ដល់​.​ក​! ទើប​រៀបការ​ថ្មីថ្មោង​ផង មក​សួរ​សំណួរ​ចឹ​ង​, ប្ដី​Love Riya​ក្ដៅចិត្ត​ពេក​ ដាក់​១​សំណួរ​ទៅវិញ​គាំង​គ្រប់គ្នា (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ដោយ​អញ្ជើញ​ភ្ញៀវ​ត្រឹមតែ​២០​តុ​ប៉ុណ្ណោះ ដល់​មក​ជាក់ស្ដែង​លើស​ដល់​ទៅ​២០​តុ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ គេ​សង្កេតឃើញថា អ្នកនាង​Love Riya និង​លោក​ហេង គីម​ហៀ​ង តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ហើយ​រាល់​ការ​ឆ្លើយតប​របស់​អ្នកនាង​Love Riya​ទៅកាន់​អ្នកគាំទ្រ មើល​ទៅ​ឃើញ​ថា សុភាពរាបសារ មិន​កោងកាច ស្រែក​ប្រតិកម្ម​ខ្លាំង​ៗ​ដូច​ពីមុន​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក ហេង គីម​ហៀ​ង វិញ តែងតែ​បង្ហាញ​វត្តមាន​ឡាយ​លក់​ផលិតផល​ជាមួយ​អ្នកនាង​Love Riya​ជា​ភរិយា​ផងដែរ​។ តែ​រូបលោក មិនសូវ​ពូកែ​និយាយ​ប៉ុន្មាន​នោះ​ទេ បាន​ត្រឹម​ញញឹមញញែម​ប៉ុណ្ណោះ​។ ទោះយ៉ាងណា សម្ដី​លោក​មួយៗ​និយាយ​ចេញ​មក ពិតជា​ធ្វើ​ឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ក្រោយ​រៀបការ​បាន​ប៉ុន្មាន​ថ្ងៃ ហើយ​មាន​អ្នក​សួរនាំ​អង្កាល់​រៀបការ​នោះ​, អ្នកនាង Love Riya​ឆ្លើយ​យ៉ាង​សុភាព​ថា ថ្ងៃ​ណា ដែល​ប្ដី​ខ្លួន​ត្រូវការ​ស្រី​ផ្សេង​, ថ្ងៃ​ណា ដែល​ប្ដី​ខ្លួន​មើលឃើញ​អ្នកផ្សេង ស្អាត​ជាង​ខ្លួន ខ្លួន​លែង​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សំណួរ​នេះដែរ ត្រូវបាន​ប្ដី​អ្នកនាង​Love Riya​លើក​ជា​សំណួរ​ទៅវិញ​យ៉ាង​ចុក​ឈាម​ថា សួរ​ចឹ​ង ខ្លួន​សួរ​ទៅវិញ ថ្ងៃ​ណា​គាត់​ស្លាប់​? បើ​ឆ្លើយ​ចេញ ខ្លួន​ក៏​ឆ្លើយ​ចេញ​ដែរ ព្រោះ​ការ​លែង​គ្នា​មើល​អត់​ឃើញ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ចម្លើយ ដែល​សួរ​បក​ទៅកាន់​ម្ចាស់​សំណួរ​វិញ​នេះ សូម្បីតែ​អ្នកនាង​Love Riya​ក៏មាន​អារម្មណ៍​ភ័យ​បុក​ពោះ​ដែរ រហូត​និយាយ​បែប​លេងសើច​ថា ឈប់​អង្គុយ​ជិត​ហើយ ខ្លាច​សួរ​ថា ថ្ងៃ​ណា​ខ្លួន​ស្លាប់​ដែរ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts