កម្សត់​ណាស់! អ្នកស្រី ទ្រី ដាណា រឹងមាំ​ពេក រហូត​គេ​គិត​ថា សម្ដែង, នាង​ឈឺចាប់​ណាស់ ដាស់តឿន​កូន​ស្រី​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការកត់សម្គាល់, អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ត្រូវបានមហាជនមើលឃើញថា ជាស្ត្រីម្នាក់ ដ៏រឹងមាំ តែងតែចែករំលែកស្នាមញញឹម ភាពសប្បាយរីករាយទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មួយរយៈចុងក្រោយនេះ ស្ត្រីដ៏រឹងមាំខាងលើ បែរជាមានភាពឈឺចាប់ លាក់ទុកនៅពីក្រោយស្នាមញញឹមនេះទៅវិញ រហូតដល់ទ្រាំលែងក៏ទម្លាយចេញមក ទាំងទឺកភ្នែក ធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះកម្រឃើញអ្នកស្រី បង្ហូរទឹកភ្នែកខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហូរទឹកភ្នែករបស់អ្នកស្រី ធ្វើឡើងតាមរយៈការឡាយវីដេអូ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយទម្លាយរឿងឈឺចាប់ជាច្រើន ដែលពូម៉ៅ វាយដំ ជ្រាំធាក់ អ្នកស្រី ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត នាពេលរស់នៅជាមួយគ្នានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទម្លាយភាពឈឺចាប់នៅពីក្រោយស្នាមញញឹមរបស់ខ្លួនជាបន្តបន្ទាប់ហើយនៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី បានបង្ហោះរូបថតជាមួយកូនស្រីច្បងមួយសន្លឹក ហើយធ្វើការរៀបរាប់ និងដាស់តឿនកូនស្រីកុំឲ្យរឹងមាំដូចខ្លួនពេក, ខឹងប្រឹងរៀនសូត្រ, ត្រូវមានគុណធម៌, ស្មោះត្រង់ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​រៀបរាប់​ដូច្នេះថា «កូនស្រី​ម៉ាក់ ម៉ាក់​តែង​បង្រៀន​កូន ប្រាប់​កូន ថា ​ត្រូវ​ធ្វើជា​មនុស្ស​ស្រី​រឹងមាំ តែ​មិនឱ្យ​រឹងមាំ​ខ្លាំង​ដូច​ម៉ាក់​ពេក​ទេ ព្រោះ​វា​ឈឺចាប់​ណាស់ លាក់ទុក​គ្រប់បែបយ៉ាង​ម្នាក់ឯង ញញឹម​ម្នាក់ឯង ចែករំលែក​តែ​ការសប្បាយរីករាយ មិនដែល​បង្ហាញ​ភាពឈឺចាប់ រហូត​គេ​យល់ច្រឡំ​ថា​ សម្ដែង រហូត​គេ​ចាញ់បោក​មនុស្ស​ដែល​ពូកែ​ដើរតួ​ស្លូត តែ​ក្រោយខ្នង​វិញ ផឹកស៊ី​ស្រវឹង ប្រើ​សម្ដី​ធ្ងន់ ប្រើ​ហិ,ង្សា​គួរឱ្យខ្លាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ត្រូវ​ចាំ​ថា ខំប្រឹង​រៀនសូត្រ បំពេញ​តួនាទី​ខ្លួនឯង​ឱ្យបាន​ល្អ មានគុណ​ធម៌ ស្មោះត្រង់​ជានិច្ច បើ​គេ​មិន​ផ្ដល់​តម្លៃ ត្រូវ​ចាកចេញ​។ បើ​មានរឿង​អី​ត្រូវ​ប្រាប់​ម៉ាក់ កុំ​លាក់​ទុក្ខ​ម្នាក់ឯង ព្រោះ​ធ្លាប់​ជួប ដឹងថា​វា​ឈឺចាប់​យ៉ាងណា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ បារម្ភ គិត​ខ្លាច​គ្រប់បែបយ៉ាង មានកូន​ស្រី​ប្រៀប​ដូច​កែវភ្នែក ខ្លាច​គេ​ធ្វើបាប​បែបនេះ វា​ឈឺចាប់​ផ្លូវចិត្ត ជាង​ផ្លូវកាយ​ពាន់​ម៉ឺន​ដង រឿង​កិត្តិយស សីលធម៌ ធ្វើឱ្យ​មនុស្ស​ស្រី​ខុស​គ្រប់​បែបយ៉ាង ខ្លាច​ខុស​រហូត​លែង​ហ៊ាន​បង្ហាញ​ដល់​សង្គម ព្រោះ​ខ្លាច​គេ​ថា​ទន់ជ្រាយ ខ្លាច​បាត់បង់ ខ្លាច​ខ្វះ​ភាព​កក់ក្ដៅ ហេតុ​អី​អយុត្តិធម៌​បែបនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​មនុស្ស​ប្រុស ចេះ​អាណិត​ប្រពន្ធ​កូន​ផង ចេះ​នឹកឃើញ​កាល​ស្រលាញ់​ដំបូង​ផង បើ​គេ​ព្រម​ចាកចេញ​ស្រួល យើង​លែងមាន​សំពាធ​ទៀតហើយ ម៉ាក់​អាចមាន​សមត្ថភាព​មើល​ថែកូន​ទាំងអស់​បាន​។ យើង​មាន​សមាជិក​ប៉ុណ្ណឹង អាច​សប្បាយ​ជាមួយគ្នា​បាន កូនៗ​ជា​ក្ដីសង្ឃឹម​របស់​ម៉ាក់ ម៉ាក់​នឹង​រឹងមាំ ខំប្រឹង​រកស៊ី ដើម្បី​កូនៗ​។ ម៉ាក់​សន្យា​មិន​ធ្វើឱ្យ​កូនស្រី​អភ័ព្វ​ដូច​ម៉ាក់​ទេ»៕

Related posts