ដឹង​រឿង ពូ​ម៉ៅ ធ្វើបាប​ប្អូនស្រី​ខ្លួន​ដល់​ថ្នាក់​នេះ​, អ្នកស្រី ទ្រី សុ​ផានិត សួរ​ត្រង់​ៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ធ្លាប់​មាន​ជម្លោះ​ជាមួយគ្នា​យ៉ាង​ក្ដៅ​គគុក​បែប​ណា​ក៏ដោយ តែ​ក្នុងនាម​ជា​សាច់ឈាម​បង្កើត​នឹង​គ្នា អ្នកស្រី ទ្រី សុ​ផានិត តែងតែ​បង្ហាញ​ក្ដី​ឈឺចាប់ បារម្ភ ចំពោះ​អ្នកស្រី ទ្រី ដា​ណា ​ដែល​ជា​ប្អូន​ស្រី​បង្កើត ​ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយពេល​អ្នកស្រី ទ្រី ដា​ណា ឡាយ​ឆ្លើយតប​ជាមួយ​ពូ​ម៉ៅ និង​ទម្លាយ​រឿង​ឈឺចាប់​ជាច្រើន​ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​នោះ​, អ្នកស្រី បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា «​ជីវិត​គ្រួសារ​តែង​ជួប​បញ្ហា ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ទោះបី​បងស្រី​គ្មាន​សមត្ថភាព​ជួយ​អ្វី​ប្អូនស្រី​បាន តែ​បង​សុំ​ឈ​ផ្ដល់​កម្លាំងចិត្ត​ពី​ចម្ងាយ ស៊ូ​ៗ​ប្អូនស្រី​រឿង​កន្លងមក​ធ្វើ​អោយ​បងស្រី​មាន​វិប្បដិសារី ឈាម​ខាប់​ជាង​ទឹក តែ​អ្វី ដែល​ហួស​ជា​មេរៀន 🥲​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ពួក​យើង​នឹង​………»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ដោយ​មិន​អស់ចិត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី សុ​ផានិត បាន​បង្ហោះ​សារ​រៀប​រាប់ទាំង​ទឹកភ្នែក​​​ថា «​ជីវិត ដែលជា​កូនកំព្រា ពេល​ពិបាកចិត្ត​គ្មាន​ម្ដាយ​ឪពុក​នៅក្បែរ មិនបាន​ឱប​ម្ដាយ​យំ​ដើម្បី​ឲ្យ​ធូរចិត្ត បងស្រី​ដឹង​ច្បាស់ ព្រោះ​ពេល​បងស្រី​ពិបាកចិត្ត​មិនដឹង​និយាយ​បញ្ចេញ​អារម្មណ៍ និង​យំ​ប្រាប់​អ្នកណា អារម្មណ៍​មួយ​នេះ វា​ពិបាក​ណាស់ តាំងពី​ម្សិលមិញ​មកទល់ពេលនេះ បងស្រី​ដេក​មិន​លក់​គិតតែ​ប្អូន គ្រាន់តែ​ចង់​ប្រាប់​ប្អូនស្រី​ថា នៅមាន​បងស្រី​ម្នាក់នេះ​ណា ស្រលាញ់​ប្អូនៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ អ្នកស្រី ទ្រី ដា​ណា បានបង្ហាញ​ស្នាមរបួស ដែល​ពូ​ម៉ៅ ធ្វើបាប​កន្លងមក ហើយ​រៀបរាប់​ថា «​ស្លាកស្នាម​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត​នេះ ស្លាកស្នាម ដែល​ពូ​ម៉ៅ​គាត់​វ៉ៃ​ធ្វើបាប ហើយ​ជា​អ្វី ដែល​មិន​ធ្លាប់​ទម្លាយ​ពីមុនមក ក៏​ព្រោះ​គិតពី​កិត្តិយស គិតពី​កូន ហើយក៏​ខ្មាស​គេ នៅ​មានរឿង​ជាច្រើន​ទៀត ដែល​មិនអាច​និយាយ​អស់ ហើយក៏​មិនគួរ​និយាយ​ក្នុងនាម​ជា​មនុស្ស​ស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នឹកឃើញ​ពេលណា ទឹកភ្នែក​ហូរ​ស្រក់​ពេលនោះ ព្យាយាម​ធ្វើជា​រឹងមាំ ព្យាយាម​ធ្វើជា​មនុស្ស​ម្នាក់​អស្ចារ្យ លាក់បាំង​ភាព​ឈឺចាប់​រាប់​ឆ្នាំ តែ​ពេលនេះ​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ខ្ញុំ​ធ្លាប់​ផ្ដល់​ឱកាស​គាត់​ច្រើនដង​ហើយ ក៏​គិត​កិត្តិយស​ខ្លួនឯង​ជា​ស្រី ជា​ម្ដាយ តែ​អ្វី​ ដែល​ទទួល​បាន​គឺ​ការឈឺចាប់​ម្ដង​ហើយ​ម្ដងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើក​នេះ ក៏​ខ្ញុំ​សុំ​ចប់​ដោយ​សន្តិភាព​រៀងខ្លួន តែ​គាត់​នៅ​បំពាន បងប្អូន និង​ម្ដាយ​គាត់​នៅតែ​ចោទប្រកាន់​ខ្ញុំ បង្ខូច​ឈ្មោះ​ខ្ញុំ ទម្លាក់កំហុស​លើ​ខ្ញុំ​។ ស្លាកស្នាម​លើ​រាងកាយ វា​មិន​ស្មើនឹង​ឈឺចាប់​ក្នុង​ចិត្ត ហើយ​ប្រឹង​ទ្រាំ​ទេ ខ្ញុំ​អាណិត​ពុក​ម៉ែ​ខ្ញុំ ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន អោយ​គេ​ធ្វើបាប​បែបនេះ អោយគេ​ធ្វើបាប​រាងកាយ​កូន​ពួកគាត់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ខុស​អី ខំប្រឹង​គ្រប់​បែប​យ៉ាង គ្មាន​ពេល​សម្រាក គឺ​ដើម្បី​គ្រួសារ និង​កូនៗ ចុងក្រោយ​ទទួល​បានការ​តបស្នង​បែបនេះ​។ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ហើយ បើ​គាត់​ព្រម​ដោះលែង​ខ្ញុំ​ដោយ​សន្តិវិធី យើង​នឹង​រស់​នៅ​មាន​ក្ដី​សុខ​រៀងខ្លួន តែ​គ្រួសារ បងប្អូន និង​ម្ដាយ​គាត់ មិន​ព្រម​ទេ នៅតែ​តាម​បង្ខូចឈ្មោះ​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​សុំ​ចុះ យើង​ចប់​គ្នា​ត្រឹមហ្នឹង ឈប់​រករឿង​ខ្ញុំ​ទៀត អាណិតកូន សូម​មនុស្ស​ប្រុស​គ្រប់រូប នឹកឃើញ​ពេល​ស្រលាញ់​ថ្នាក់ថ្នម​ប្រពន្ធ​ដំបូង​ផង មិនបាន​ច្រើន សុំ​ត្រឹម ៥០% ពេល​ជួប​ដំបូង​ក៏បាន យល់​ពី​អារម្មណ៍​មនុស្ស​ស្រី ផ្ដល់​ការ​អាណិត​ខ្លះ​ផង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឃើញ​ប្អូនស្រី​ខ្លួន​បង្ហាញ​រូប​ថត​បែបនេះ អ្នកស្រី ទ្រី សុ​ផានិត ឈឺចាប់​ជំនួស ក៏បាន​រៀបរាប់​លាតត្រដាង​ពី​ដួង​ចិត្តខ្លួន​ថា «​បងស្រី​ឈឺចាប់​ណាស់ បារម្ភ​រហូត​មក ព្រោះ​ខ្លាច​គេ​ធ្វើបាប​ប្អូន ឃើញ​ស្រលាញ់​គ្នា មាន​សុភមង្គល​បងស្រី​សប្បាយចិត្ត​ណាស់ ព្រោះ​គិត​ថា ​ប្អូនស្រី​បាន​សុខ បងស្រី​ខុស​មួយ តែ​ព្រួយ​ពី​ប្អូន​រយ​ពាន់​ដង ប្អូនស្រី​ខ្ញុំ​ខុស​អី​វៃ​ធ្វើបាប​គាត់​យ៉ាង​នេះ​?»៕​

Related posts