បានត្រឹមអាណិត! ពូ​ម៉ៅ អស់សង្ឃឹម​ហើយ​ពេលនេះ បាន​ត្រឹម​កាន់​រូបថត​អ្នកស្រី​ ទ្រី ដា​ណា ហើយ​ពោល​ពាក្យ​យ៉ាងកម្សត់ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​អ្នកស្រី ទ្រី ដា​ណា និង​ពូ​ម៉ៅ កំពុង​ផ្ទុះ​កក្រើក​ឡើងវិញ ក្រោយពេល​អ្នកស្រី ទ្រី ដា​ណា ឡាយ​វីដេអូ យំ​សស្រាក់​រៀបរាប់​រឿង​ក្នុង​ចិត្ត ដែល​លាក់​ទុក​អស់​រយៈពេល​ជា​យូរ ពាក់ព័ន្ធ​នឹង​ពូ​ម៉ៅ ធ្វើបាប​អ្នកស្រី​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ស្នេហា​របស់​អ្នកស្រី ទ្រី ដា​ណា និង​ពូ​ម៉ៅ មានការ​យំយែក​រឿង​ខ្លួន ដោយ​ពូ​ម៉ៅ បាន​ឡាយ​វីដេអូ យំ​គគ្រូក កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ បង្ហាញ​ពី​អារម្មណ៍​នឹក​ប្រពន្ធ​កូន និង​ចង់​ជួបជុំ​គ្រួសារ​ឡើងវិញ ដោយ​សង្ឃឹមថា ភរិយា​ខ្លួន​ឃើញ​វីដេអូ​ហើយ ព្រម​លើកលែងទោស​ឲ្យ ដើម្បី​សុភមង្គល​គ្រួសារ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកស្រី ទ្រី ដា​ណា នៅពេលនោះ ហាក់​ផ្ដល់​ភ្លើង​ខៀវ និង​ទុក​ឱកាស​ឲ្យ​ខ្លះ​ហើយ តែ​ដោយសារតែ​អ្នកស្រី អះអាងថា សាច់ញាតិ​ពូ​ម៉ៅ តាម​បំបែក​បំបែក ចាក់រុក​នោះ ទើប​អ្នកស្រី លែង​ទុក​ឱកាស រួមផ្សំ​នឹង​សារ​មួយចំនួន​របស់​ពូ​ម៉ៅ ផង ទើប​អ្នកស្រី ឡាយ​វីដេអូ យំ​គគ្រូក​ដូចគ្នា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នៅពេលនេះ អ្នកស្រី បាន​យំ​រៀបរាប់​រឿង​ពូ​ម៉ៅ ប្រើ​ហិ​,​ង្សា​លើ​អ្នកស្រី​, ពូ​ម៉ៅ មិន​ស្រឡាញ់​ប្រពន្ធ​កូន​នោះទេ ស្រឡាញ់​តែ​ទ្រព្យ​ប៉ុណ្ណោះ​,​ហើយ​ទ្រព្យសម្បត្តិ ដែល​ពូ​ម៉ៅ ទាមទារ​តាមរយៈ​តុលាការ​នោះ ក៏​អ្នកស្រី ថា មិន​ឲ្យ​នោះដែរ ដោយសារតែ​ពូ​ម៉ៅ ត្រចៀកស ជឿ​បងប្អូន អត់​ស្គា​ល់ស អត់​ស្គាល់​ខ្មៅ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ពូ​ម៉ៅ​វិញ បើ​ផ្អែក​តាម​ការ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​វិញ ហាក់បីដូចជា មិន​ដាច់​អាល័យ​ពី​ប្រពន្ធ​កូន​ឡើយ នៅតែ​នឹក ស្រឡាញ់​ប្រពន្ធ​កូន​ជានិច្ច តែ​ម្ខាង​បងប្អូន​, ម្ដាយ ម្ខាង​ទៀត​ប្រពន្ធ បើ​ពួកគេ​មិនត្រូវ​គ្នា​បែបនេះ ក្នុងនាម​ជា​ប្ដី ជា​កូន បង​បងប្រុស​នោះ ពិតជា​ពិបាក​ក្នុង​សម្រេចចិត្ត​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​ថត​វីដេអូ បង្ហាញ​ទូរ​សព្ទ​របស់លោក មាន​បិទ​រូប​ប្រពន្ធ គ្រង​ឈុត​អប្សរា​​ នៅ​ខាង​ខ្នង​ទូរ​សព្ទ ហើយ​នៅ​Home Screen មាន​តាំង​រូបលោក ជាមួយ​ប្រពន្ធ​ ដែល​បង្ហាញ​ថា លោក​មិន​អស់​អាល័យ​នោះ​ឡើយ​។​ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ ពូ​ម៉ៅ ដាក់​Caption​យ៉ាង​អស់​សង្ឃឹមថា «​មានន័យ​អី​ទៀត បើ​គេ​មិន​ប្រណី​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នៅក្នុងការឡាយវីដេអូ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានយំគគ្រូករៀបរាប់រឿងជាច្រើន ក្នុងនោះ អ្នកស្រី បានលើកឡើងថា «​ក្រោយពេល ដែល​យើង​លែងលះ​គ្នា​នេះ ម៉េច​បាន​ប្រើ​ពាក្យ​ខ្ញុំ​ដេញ​ចេញ​ពីផ្ទះ មើល​បង​ឯង​និយាយ​មើល​ពូ​ម៉ៅ ម៉េច​បាន​និយាយ​ថា ខ្ញុំ​ដេញ​ចេញ​ពីផ្ទះ នេះ​ខ្ញុំ​មាន​វីដេអូ ពូ​ម៉ៅ ឯង​ដើរ​ចេញ​ពីផ្ទះ​ខ្លួនឯង​តើ​។ ខ្ញុំ​មាន​វីដេអូ ពូ​ម៉ៅ​ឯង​ដើរចេញ ហើយ​និយាយ​ទូរ​សព្ទ​ជាមួយ​មិត្តភក្ដិ ឬ​ជាមួយ អ្នកណា​គេ​ខ្ញុំ​អត់​ដឹង​ទេ​។ និយាយទៀតថា អ​ញ្ចេ​ក អញ​មិន​នៅទេ គាត់​និយាយ​ណា​បងប្អូន​ទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​និយាយ​ខ​ល​វីដេអូ​បណ្ដើរ វេច​អា​ស្អីៗ​របស់គាត់ វេច​កាំភ្លើង​ស្អីៗ​គាត់ ហើយ​ខោអាវ​គាត់ គាត់​និយាយ​ខ​ល​មុខ​ខ្ញុំ​ហ្នឹង​ម៉​ង គាត់​ឌឺ​ខ្ញុំ​ថា អ​ញ្ចេ​ក អញ​មិន​ស្ដាយ​ទេ ផ្ទះ​អីៗ អញ​មិន​ស្ដាយ​ទេ អញ​សុខចិត្ត​ជិះ​តែ​កូ​រ៉ា​ឡា ក៏​អញ​មាន​ក្ដី​សុខ​ដែរ គាត់​និយាយ​ជាមួយ​មិត្តភក្ដិ​គាត់ ខ្ញុំ​ឮ ខ្ញុំ​ឮ​ណា​បង បង​ឯង​ប្រយ័ត្ន​ព្រះធរណី​ស្រូប​ណា​បង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ឯង​បាន​ប្រពន្ធ​ល្អ បង​ឯង​អត់​តែ​រក្សា​ទេ​បង ខ្ញុំ​ប្រាប់​ហើយ​តើ ខ្ញុំ​អត់​ដែល​មាន​ប្រុស​ណា​មក​ប៉ះ​ដៃ​ខ្ញុំ ក្រៅពី​ប្ដី​ទេ សូម្បីតែ​ឆាត​ជាមួយ​ប្រុស ក៏​ខ្ញុំ​អត់​ ដែល​មាន​ដែរ​បង ខ្ញុំ​គិតតែ​ម្យ៉ាង​គត់ ខ្ញុំ​គិតតែ​ខំ​រកស៊ី ខ្ញុំ​ព្យាយាម​រក​ឡើង​មាន ដោយសារ​អី​គេ ខ្ញុំ​ក្នាញ់​គ្រួសារ​បង ដោយសារ​អី​គេ ខ្ញុំ​អត់​មាន​ធ្វើ​អី​ទាំងអស់ ខ្ញុំ​តបត ខ្ញុំ​ឲ្យ​មុខមាត់​បង ខ្ញុំ​យកឈ្មោះ​ឧកញ៉ា​ជូន​បង បំពេញ​មុខ​ប្ដី ឲ្យ​គ្រួសារ​បង​ឃើញថា ម្នាក់នេះ អស្ចារ្យ ប៉ុន្តែ​អត់​ទេ ក្រុម​គ្រួសារ​បង​បង​ត្រូវ​ដឹង​ថា គាត់​ទាញ​បង​ទម្លាក់ ដោយសារ​អី​គេ បង​ឯង​ត្រូវ​ដឹង បាត់​ប្រយោជន៍​គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដឹង​ថា បង​ឯង​អត់​ស្រឡាញ់​ខ្ញុំ​ទេ ខ្ញុំ​ដឹង​បើ​បង​ឯង​មានចិត្ត​ស្រឡាញ់​ខ្ញុំ​បន្តិច​ណា បង​ឯង​អត់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ខ្ញុំ​រស់នៅ​ជាមួយ​បង​ឯង ខ្ញុំ​រស់នៅ​ជាមួយ​សំបក​មនុស្ស បង​ឯង​ត្រូវ​ដឹង ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា ពី​មនុស្ស​ស្រី​ម្នាក់ ដែល​ស្មោះត្រង់​ជាមួយ​ប្ដី សូម្បីតែ​ប្រុស​ផ្សេង ឆាត​មក ឬក៏​អី ក៏​ខ្ញុំ​អត់​ដែល​ខ្វល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ឯង​មើ​លម​កថា​រាល់ថ្ងៃ​ខ្ញុំ​អន់​ខ្លាំង​ណាស់ បង​ឯង​មិនដែល​ឃើញ​ខ្ញុំ​ស្អាត​ទេ បង​ឯង​អត់​ដែល​ឃើញ​ប្រពន្ធ​ខ្លួនឯង​ស្អាត​ទេ​បង ខ្ញុំ​ប្រឹង​ណាស់​បង ខ្ញុំ​ប្រឹង​អត់​ដែល​ស្គាល់​ថ្ងៃ​ស្គាល់​យប់ បង​ឯង​ឃើញ​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​គេង​អត់​ងូតទឹក​មែន ខ្ញុំ​ទទួលស្គាល់ ថា​ខ្ញុំ​គគ្រិច ខ្ញុំ​គេង​អត់​ងូតទឹក ប៉ុន្តែ​ដោយសារ​អី​បង ដោយសារ​គ្រួសារ​យើង​។ ប៉ុន្តែ​បង មាន​ដែល​សរសើរ​ប្រពន្ធ​មួយ​ម៉ាត់​ថា អូន​ហត់​ហើយ អូន​សម្រាក​ទៅ បង​ឯង​មិន​ចឹ​ង​ទេ បង​ឯង​ដឹង​តែ​ម្យ៉ាង​គត់ បងប្អូន​ឯង​អត់​ប្រយោជន៍ បង​ឯង​ដៀល​ខ្ញុំ បង​ឯង​ថា​ឲ្យ​ខ្ញុំ​អត់​ប្រយោជន៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​បង​ឯង​អត់​បាន​ប្រយោជន៍​ពី​ខ្ញុំ បង​ឯង​កត់​ទុក បង​ឯង​គុំកួន​គ្រួសារ​ខ្ញុំ បង​ឯង​គុំកួន​តាំងពី​ប្អូន​ឡើង ដែល​គេ​ខំ​ជួយ​យើង​មក តាំងពី​អត់ តាំងពី​អី​។ ប្អូន​ខ្ញុំ​ជួយ​ខ្ញុំ តាំងពី​ខ្ញុំ​លក់​ក្រោម​ឆត្រ ជាមួយ​គ្រួសារ​ខ្ញុំ​មុន ប្អូន​ខ្ញុំ​កម្សត់កម្រ​ជាមួយ​ខ្ញុំ​។ ពីមុនមក គាត់​ចេះ​ស្រឡាញ់​ប្អូន ស្រឡាញ់​អី​ណាស់​។ ប៉ុន្តែ​បន្ទាប់ពី​បាត់​ប្រយោជន៍​របស់​ប្អូនស្រី​គាត់​ហ្នឹង​មក គឺ​គ្រប់យ៉ាង​ទាំងអស់ ប្រែ​ទៅជា​ពណ៌​ខ្មៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​មកវិញ បងអត់​ដែល​ស្រឡាញ់​ប្រពន្ធ​កូន​ទេ យល់​ទេ បង​ចង់បាន​ទ្រព្យសម្បត្តិ​ខ្ញុំ សំណើរ​បស់បង ប៉ិន​ចុង​ក្រចក​ខ្ញុំ​ទេ​ណា​បង ហ្នឹង​អូន​ប្រាប់​បង សំណើ របស់​បង ដែល​ស្នើ​ទៅ​តុលាការ ទ្រព្យ​ប៉ុណ្ណឹង អត់​បាន​គ្រាប់​ចិញ្ចៀនពេជ្រ​អូន​១​វង់​ទេ​បង អត់​បាន​អូន​ចាយ​១​ថ្ងៃ​ទេ បង​ណា អត់​បាន​អូន​ធ្វើបុណ្យ​១​ពេល​ទេ​បង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អូន​អត់​ឲ្យ អូន​អត់​ឲ្យ​បង​ទេ ដោយសារ​អី​គេ​បង ដោយសារ​បង​ត្រចៀកស ជឿ​គ្រួសារ​បងអត់​ស្គាល់.ស អត់​ស្គាល់​ខ្មៅ ហើយ​ដរាបណា បង​នៅ​ជាមួយ​ក្រុមគ្រួសារ​បង គឺ​អូន​អត់​ឲ្យ​បង​យកលុយ​ទៅ​ទេ ហើយ​បង​ត្រូវ​ដឹងថា អំឡុងពេល​បង​នៅ​ជាមួយ​ខ្ញុំ បង​បាន​យកលុយ​ខ្ញុំ​ទៅ​ប៉ុន្មាន​បង​ដឹងខ្លួន​ឯង​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បង​កុំ​ប្រាប់​មហាជន​ទៀតថា បង​ទៅ​អត់​មានអី​ណា​បង​ណា បើ​បង​និយាយ​ចឹ​ង​ទៀត​ណា ខ្ញុំ​នឹង​សើរើ​។ Bisiness​បង​រាល់ថ្ងៃ បង​កំពុង​ចាប់ផ្ដើម បង​លក់​អី​គេ បង​ធ្វើ​អីៗ គឺ​ខ្ញុំ​ដាក់​រក្សា​ការពារ​ទាំងអស់​បង ដោយសារ​លុយ​នោះ ជា​លុយ​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ បង​ណា បង​យកទៅ​ដោយ​គ្មាន​ការអនុញ្ញាត»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Related posts