ហេតុតែគេ! ស្វាមី ពេជ្រ សូលីកា Surprise ភរិយា ទិញខុនដូ ទុកជាកាដូឆ្នាំថ្មី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមក​ហើយ​ថា តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថា ក្រោយពីមានកូន គ្រួសារតារាចម្រៀង ពេជ្រ សូលីកា កាន់តែមានសុភមង្គល ហើយការងារ រកស៊ីកាន់តែតែកាក់កប ដាក់ចុះដុះឡើងជាបន្តបន្ទាប់។ ប្រការនេះ ដោយសារតែ ពួកគេខិតខំរកទាំងប្ដី ទាំងប្រពន្ធនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ ពេជ្រ សូលីកា ក៏ធ្លាប់លើកឡើងដែរថា «នៅពីក្រោយ កញ្ចក់ទូរទស្សន៍ ខ្ញុំគ្រាន់តែ…
ជាប្រពន្ធ ជាម្ដាយ ជាបងស្រី សាមញ្ញធម្មតាម្នាក់តែប៉ុណ្ណាះ ទោះរវល់ហត់នឿយ ប៉ុណ្ណា ដាច់ខាតត្រូវតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់យើងអោយបានល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ ដែលធ្វើអោយប្ដីយើងមិនរកម្ហូបក្រៅ មនុស្សស្រីឆ្លាត គឺត្រូវតែចឹង​
បើកភ្នែកឡើងតែងខ្លួនស្អាតតែមួយមុខ មិនបានទេណា តែក៏មិនមានន័យថាមិនអោយយើងតែងខ្លួនស្អាតនោះដែរ វាត្រូវតែដើរទន្ទឹមគ្នា កុំដេកចាយលុយប្ដី ខំរកទាំងអស់គ្នា វាកាន់តែល្អ តែបើប្ដីអោយចាយ ទទួលទុកទៅ វាបានបុណ្យប្ដីយើងផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លងទៅនេះ ពេជ្រ សូលី​កា បាន​បង្ហោះ​រូបថត​ឈរ​មុខ​វិឡារ​របស់​ខ្លួន​ជាច្រើន​សន្លឹក​ជាមួយ​ប្ដី និង​កូន អម​ដោយ​សារ​យ៉ាង​មានន័យថា «​សាង​វា ដោយ បេះដូង​របស់​យើង ​សាង​វា ដោយ ក្ដី​ស្រលាញ់​របស់​យើង សាង​វា ដោយ ​ការ​ខំប្រឹង​របស់​យើង សាង​វា ដោយ ​ភាព​ទុកចិត្ត​របស់​យើង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាង​វា ដើម្បី កូន​របស់​យើង សាង​វា ដើម្បី គ្រួសារ​របស់​យើង ថ្ងៃ​ច័ន្ទ ដើមទ្រព្យ ហើយក៏​ជា​ថ្ងៃ Aari ចេញ​ខែ អាយុ ១ ខួប 3​ខែ ផងដែរ ចា៎ Mommy ជូនពរ​កូន​អោយ​ធំធាត់​មាន​សុខភាព​ល្អជា​រៀង​រហូត មាន​សំណាង​ពេញ​មួយ​ជីវិត ឆ្លាត ពូកែ ចេះ​ស្ដាប់បង្គាប់ Mommy love u so Mach 16.08.21»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២១ ពេជ្រ សូលីកា ទទួល​បាន​កាដូរ​យ៉ាងធំមួយទៀតពីស្វាមី សម្រាប់​ឆ្នាំ២០២២ គឺ​ការ​ទិញ​ខុនដូ​ក្នុងក្ដីស្រមៃ ផ្ដិត​មេដៃ​ភ្ជាប់​ស្នេហ៍​ សម្រេច​ក្ដី​បំណង​របស់​ពួកគេ​បាន​មួយទៀត។ ចំពោះ ទីតាំង និងតម្លៃវិញ មិនត្រូវបានពេជ្រ សូលីកា បញ្ជាក់នោះឡើយ៕

Related posts