ទម្លាយ​ខ្ទេច​! ពូ​ម៉ៅ ​ថា ​អ្នកស្រី ទ្រី ដា​ណា ដេញ​ខ្លួន​ចេញពីផ្ទះ​, អ្នកស្រី ទ្រី ដា​ណា ​បក​អាក្រាត​ថា ពូម៉ៅ ​វេច​កាំ.ភ្លើង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ទំនងជា​បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកស្រី ទ្រី ដា​ណា បាន​ទម្លាយ​អ្នក​បំបែកបំបាក់​គ្រួសារ​របស់ខ្លួន និង​ទង្វើ​របស់ ឧកញ៉ា ហ៊ីង បុញ្ញា​រិ​ទ្ធ ហៅពូម៉ៅ ដែល​ធ្វើ​ដាក់​អ្នកស្រី​ក្នុងអំឡុង​រស់នៅ​ជាមួយគ្នា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការទម្លាយ​រឿង​ទាំងនេះ ពូ​ម៉ៅ មិន​ខ្វល់​ឆ្លើយតប​ច្រើន​នោះទេ គ្រាន់តែ​បង្ហោះ​សារ​ថា «​ខ្ញុំ​គ្រាន់តែ​សុំ​ចំណែក ដែល​ខ្ញុំ​ត្រូវបាន​ហើយ​បញ្ចប់រឿង​ត្រឹមនឹង​ចុះ ហេតុ​អី​អត់​យល់ថា ខ្ញុំ​កាន់តែខ្លាំង​ម៉េច​? អ្នក​ដេញ​ខ្ញុំ​មិន​អោយចូល​ផ្ទះ​រយៈពេល​បួន​ខែ ដែល​ខ្ញុំ​នៅក្រៅ​ផ្ទះ លុយ​គ្មាន​ចាយ ហើយ​អ្វីដែល​ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​គឺជា​ញើស​ឈាម​ខំតស៊ូ​របស់ខ្ញុំ​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​មិនបាន​មួយ​ភាគរយ​នៃ​ទ្រព្យ​ទាំងអស់​ផង​។ គួរ​យល់​ផង​ខ្ញុំ មិន​ចង់​មានរឿង​អី​វែងឆ្ងាយ​ទេ បើ​អ្នក​ចិត្តដាច់​ដេញ​ខ្ញុំ​ចេញពីផ្ទះ​ហើយ​អោយ​វាច​ប់​គ្នា​ត្រឹមនឹង​ចុះ​។ ហើយ​សង្ឃឹម​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបខ្ញុំ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តប​នឹង​ការ​ចោទថា ខ្លួន​ដេញ​ចេញពីផ្ទះ អ្នកស្រី ទ្រី ដា​ណា បាន​រៀប​រាប់ទាំង​អួល​ដើម​.​ក កាលពី​ថ្ងៃទី​២៧ ខែធ្នូ កន្លងទៅនេះ​ថា «​ក្រោយពេល ដែល​យើង​លែងលះគ្នា​នេះ ម៉េច​បាន​ប្រើពាក្យ​ខ្ញុំ​ដេញ​ចេញពីផ្ទះ មើល​បង​ឯង​និយាយ​មើល​ពូ​ម៉ៅ ម៉េច​បាន​និយាយថា ខ្ញុំ​ដេញ​ចេញពីផ្ទះ នេះ​ខ្ញុំ​មាន​វីដេអូ ពូ​ម៉ៅ ឯង​ដើរ​ចេញពីផ្ទះ​ខ្លួនឯង​តើ​។ ខ្ញុំ​មាន​វីដេអូ ពូ​ម៉ៅ​ឯង​ដើរចេញ ហើយ​និយាយ​ទូរ​សព្ទ​ជាមួយ​មិត្តភក្ដិ ឬ​ជាមួយ អ្នកណា​គេ​ខ្ញុំ​អត់​ដឹង​ទេ​។ និយាយទៀតថា អ​ញ្ចេ​ក អញ​មិន​នៅទេ គាត់​និយាយ​ណា​បងប្អូន​ទាំងអស់គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​និយាយ​ខ​ល​វីដេអូ​បណ្ដើរ វេច​អា​ស្អីៗ​របស់គាត់ វេច​កាំភ្លើង​ស្អីៗ​គាត់ ហើយ​ខោអាវ​គាត់ គាត់​និយាយ​ខ​ល​មុខ​ខ្ញុំ​ហ្នឹង​ម៉​ង គាត់​ឌឺ​ខ្ញុំ​ថា អ​ញ្ចេ​ក អញ​មិន​ស្ដាយ​ទេ ផ្ទះ​អីៗ អញ​មិន​ស្ដាយ​ទេ អញ​សុខចិត្ត​ជិះ​តែ​កូ​រ៉ា​ឡា ក៏​អញ​មាន​ក្ដី​សុខ​ដែរ គាត់​និយាយ​ជាមួយ​មិត្តភក្ដិ​គាត់ ខ្ញុំ​ឮ ខ្ញុំ​ឮ​ណា​បង បង​ឯង​ប្រយ័ត្ន​ព្រះធរណី​ស្រូប​ណា​បង»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ ​អ្នកស្រី ​ក៏​បាន​បញ្ជាក់​ពី​ងារ ​ដែល​ពូម៉ៅ ​ទទួល​បាន​ផងដែរ​ថា «បង​ឯង​បាន​ប្រពន្ធ​ល្អ បង​ឯង​អត់​តែ​រក្សា​ទេ​បង ខ្ញុំ​ប្រាប់​ហើយ​តើ ខ្ញុំ​អត់​ដែល​មាន​ប្រុស​ណា​មក​ប៉ះ​ដៃ​ខ្ញុំ ក្រៅពី​ប្ដី​ទេ សូម្បីតែ​ឆាត​ជាមួយ​ប្រុស ក៏​ខ្ញុំ​អត់​ ដែល​មាន​ដែរ​បង ខ្ញុំ​គិតតែ​ម្យ៉ាង​គត់ ខ្ញុំ​គិតតែ​ខំ​រកស៊ី ខ្ញុំ​ព្យាយាម​រក​ឡើង​មាន ដោយសារ​អី​គេ ខ្ញុំ​ក្នាញ់​គ្រួសារ​បង ដោយសារ​អី​គេ ខ្ញុំ​អត់​មាន​ធ្វើ​អី​ទាំងអស់ ខ្ញុំ​តបត ខ្ញុំ​ឲ្យ​មុខមាត់​បង ខ្ញុំ​យកឈ្មោះ​ឧកញ៉ា​ជូន​បង បំពេញ​មុខ​ប្ដី ឲ្យ​គ្រួសារ​បង​ឃើញថា ម្នាក់នេះ អស្ចារ្យ ប៉ុន្តែ​អត់​ទេ ក្រុម​គ្រួសារ​បង​បង​ត្រូវ​ដឹង​ថា គាត់​ទាញ​បង​ទម្លាក់ ដោយសារ​អី​គេ បង​ឯង​ត្រូវ​ដឹង បាត់​ប្រយោជន៍​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដឹង​ថា បង​ឯង​អត់​ស្រឡាញ់​ខ្ញុំ​ទេ ខ្ញុំ​ដឹង​បើ​បង​ឯង​មានចិត្ត​ស្រឡាញ់​ខ្ញុំ​បន្តិច​ណា បង​ឯង​អត់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ខ្ញុំ​រស់នៅ​ជាមួយ​បង​ឯង ខ្ញុំ​រស់នៅ​ជាមួយ​សំបក​មនុស្ស បង​ឯង​ត្រូវ​ដឹង ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា ពី​មនុស្ស​ស្រី​ម្នាក់ ដែល​ស្មោះត្រង់​ជាមួយ​ប្ដី សូម្បីតែ​ប្រុស​ផ្សេង ឆាត​មក ឬក៏​អី ក៏​ខ្ញុំ​អត់​ដែល​ខ្វល់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង​ឯង​មើ​លម​កថា​រាល់ថ្ងៃ​ខ្ញុំ​អន់​ខ្លាំង​ណាស់ បង​ឯង​មិនដែល​ឃើញ​ខ្ញុំ​ស្អាត​ទេ បង​ឯង​អត់​ដែល​ឃើញ​ប្រពន្ធ​ខ្លួនឯង​ស្អាត​ទេ​បង ខ្ញុំ​ប្រឹង​ណាស់​បង ខ្ញុំ​ប្រឹង​អត់​ដែល​ស្គាល់​ថ្ងៃ​ស្គាល់​យប់ បង​ឯង​ឃើញ​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​គេង​អត់​ងូតទឹក​មែន ខ្ញុំ​ទទួលស្គាល់ ថា​ខ្ញុំ​គគ្រិច ខ្ញុំ​គេង​អត់​ងូតទឹក ប៉ុន្តែ​ដោយសារ​អី​បង ដោយសារ​គ្រួសារ​យើង​។ ប៉ុន្តែ​បង មាន​ដែល​សរសើរ​ប្រពន្ធ​មួយ​ម៉ាត់​ថា