កាន់តែ​ធ្ងន់ធ្ងរ​! ភរិយា លោកគ្រូ អួន សារ៉ាត់ សម្រេច​លក់​ផ្ទះ​ឡាយឡុង​បន្ទាន់ ខណៈ​ស្វាមី​មាន​ឱកាស​ព្យាបាល​​​ត្រឹម​តែ​រយៈពេល​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ លោកគ្រូ អួន សារ៉ាត់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយដោយ​សារ​ជំងឺ​រលាក​សួត​ធ្វើទុក្ខ​ខ្លាំង គ្រូពេទ្យ ក៏​សម្រេច​ព្យាបាល​ដំណាក់កាល​ចុងក្រោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាក​ព្យាបាល​បាន​មួយរយៈ ពោល​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ភរិយា​លោកគ្រូ អួន សារ៉ាត់ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ស្វាមី​របស់ខ្លួន ដកដង្ហើម​ដោយ​ម៉ាស៊ីន​អុកស៊ីសែន មិនមែន​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​២ នៃ​ការព្យាបាល​ធូរ​បន្តិច គ្រូពេទ្យ ក៏បាន​បន្ថយ​អុកស៊ីសែន ពី​១០០% មក​ត្រឹម ៦០% ពោលគឺ​គាត់​អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ៤០%​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៣ គ្រូពេទ្យ​ក៏​ប្រើ​អុកស៊ីសែន​ឡើង ៧០% ដោយសារ​ជំងឺ​លោក អូន សារ៉ាត់ មាន​សភាព​ធ្ងន់​បន្តិច​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូពេទ្យ​បញ្ជាក់ប្រាប់​ភរិយា​លោកគ្រូ អួន សារ៉ាត់​ថា ជំងឺ​របស់​ស្វាមី​អ្នកស្រី ប្រើពេល​យ៉ាងហោច​រយៈពេល​ពីរ​សប្តាហ៍ ដើម្បី​ព្យា​ល​បាល​។ លោក អួន សារ៉ាត់ មាន​ជំងឺ​ប្រចាំកាយ​រលាក​ក្រពះ​ពោះវៀន បញ្ហា​ច្រមុះ​អាលែកហ្ស៊ី រលាក​បំពង់ក រលាក​សួត​ធ្ងន់ធ្ងរ​(​ថប់ដង្ហើម​ខ្លាំង ក្អក​ខ្លាំង​) សួត​រលាក​ខ្លាំង​ទាំង​ស្តាំ​ទាំង​ឆ្វេង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នក​ស្គាល់​លោកគ្រូ​វិញ ក្រោយពី​ដឹង​ដំណឹង​ពី​អាការ​ដ៏​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​ជំងឺ​របស់​លោកគ្រូ​រួចមក ពួកគេ​ក៏ បាន​ជួយ​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ជា​បន្តបន្ទាប់ ដើម្បី​ព្យាបាល​ជំងឺ​។ ជាការ​ឆ្លើយតប ភរិយា​លោកគ្រូ ក៏បាន​សម្តែង​ការ​អរគុណ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២​នេះ ស្ថានភាព​ជំងឺ​លោកគ្រូ នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​ដោយ​ខ្វះខាត​ថវិកា ភរិយា​លោកគ្រូ ក៏​សម្រេច​ឡាយ​វីដេអូ​ម្ដងទៀត រួច​ប្រកាស​ថា «​លក់​ផ្ទះ​ឡាយឡុង​បន្ទាន់ ព្យាបាល​លោកគ្រូ​អួន សារ៉ាត់​ពេលនេះ​លោកគ្រូ​អួន សារ៉ាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ នៅមាន​ឱកាស​ព្យាបាល​គាត់​តែ​៥​ថ្ងៃ​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះ​នាង​ខ្ញុំ​ខ្វះខាត​លុយ​យក​គាត់​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ បងប្អូន​ជួយ​ទិញ​ផ្ទះ​នាង​ខ្ញុំ​ផង នាង​ខ្ញុំ​លក់​ឡាយឡុង ដើម្បី​យកប្រាក់​មក​ព្យាបាល​គាត់​អោយទាន់ពេល​។ យើង​មិនអាច​បាត់បង់​គាត់​បាន​ទេ ព្រោះ​គាត់​ជា​ធនធាន​ដ៏​កម្រ ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សង្គមជាតិ​។ គាត់​បានផ្តល់​ចំណេះដឹង​ល្អៗ ផ្នត់​គំនិតល្អៗ​ជា​ច្រើន​ដល់​សង្គម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា លោក អ៊ួ​ន សារ៉ាត់ ស្ថាបនិក​យូ​ខេន​វីន​គ្រុប បាន​ឆ្លង​កូ​វីដ​-១៩ ដំណាក់កាល​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ លោក អួន សារ៉ាត់ គឺជា​អ្នកនិពន្ធ​សៀវភៅ និង​ជា​គ្រូបង្រៀន​ទ្រឹស្តី​ជោគជ័យ តាម​ប្រព័ន្ធ​អន​ឡាញ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ អួន សារ៉ាត់ កើត​នៅ​ឆ្នាំ​១៩៨៣ នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ លោក​ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន​បង្កើត ៧​នាក់​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts