ខ្លាំង​បាត់​! រំលឹក​ពេល​​អ្នកស្រី ទ្រី ដា​ណា បង្ហាញ វិឡារ​ដ៏​ធំ​ស្កឹមស្កៃ របស់ខ្លួន ស្រាប់តែ​លោកយាយ​ម្នាក់​ទាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ទ្រី ដា​ណា ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា ជា​ថៅកែ​​ហាង​ពេជ្រ​ចិត្តធម៌ មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ កាន់កាប់​សមាជិក​ទូទាំងប្រទេស​រហូតដល់​ជាង​៧​ម៉ឺន​នាក់​ឯណោះ​។ ថ្មីៗ​កន្លងទៅនេះ អ្នកស្រី និង​ស្វាមី ទើបតែ​ត្រូវបាន​ព្រះ​ម​ហ​ក្សត្រ ប្រោស​ព្រះរាជទាន គ្រឿង​ឥស្សរិយយស “​ជា​តូប​ការ​” ដែលជា​គ្រឿង​ឥស្សរិយយស ថ្នាក់​ខ្ពស់បំផុត នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ អ្នកស្រី​ទ្រី ដា​ណា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ និង​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះទេ ក្រោយពី​អ្នកស្រី បាន​ថត​ទិដ្ឋភាព​វិឡារ​ដ៏​ស្កឹមស្កៃ​របស់ខ្លួន​ជាច្រើន​សន្លឹក រួច​បង្ហោះ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​Caption​ថា «​សំរាក 3​ថ្ងៃ​មិនដឹង​ទៅណា​ទេ​ណ​ប់ៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​បង្ហោះ​នេះ មិន​ដល់​រយៈពេល​១​ថ្ងៃ​ផង មាន​អ្នក​ចុច​ឲ្យ​ជា​Emoji​ផ្សេងៗ​ជាង​៥​ម៉ឺន​, ចែករំលែក​បន្ត​ជាង​១​ពាន់​ដង​, បញ្ចេញមតិ​ជាង​២​ពាន់​ដង​ឯណោះ ហើយ​ក្នុងចំណោម​ក៏​បញ្ចេញមតិ​ដ៏​ច្រើន​នោះ មាន​លោកយាយ​ម្នាក់ បានធ្វើការ​ទស្សន៍ទាយ​ថ្ងៃ​អនាគត​​​ឲ្យ​អ្នកស្រី​ទ្រី ដា​ណា ទៀតផង ហើយ​បើ​ទាយ​ត្រូវសុំ​ត្រឹម​ចានស្រាក់​សម្រាប់​ទៅ​វត្ត​មួយ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​លោកយាយ​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ចែ ខ្នឹ​ង​» បានធ្វើការ​ទស្សន៍ទាយ​ថា «​យាយ​ទាយ​ឲ្យ​ចៅ​ថា​ថ្ងៃក្រោយ ចៅ​នឹង​បង្កើត​ទូរទស្សន៍​ដោយ​ខ្លួនឯង​ហើយ​បើ​យាយ​ទាយ​ត្រូវសុំ​តែ​ចានស្រាក់​ទៅ​វត្ត​១​តែប៉ុណ្ណោះ​»​។ ក្រៅពី​លោកយាយ​ខាងលើនេះ មតិ​ជាច្រើន​ទៀត បាន​និយាយថា «​ធ្វើជា មនុស្ស មាន ទ្រព្យសម្បត្តិ មានចិត្ត បុណ្យ​ទើប មានតម្លៃ គួរ​ឲ្យ​គោរព​, ផ្ទះ​ស្អាត ហើយ​ធំ​ណាស់​ចែ​, ភូមិគ្រឹះ​ចែ​ស្អាត​ស្រស់ស្រាយ​ណាស់​ខ្លាំងណាស់​លោក​អើយ​ភូមិគ្រឹះ​យក្ស​តែម្ដង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្រីទ្រី ដាណា ក្រៅពីជោគជ័យលើមុខជំនួញនោះ ពេលនេះ បានឈានដល់កម្រិតមួយទៀត ដោយមានអ្នកចម្រៀងប្រចាំក្រុមហ៊ុនរបស់ខ្លួនផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចម្រៀងទាំងនោះ មានចំនួន៣នាក់ ត្រូវបានជ្រើសរើស​តាមរយៈ​កម្មវិធី​សំនៀង​ពេជ្រ​NNP ហើយក្រោយរកឃើញម្ចាស់ជយលាភីនោះ អ្នកស្រីទ្រី ដាណា បានបង្ហោះសារថា «ចូលរួម​អបអរសាទរ​ម្ចាស់​ពាន សំនៀង​ពេជ្រ NNP សិលា ដា​រ៉ូ ដែល​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ រហូត​ទទួលជោគជ័យ​ថ្ងៃនេះ ដោយ​ទទួល​ប្រាក់​រង្វាន់ ៤០​លាន​រៀល​ បង​ក៏​សូម​អបអរ​ប្អូន ភេ​ក ស៊ី​ណាត ទទួលបាន​លេខ​២ ប្រាក់រង្វាន់ ២០​លាន​រៀល និង​ប្អូនស្រី អាន សុខ​កាន់ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ប្រាក់រង្វាន់ ១០​លាន​រៀល»៕

Related posts