អូន​ហត់​ហើយ អូន​សម្រាក​ទៅ បង​ឯង​មិន​ចឹ​ង​ទេ បង​ឯង​ដឹង​តែ​ម្យ៉ាង​គត់ បងប្អូន​ឯង​អត់​ប្រយោជន៍ បង​ឯង​ដៀល​ខ្ញុំ បង​ឯង​ថា​ឲ្យ​ខ្ញុំ​អត់​ប្រយោជន៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​បង​ឯង​អត់​បាន​ប្រយោជន៍​ពី​ខ្ញុំ បង​ឯង​កត់​ទុក បង​ឯង​គុំកួន​គ្រួសារ​ខ្ញុំ បង​ឯង​គុំកួន​តាំងពី​ប្អូន​ឡើង ដែល​គេ​ខំ​ជួយ​យើង​មក តាំងពី​អត់ តាំងពី​អី​។ ប្អូន​ខ្ញុំ​ជួយ​ខ្ញុំ តាំងពី​ខ្ញុំ​លក់​ក្រោម​ឆត្រ ជាមួយ​គ្រួសារ​ខ្ញុំ​មុន ប្អូន​ខ្ញុំ​កម្សត់កម្រ​ជាមួយ​ខ្ញុំ​។ ពីមុនមក គាត់​ចេះ​ស្រឡាញ់​ប្អូន ស្រឡាញ់​អី​ណាស់​។ ប៉ុន្តែ​បន្ទាប់ពី​បាត់​ប្រយោជន៍​របស់​ប្អូនស្រី​គាត់​ហ្នឹង​មក គឺ​គ្រប់យ៉ាង​ទាំងអស់ ប្រែ​ទៅជា​ពណ៌​ខ្មៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការទាមទារ​ចង់បាន​ទ្រព្យសម្បត្តិ​នោះ អ្នកស្រី ទ្រី ដា​ណា បាន​រៀបរាប់​សរុបសេចក្ដី​ថា «​សរុប​មកវិញ បងអត់​ដែល​ស្រឡាញ់​ប្រពន្ធ​កូន​ទេ យល់​ទេ បង​ចង់បាន​ទ្រព្យសម្បត្តិ​ខ្ញុំ សំណើរ​បស់បង ប៉ិន​ចុង​ក្រចក​ខ្ញុំ​ទេ​ណា​បង ហ្នឹង​អូន​ប្រាប់​បង សំណើ របស់​បង ដែល​ស្នើ​ទៅ​តុលាការ ទ្រព្យ​ប៉ុណ្ណឹង អត់​បាន​គ្រាប់​ចិញ្ចៀនពេជ្រ​អូន​១​វង់​ទេ​បង អត់​បាន​អូន​ចាយ​១​ថ្ងៃ​ទេ បង​ណា អត់​បាន​អូន​ធ្វើបុណ្យ​១​ពេល​ទេ​បង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អូន​អត់​ឲ្យ អូន​អត់​ឲ្យ​បង​ទេ ដោយសារ​អី​គេ​បង ដោយសារ​បង​ត្រចៀកស ជឿ​គ្រួសារ​បងអត់​ស្គាល់.ស អត់​ស្គាល់​ខ្មៅ ហើយ​ដរាបណា បង​នៅ​ជាមួយ​ក្រុមគ្រួសារ​បង គឺ​អូន​អត់​ឲ្យ​បង​យកលុយ​ទៅ​ទេ ហើយ​បង​ត្រូវ​ដឹងថា អំឡុងពេល​បង​នៅ​ជាមួយ​ខ្ញុំ បង​បាន​យកលុយ​ខ្ញុំ​ទៅ​ប៉ុន្មាន​បង​ដឹងខ្លួន​ឯង​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បង​កុំ​ប្រាប់​មហាជន​ទៀតថា បង​ទៅ​អត់​មានអី​ណា​បង​ណា បើ​បង​និយាយ​ចឹ​ង​ទៀត​ណា ខ្ញុំ​នឹង​សើរើ​។ Bisiness​បង​រាល់ថ្ងៃ បង​កំពុង​ចាប់ផ្ដើម បង​លក់​អី​គេ បង​ធ្វើ​អីៗ គឺ​ខ្ញុំ​ដាក់​រក្សា​ការពារ​ទាំងអស់​បង ដោយសារ​លុយ​នោះ ជា​លុយ​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ បង​ណា បង​យកទៅ​ដោយ​គ្មាន​ការអនុញ្ញាត​៕ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

Related posts