ថា​មែនៗ! នៅSingle១ឆ្នាំ , ថ្ងៃនេះ​ អ្នកនាង ដេត ម៉ាលីណា គ្រង​ឈុត​កូនក្រមុំ ​ហើយ​បញ្ជាក់​ច្បាស់ៗ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​លែង,លះ​ជា​ផ្លូវការ​ជាមួយ​លោក ឌួង ឆាយ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ ហើយ​ឃើញ​ថា សម្រស់​អ្នកនាង ដេ​ត ម៉ាលី​ណា កាន់តែ​ស្អាត​ជាង​មុន បើ​ទោះ​ពេលនេះ មាន​កូន​៣​នាក់​ហើយក៏​ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​១​ឆ្នាំនេះ ក៏​មាន​ការ​លេច​ឭ​ខ្លះ​ដែរ ថា អ្នកនាង​កំពុង​តែ​មាន​ទំនាក់,ទំនង​ស្នេហា​ជាមួយ​អ្នក​ស្គាល់​អតីត​ប្ដី​របស់​ខ្លួន​នោះ។ ទោះ​យ៉ាង​ណា រឿង​នេះ ត្រូវ​បាន​អ្នកនាង ដេ​ត ម៉ាលី​ណា ធ្វើការ​ឡាយ​បដិសេធ​រួចហើយ​ថា គ្រាន់តែ​ជា​មិត្តភក្ដិ​ប៉ុណ្ណោះ ហើយ​បើ​មាន​សង្សារ​នោះ អ្នកនាង ​នឹង​ប្រាប់​ឲ្យ​ដឹង​ហើយ មិនបាច់​ភ័យ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ អ្នកនាង ដេ​ត ម៉ាលី​ណា មិនទាន់​បាន​ប្រកាស​បើកចំហ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រូប​ណា​នៅឡើយ​ទេ​។ តែ​ថ្មីៗ​នេះ អ្នកនាង បានទទួល​សំបុត្រ​ស្នេហា​មួយ​ ធ្វើ​ឲ្យ​រូប​អ្នក​នាង​ញញឹម​ផង អស់សំណើច​ផង​ទៅវិញ ព្រោះ​សម័យ​នេះ​ហើយ នៅមាន​អ្នក​សរសេរ​សំបុត្រ​ស្នេហា​បែបនេះ​ទៀត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​សំបុត្រ​ស្នេហា កាលពី​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១, អ្នកនាង ដេ​ត ម៉ាលី​ណា បានបង្ហាញ​អារម្មណ៍​ថា «​នេះ​គឺជា​សំបុត្រ​ស្នេហា ដែល​ខ្ញុំ​ទទួលបាន​លើកទីមួយ​នៅពេល​ខ្ញុំ​ស៊ី​ង​ហ្គ​ល​មួយឆ្នាំ​នេះ ឃើញ​ហើយក៏​រំភើបចិត្ត ប៉ុន្តែ​មាន​អារម្មណ៍​ចង់​សើចៗ​តិចៗ សម័យ​នេះហើយ​នៅមាន​សំបុត្រ​ស្នេហា​ទៀត​ដឹង​គេ​អៀន​អត់​ពូ​ឈប់​ធ្វើ​ចឹ​ង​ទៀត​លឺ​នៅ ប៉ុន្តែ​ក៏​អរគុណ​សម្រាប់​ទឹកចិត្ត​បងប្រុស ដែល​ស្រលាញ់​ប្អូនស្រី​ម្នាក់នេះ 21.12.2021»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​សាង​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ តាមរយៈ​ការ​បង្ហោះ​សារ​ខាងលើ​នេះ​នោះ ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​គ្រង​ឈុត​កូនក្រមុំ ដោយ​អត់​មាន​កូន​កំលោះ ហើយ​រៀបរាប់​ថា «​ដើរ​ម្នាក់ឯង​ឯកា​បន្ដិច​មែន​តែ​វា​នឹង​ធ្វើអោយ​អ្នក​កាន់តែ​ក្លាហាន​រឹងមាំ​ជាង​មុខ​​តាមពិត​ថត​ម្នាក់ឯង​ទេ កូនកំលោះ​ទាយ​ម៉េច​ក៏​មិនត្រូវ​ដែរ ​បើ​​ខ្ញុំ​អត់​មាន​ស្រលាញ់​ណា​គេ​ក្នុង​បេះដូង​ផង មានតែ​កូនៗ​ក្នុង​បេះដូង single the best for me​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​មិន​ទាន់​ដឹង​ថា អ្នកណា មាន​វាសនា បាន​អ្នកនាង ដេ​ត ម៉ាលី​ណា​នោះ​ទេ ព្រោះ​កន្លងមក មាន​បុរសៗ​ជាច្រើន មក​តាម​ប្រលោម​ស្នេហ៍ តែ​អ្នកនាង ដេ​ត ម៉ាលី​ណា គ្រាន់តែ​បង្ហោះ​បង្ហាញ​ឲ្យ​គេ​ដឹង ប៉ុន្តែ​មិនទាន់​បញ្ជាក់​ពី​ការទទួលយក​បុរស​រូប​ណា​នោះឡើយ​។ ទោះយ៉ាងណា ​ពេលនេះ អ្នកនាង បញ្ជាក់​ច្បាស់​ហើយ​ថា នៅ​ម្នាក់ឯង​ជា​ជម្រើស​ល្អ​បំផុត​៕

Related posts